វិភាគការប្រកួតរវាង Manchester United VS Crystal Palace

Manchester United VS Crystal Palace

🏆 ការប្រកួតក្របខណ្ឌ Premier League (ក្នុងសប្តាហ៍ទី ២៨) 🏆
🏟 Manchester United VS Crystal Palace
📅 ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:០០ យប់នេះ
🏟 នៅកីឡដ្ឋាន៖ Old Trafford
⚽️ Man United តអោយ Crystal Palace (- ១ )

📊 យើងចាប់ផ្តើមពីម្ចាស់ផ្ទះ Manchester United ក្រោមការដឹកនាំរបស់លោក Michael Carrick បិសាចក្រហមកំពុងប្រែក្លាយទៅជាក្រុមដែលគួរឱ្យខ្លាចបំផុត! គិតត្រឹម ៦ ប្រកួតចុងក្រោយក្នុងលីគ ពួកគេប្រមូលបាន ១៦ ពិន្ទុពី ១៨ ពិន្ទុពេញ និងជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាចាញ់សោះតាំងពី Boxing Day មក! បច្ចុប្បន្នពួកគេកំពុងក្តោបក្តាប់កៅអី Top 4 យ៉ាងរឹងមាំ (នាំមុខ Chelsea និង Liverpool ៣ ពិន្ទុ)។ កម្លាំងប្រយុទ្ធក្នុងផ្ទះរបស់ពួកគេពេលនេះគឺ ‘កាចសាហាវ’ ណាស់ ដោយទើបតែឈ្នះ ៣ ប្រកួតជាប់គ្នាក្នុងផ្ទះ ដោយស៊ុតបញ្ចូលទីច្រើនគ្រាប់ទល់នឹង Spurs, Man City និង Fulham! ចំណុចលេចធ្លោបំផុតគឺខ្សែប្រយុទ្ធ Benjamin Šeško (Dzesco) ដែលកំពុងឡើងជើងខ្លាំង ស៊ុតបាន ៧ គ្រាប់ក្នុងលីគ (៥ គ្រាប់កើតឡើងតាំងពី Ruben Amorim ចាកចេញ)។ ទោះបីអវត្តមាន Lisandro Martinez, Mason Mount និង De Ligt ក៏ដោយ ក៏ប្រព័ន្ធលេងរួមរបស់ Man Utd នៅតែរឹងមាំ។

📝 ងាកមកមើលក្រុមភ្ញៀវ Crystal Palace របស់លោក Oliver Glasner ទោះបីជាមានពាក្យចចាមអារ៉ាមរឿងអនាគតគ្រូបង្វឹកក៏ដោយ តែពួកគេទើបតែធ្វើបានល្អដោយឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពាន Conference League និងទើបឈ្នះ Wolves ១-០ ក្នុងលីគ។ ខ្សែប្រយុទ្ធចំណូលថ្មី Evan Quesand កំពុងលេងបានល្អមែនទែនក្រោយប្តូរចូល។ ប៉ុន្តែបញ្ហាធំបំផុតរបស់ Palace គឺ៖ ‘ទម្រង់លេងក្រៅដី និង របួសកីឡាករស្នូល’! ពួកគេឈ្នះតែ ១ ដងគត់ក្នុង ៨ ប្រកួតក្រៅដីចុងក្រោយ! អ្វីដែលអាក្រក់ជាងនេះទៅទៀតគឺ យប់នេះពួកគេអត់មានខ្សែប្រយុទ្ធឆ្នើម Jean-Philippe Mateta, Eddie Nketiah រួមទាំងខ្សែបម្រើ Jefferson Lerma និង Cheick Doucouré ដោយសាររបួសទាំងអស់។ ការមកលេងនៅ Old Trafford ទាំងពិការជើងបែបនេះ គឺជារឿងដ៏គ្រោះថ្នាក់បំផុត។

📝 សរុបសេចក្តីមក! នេះជាការប្រកួតរវាង ‘ក្រុមដែលកំពុងមានទម្រង់លេងល្អបំផុតក្នុងលីគ’ ប៉ះ ‘ក្រុមដែលកំពុងមានវិបត្តិកីឡាកររបួស និងខ្សោយក្រៅដី’ ទោះបី Crystal Palace មានប្រវត្តិល្អនៅ Old Trafford កាលពី ២ លើកមុនមែន ប៉ុន្តែ Man Utd ក្រោមការដឹកនាំរបស់ Michael Carrick គឺខុសពីមុនស្រឡះ! ភាពមុតស្រួចរបស់ Šeško និងទម្រង់លេងដ៏មានទំនុកចិត្តរបស់បិសាចក្រហម នឹងឈ្នះកាត់សេចក្តីការប្រកួតនេះ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ ទី ១ ល្អបំផុតលេង Man United ឈ្នះ (Home Win) ៕ ហេតុផល៖ Man Utd កំពុងឡើងជើងខ្លាំង និងត្រូវការ ៣ ពិន្ទុដើម្បីការពារ Top 4 ឯ Palace អវត្តមានខ្សែប្រយុទ្ធសំខាន់ៗច្រើន) ។
✅ ទី ២ លេង Over 2.5 ៕ ហេតុផល៖ ៧ ក្នុងចំណោម ៨ ប្រកួតក្រៅដីចុងក្រោយរបស់ Palace គឺមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក ហើយ Man Utd ក្នុងផ្ទះក៏ស៊ុតច្រើនដែរ ។
⚽️ លទ្ធផលព្យាករណ៍៖ Manchester United 2-1 Crystal Palace ។