វិភាគការប្រកួតរវាង Newcastle United VS Manchester United

Manchester-United-vs-Newcastle (1)

💥 ការប្រកួតក្របខ័ណ្ឌ Premier League (ក្នុងសប្តាហ៍ទី ២៩ ) 🏆
⚔️ Newcastle United VS Manchester United
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:១៥ ទៀបភ្លឺ
🏟 ទីតាំង៖ កីឡដ្ឋាន St. James’ Park
⚽️ ហាងឆេង៖ ត (០) ស្មើ ។

💥 សួស្តីបងប្អូន! ស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ជាមួយ Goal Khmer ក្នុងការប្រកួត Premier League ។ នៅវេលាម៉ោង ៣:១៥ ទៀបភ្លឺ ឈានចូលថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រុមសារិកាព្រៃ Newcastle United នឹងត្រូវបើកទ្វារកីឡដ្ឋាន St. James’ Park ទទួលស្វាគមន៍បិសាចក្រហម Manchester United ។ នេះគឺជាជំនួបរវាងក្រុមយក្សពីរដែលកំពុងស្ថិតក្នុងស្ថានភាពផ្ទុយគ្នាស្រឡះ! ម្ចាស់ផ្ទះកំពុងធ្លាក់កូដខ្លាំង ខណៈក្រុមភ្ញៀវកំពុងឡើងកូដសាហាវ ។ តើសារិកាព្រៃអាចស្តារមុខមាត់ក្នុងផ្ទះបានទេ? ឬបិសាចក្រហមនឹងមកបំបែកកំណត់ត្រាមិនធ្លាប់ឈ្នះនៅទីនេះតាំងពីឆ្នាំ ២០២០ ?

📝 ក្រុមម្ចាស់ផ្ទះ Newcastle United របស់លោក Eddie Howe បច្ចុប្បន្ន កៅអីគ្រូបង្វឹករបស់គាត់កំពុងរង្គោះរង្គើខ្លាំងណាស់ ក្រោយដឹកនាំក្រុមចាញ់ ៥ ក្នុងចំណោម ៦ ប្រកួតចុងក្រោយក្នុងលីគ និងធ្លាក់ដល់លេខ ១៣ ក្នុងតារាង។ អ្វីដែលអាក្រក់បំផុតនោះគឺ ពួកគេចាញ់ក្នុងផ្ទះ ៣ ប្រកួតជាប់ៗគ្នាមកហើយ (ទើបចាញ់ Everton ២-៣ ទាំងដែលគ្រប់គ្រងបាល់បាន ៦៦% និងស៊ុត ១៧ ដង) ។ ទោះបីជាតំបន់ប្រយុទ្ធរបស់ពួកគេធ្វើបានល្អ (ស៊ុត ១៧ គ្រាប់ក្នុង ៦ ប្រកួតចុងក្រោយ) ក៏ពិតមែន ប៉ុន្តែតំបន់ការពារគឺ ‘ធ្លាយដូចកន្ត្រង’។ យប់នេះ ពួកគេក៏នឹងអវត្តមានកីឡាករស្នូលដូចជា ខ្សែបម្រើ Bruno Guimarães ដែលជាអ្នកបញ្ជាល្បឿនប្រកួត ព្រមទាំងខ្សែការពារ Fabian Schar និង Tino Livramento ផងដែរ។ ការបាត់បង់បង្គោលរឹងមាំទាំងនេះ គឺជាបញ្ហាដ៏ធំបំផុតសម្រាប់ម្ចាស់ផ្ទះ។

📝 ក្រុមភ្ញៀវ Manchester United តាំងពីលោក Michael Carrick ឡើងដឹកនាំ បិសាចក្រហមកំពុងក្លាយជាក្រុមដ៏គួរឱ្យខ្លាច ដោយប្រមូលបាន ១៩ ពិន្ទុពី ២១ ពិន្ទុពេញ (តាំងពីពាក់កណ្តាលខែមករា) និងឈរលេខ ៣ ក្នុងតារាង។ ថ្មីៗនេះ ពួកគេទើបតែស៊ី Crystal Palace ២-១ តាមរយៈការតែតបញ្ចូលទីរបស់ Benjamin Šeško (Dzesco) ដែលកំពុងឡើងជើងខ្លាំង (ស៊ុត ៧ គ្រាប់ក្នុង ៨ ប្រកួតចុងក្រោយ) ។ កម្លាំងប្រយុទ្ធរបស់ Man Utd គឺមានតុល្យភាពល្អណាស់ ដោយមាន Bruno Fernandes ជាអ្នកបញ្ជូនបាល់ (13 Assists ក្នុងរដូវកាលនេះ) និងមានទម្រង់លេងក្រៅដីដ៏រឹងមាំ (មិនចាញ់ក្រៅដី ៥ ប្រកួតជាប់គ្នា)។ ទោះបីជាយប់នេះ ពួកគេអាចនឹងអវត្តមានខ្សែការពារមួយចំនួនដូចជា Lisandro Martinez និង De Ligt ក៏ដោយ ក៏ប្រព័ន្ធលេងរួមរបស់ពួកគេនៅតែរក្សាភាពមុតស្រួចដដែល ។

📝 សរុបសេចក្តីមក ផ្អែកលើទម្រង់លេងជាក់ស្តែង Man Utd គឺមានប្រៀបជាងដាច់ ។ Newcastle នឹងព្យាយាមប្រើប្រាស់ថាមពលអ្នកគាំទ្រដើម្បីបើកការវាយសម្រុក ប៉ុន្តែការអត់មាន Bruno Guimarães នឹងធ្វើឱ្យតំបន់កណ្តាលបាត់បង់តុល្យភាព។ នេះគឺជាឱកាសមាសសម្រាប់ Man Utd ក្នុងការលេងវាយបករហ័ស និងប្រើប្រាស់ភាពមុតស្រួចរបស់ Šeško ដើម្បីដាក់ទណ្ឌកម្មលើខ្សែការពារដែលចូលចិត្តលេងរុញឡើងលើរបស់ Newcastle ។
───────•❀❀❀•───────
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✔️ លេង Man United Admin ជឿជាក់លើទម្រង់លេងកំពុងឡើងកូដរបស់បិសាចក្រហម ។ ការភ្នាល់លើ Man Utd ក្នុងហាងឆេង (-0/0.5 ) គឺជាជម្រើសដែលមានសុវត្ថិភាពបំផុត ( ទំនុកចិត្ត ៨០% ) ។
✔️ លេង Over 3គ្រាប់ ( ព្រោះខ្សែរការពារ Newcastle នៅខ្សោយ តែប្រយុទ្ធមុតស្រួចដូចគ្នា ) ។
📌 លទ្ធផលព្យាករណ៍៖ Newcastle United ១-២ ឬ ២-៣ Manchester United ។