🏆 វិភាគការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ 🏆
🏟 Lyon VS Celta Vigo
📅 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ០០:៤៥ នាទីរំលងអធ្រាត្រ
🏟 នៅកីឡដ្ឋាន៖ Groupama Stadium
⚽️ ម្ចាស់ផ្ទះ Lyon តឲ្យ Celta Vigo ៖ ( -០.៥ )
🙏 សួស្តី! បងប្អូនប្រិយមិត្ត Goal Khmer ទាំងអស់គ្នា នៅក្នុងរាត្រីនេះ ជាការប្រកួតកាត់សេចក្ដីក្នុងពានរង្វាន់ Europa League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ រវាងក្រុម Lyon និង Celta Vigo លេងនៅម៉ោង ៣ ទៀបភ្លឺនៅកីឡដ្ឋាន Groupama ប្រទេសបារាំង ។ កាលពីជើងទីមួយនៅអេស្ប៉ាញ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ១-១ យ៉ាងតានតឹងបំផុត ។ យប់នេះ គឺជាសមរភូមិវាលស្មៅដែលមិនអាចដកថយបានឡើយ! តើលោក Paulo Fonseca អាចដឹកនាំ Lyon ឱ្យរស់ឡើងវិញ ឬក៏ Celta Vigo នឹងមកបង្កការភ្ញាក់ផ្អើលដល់ក្នុងផ្ទះ ?
📝 ក្រុមម្ចាស់ផ្ទះ Lyon បងប្អូនអើយ… ស្ថានភាពពេលនេះគឺគួរឱ្យបារម្ភមែនទែន ។ ពួកគេមិនទាន់ស្គាល់ជាតិឈ្នះសោះ ៦ ប្រកួតជាប់ៗគ្នាហើយនៅគ្រប់ការប្រកួតទាំងអស់ ។ ប៉ុន្តែ អ្វីដែលផ្តល់ដង្ហើមឱ្យពួកគេយប់នេះ គឺគ្រាប់បាល់តាមស្មើដ៏អស្ចារ្យរបស់កីឡាករវ័យក្មេង Endrick កាលពីជើងទីមួយ ។ អ្វីដែលជាសញ្ញាព្រមានសម្រាប់ Lyon គឺ ‘វិបត្តិរបួស’ ។ ពួកគេបាត់បង់ម៉ាស៊ីនរកគ្រាប់បាល់ Pavel Sulch ដែលស៊ុតចូល ១៤ គ្រាប់រួចមកហើយ រួមទាំងកីឡាករសំខាន់ៗជិត ១០ នាក់ទៀត! យប់នេះ លោក Paulo Fonseca គ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកលើមន្តអាគមរបស់ Endrick និងបទពិសោធន៍នៅអឺរ៉ុបរបស់ Lyon ដើម្បីទម្លុះសំណាញ់ទីរបស់ភ្ញៀវឱ្យបានមុននោះទេ ។
📝 មកមើលក្រុមភ្ញៀវ Celta Vigo ពួកគេកំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អ និងស៊ីសង្វាក់គ្នាជាងម្ចាស់ផ្ទះនាពេលថ្មីៗនេះ ។ ប៉ុន្តែ… យប់នេះលោក Claudio Giraldez មានបញ្ហាឈឺក្បាលខ្លាំង ដោយសារការបាត់បង់ខ្សែប្រយុទ្ធឆ្នើម Borja Iglesias ដែលជាប់កាតក្រហម និងមេការពារ Oscar Mingueza ដែលជាប់បម្រាមកាតលឿង ។ ការបាត់បង់សសរទ្រូងទាំងពីរនេះ គឺជាការខាតបង់ដ៏ធំធេងសម្រាប់ការប្រកួតក្រៅដីដ៏សំខាន់បែបនេះ ។ ក្តីសង្ឃឹមតែមួយគត់របស់ Celta Vigo យប់នេះ គឺស្ថិតលើបទពិសោធន៍ដ៏ក្រាស់ឃ្មែលរបស់ខ្សែប្រយុទ្ធចាស់វស្សា Iago Aspas ដើម្បីដឹកនាំយុវជនជំនាន់ក្រោយបង្កើតប្រវត្តិសាស្ត្រឡើងទៅវគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេលជិត ១០ ឆ្នាំ ។
👉 ចំណុចកាត់សេចក្តី៖ យប់នេះ Lyon នឹងគ្រប់គ្រងការលេងបាល់ឱ្យបានច្រើន និងព្យាយាមដាក់សម្ពាធតាំងពីដើមទី ។ ចំណែក Celta Vigo នឹងដកថយមកលេងការពារយ៉ាងហ្មត់ចត់ និងចាំឆក់ឱកាសវាយបករហ័សតាមរយៈ Iago Aspas ។ ទោះបី Lyon ខ្វះកីឡាករច្រើនមែន ប៉ុន្តែ ‘កត្តាទឹកដី’ និងមន្តអាគមរបស់ Endrick នឹងក្លាយជាគន្លឹះសំខាន់ ។ Celta Vigo ដែលខ្វះ Borja Iglesias នឹងបាត់បង់ភាពមុតស្រួចក្នុងការបញ្ចប់ទីជាក់ជាមិនខានក្នុងយប់នេះ ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១ ៖ យកម្ចាស់ផ្ទះ Lyon ត ( -០.៥ )
_ ហេតុផល៖ Lyon តែងតែលេងខ្លាំងនៅផ្ទះក្នុងពានរង្វាន់អឺរ៉ុប ។ គួបផ្សំនឹងការអវត្តមានកីឡាករសំខាន់ៗរបស់ Celta Vigo យប់នេះគឺជាឱកាសមាសសម្រាប់ Lyon ក្នុងការបំបែកកំណត់ត្រាមិនឈ្នះរបស់ខ្លួន និងឡើងទៅវគ្គបន្ត ។
✅ តម្រុយទី ២ ៖ លេងលើគ្រាប់បាល់ (Over ២/២.៥)
_ ហេតុផល៖ ក្រុមទាំងពីរមានការពារមិនសូវរឹងមាំឡើយនាពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀត Lyon ត្រូវតែឈ្នះដាច់ខាត ដូច្នេះពួកគេនឹងសម្រុកមិនឈប់ ចំណែក Celta ក៏ពូកែវាយបកដែរ ។
⚽️ លទ្ធផលព្យាករណ៍៖ Lyon ២-១ Celta Vigo ។






