វិភាគការប្រកួតរវាង Liverpool VS Tottenham Hotspur

Liverpool VS Tottenham Hotspur

🏆 ការប្រកួត Premier League ( សប្តាហ៍ទី ៣០ ) 🏆
⚔️ Liverpool VS Tottenham Hotspur
📅 ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ១១:៣០ នាទីយប់នេះ
🏟 នៅកីឡដ្ឋាន៖ Anfield
⚽️ Liverpool តអោយ Tottenham ( -១.៥ )

🔥 ជំនួបដ៏ជក់ចិត្តប្រចាំសប្តាហ៍ទី ៣០ នៃក្របខ័ណ្ឌ Premier League ហង្សក្រហមត្រូវបើកបន្ទាយ Anfield ទទួលមាន់ខ្នាយមាសដែលកំពុងបាក់ស្លាប ។ បងប្អូននៅចាំទេ? កាលពីរដូវកាលមុន Liverpool ធ្លាប់លត់ Spurs ដល់ទៅ ៥-១ ដើម្បីគ្រងពានលីគលើកទី ២០ ។ តែយប់នេះ ស្ថានការណ៍បានប្រែប្រួល! Liverpool ត្រូវការ ៣ ពិន្ទុដើម្បីដេញតាមកៅអី Champions League ចំណែក Spurs កំពុងស្ថិតក្នុងវិបត្តិបាតតារាងយ៉ាងធ្ងន់ធ្ងរ ។ តើហង្សក្រហមអាចសង្កត់មាន់ដល់ក្នុងផ្ទះបានទេ ?

📝 ក្រុមម្ចាស់ផ្ទះ Liverpool របស់លោក Arne Slot ពេលនេះកំពុងដើរលើផ្លូវដ៏រដិបរដុបបន្តិច ក្រោយភ្លាត់ចាញ់ Wolves និងចាញ់ Galatasaray ក្នុងពានអឺរ៉ុបកាលពីពាក់កណ្តាលសប្តាហ៍។ នេះគឺជាការចាញ់ ២ ក្នុងចំណោម ៣ ប្រកួតចុងក្រោយ ដែលធ្វើឱ្យពួកគេនៅដាច់ពីតំបន់ Top 4 ចំនួន ៣ ពិន្ទុ។ ទោះជាយ៉ាងណា កុំមើលស្រាលអំណាចនៅ Anfield ឱ្យសោះ! ប្រវត្តិជួប Spurs ១៦ ដងចុងក្រោយ Liverpool ស៊ីដាច់ដល់ទៅ ១២ ដង។ យប់នេះ បើទោះជាមានមន្ទិលលើសុខភាពរបស់ Alisson Becker និងអវត្តមាន Alexander Isak ក៏ពិតមែន ប៉ុន្តែតំបន់ប្រយុទ្ធដែលមាន Salah និង Gakpo នៅតែជាអាវុធមហាប្រល័យសម្រាប់ការពារ Spurs ជានិច្ច ។

📝 មកមើលក្រុមភ្ញៀវ Tottenham Hotspur នេះគឺជា ‘វិបត្តិធ្ងន់ធ្ងរបំផុត’ ក្នុងប្រវត្តិសាស្ត្រក្លឹប គឺគ្រូបង្វឹកថ្មីលោក Igor Tudor បានបង្កើតកំណត់ត្រាដ៏អាម៉ាស់ដោយចាញ់ ៤ ប្រកួតដំបូងជាប់គ្នា ហើយថ្មីៗនេះទើបតែត្រូវ Atletico Madrid បំបាក់ ៥-២ ទៀត ។ បច្ចុប្បន្ន Spurs ឈរលេខ ១៦ លើតំបន់កាត់ចោលតែ ១ ពិន្ទុប៉ុណ្ណោះ ។ អ្វីដែលកាន់តែសយនោះគឺ ‘បញ្ហាកីឡាករ’ បងប្អូនអើយ ១៣ នាក់អវត្តមាន! ទាំង Romero, Van der Ven, Maddison និង Kulusevski សុទ្ធតែលេងមិនបាន។ ក្នុងស្ថានភាពដែលបាក់ទាំងទម្រង់លេង និងបាត់ទាំងកម្លាំងស្នូលបែបនេះ តើឱ្យមាន់យកអ្វីទៅតទល់នឹងហង្ស ?

📝 យប់នេះ Liverpool នឹងប្រើប្រាស់ប្រព័ន្ធវាយសម្រុកយកគ្រាប់បាល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ខ្សែការពារដែលនៅសេសសល់របស់ Spurs នឹងត្រូវរ៉ាប់រងការងារធ្ងន់បំផុតក្នុងការទប់ទល់នឹងល្បឿនរបស់ Salah ។ ភាពខុសគ្នាដាច់រវាងក្រុមទាំងពីរយប់នេះ គឺ ‘កម្លាំងកីឡាករ’។ Spurs អវត្តមានកីឡាករជម្រើសដំបូងជិតមួយក្រុមទៅហើយ។ បើទោះជា Liverpool កំពុងធ្លាក់កូដបន្តិចមែន ប៉ុន្តែបទពិសោធន៍ និងភាពខ្លាំងក្នុងផ្ទះ នឹងធ្វើឱ្យពួកគេគ្រប់គ្រងការប្រកួតទាំងស្រុងមិនខាន ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១៖ ល្អបំផុតយក Liverpool ត ( -១.៥ )
– ហេតុផល៖ Spurs កំពុងបាក់ទឹកចិត្តខ្លាំង និងបាត់បង់កីឡាករសំខាន់ៗដល់ទៅ ១៣ នាក់។ ការការពាររបស់ពួកគេគឺអន់ណាស់ ដូច្នេះ Liverpool នឹងមិនពិបាកក្នុងការរកគ្រាប់បាល់ឡើយ ។
✅ តម្រុយទី ២៖ លេង Over ( ៣ គ្រាប់ )
– ហេតុផល៖ គូនេះជួបគ្នាម្ដងៗតែងតែមានគ្រាប់បាល់ច្រើន ហើយ Spurs យប់នេះច្បាស់ជាការពារមិនជាប់ព្យុះសម្រុករបស់ហង្សក្រហមឡើយ ។

🔮 លទ្ធផលព្យាករណ៍៖ Liverpool ៣-១ Tottenham ។