🏆ការប្រកួតពាន Europa League វគ្គ 16 ក្រុមចុងក្រោយជើងទី ១🏆
⚽️ Fenerbahce 🇹🇷VS🏴 Nottingham Forest
📅 ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០០:៤៥ នាទីយប់នេះ
🏟 នៅកីឡដ្ឋាន៖ Şükrü Saracoğlu
⚽️ ក្រុម Fenerbahce តឲ្យ Forest ( – 0.5 )
📝 ស្វាគមន៍មកកាន់ការ វិភាគបាល់ទាត់ ។ នៅយប់នេះយើងមានការប្រកួត Europa League ដ៏គួរឱ្យចាប់អារម្មណ៍រវាងក្រុមយក្សទួរគី Fenerbahçe បើកទ្វារកីឡដ្ឋាន Şükrü Saracoğlu ទទួលស្វាគមន៍ក្រុមអង់គ្លេស Nottingham Forest អ្វីដែលពិសេសបំផុតនៅយប់នេះគឺ៖ លោក Vitor Pereira ដែលជាគ្រូបង្វឹកថ្មីរបស់ Forest ត្រូវដឹកនាំក្រុមមកប៉ះក្លឹបចាស់របស់គាត់ ។
✍️ ក្រុមម្ចាស់ផ្ទះ Fenerbahçe របស់លោក Domenico Tedesco បើទោះបីពួកគេមានទម្រង់លេងមិនបានល្អនៅអឺរ៉ុប (បញ្ចប់លេខ ១៩) ប៉ុន្តែទម្រង់លេងក្នុងលីគទួរគីគឺ ‘កាចសាហាវណាស់’! ពួកគេឈ្នះ ៤ ប្រកួតជាប់គ្នា និងមិនដែលស្គាល់ពាក្យថាចាញ់ ២២ ប្រកួតមកហើយ។ យប់នេះម្ចាស់ផ្ទះមានប្រៀបដាច់តែម្តង ទី១ គឺសំឡេងអ្នកគាំទ្រដ៏កងរំពងនៅទួរគី ។ ទី២ គឺគុណភាពកីឡាករ ពួកគេមានតារាឆ្នើមលំដាប់ពិភពលោកដូចជា N’Golo Kanté , Milan Skriniar,Marco Asensio និង Matteo Guendouzi បញ្ជាតំបន់កណ្តាល និងមានជើងឆ្វេងពិឃាត Anderson Talisca នៅតំបន់ប្រយុទ្ធ ដែលត្រៀមខ្លួនទម្លុះសំណាញ់ទី ក្រុមភ្ញៀវ ។
✍️ ក្រុមភ្ញៀវ Nottingham Forest រដូវកាលនេះពួកគេពោរពេញដោយភាពវឹកវរ ថៅកែក្លឹបលោក Marinakis បានដកគ្រូបង្វឹក ៣ នាក់រួចមកហើយ ( Nuno Espírito Santo, Ange Postecoglou , និងថ្មីៗនេះគឺលោក Sean Dyche ) ក្រោយធ្លាក់ដល់លេខ ១៧ ក្នុងលីគ ។ ឥឡូវនេះ លោក Vitor Pereira ត្រូវមកសង្គ្រោះក្រុម ។ ទោះបីជាគាត់មានកំណត់ត្រាល្អក្នុងការដឹកនាំប្រកួតដំបូងក៏ដោយ ប៉ុន្តែបញ្ហាធំបំផុតយប់នេះគឺ ‘កីឡាកររបួស’ ពួកគេនឹងអវត្តមានខ្សែប្រយុទ្ធឆ្នើម Chris Wood និងអ្នកចាំទីដៃទីមួយ Matz Sels ។ ក្តីសង្ឃឹមក្នុងការរកគ្រាប់បាល់នៅអឺរ៉ុប នឹងត្រូវធ្លាក់លើស្មារបស់ខ្សែប្រយុទ្ធ Igor Jesus តែម្នាក់ឯងប៉ុណ្ណោះ ។ ការលេងក្រៅដីលើកនេះ គឺពិតជាលំបាកខ្លាំងណាស់ ។ សរុបមក Nottingham Forest ដូរគ្រូថ្មីមែន តែខ្វះកីឡាករស្នូល និងត្រូវធ្វើដំណើរផ្លូវឆ្ងាយ ។ ឯក្រុម Fenerbahçe កំពុងពោរពេញដោយទំនុកចិត្ត កីឡាករពេញជើង ហើយនៅក្នុងទឹកដីរបស់ខ្លួនទៀត ។ នៅតំបន់កណ្តាលមាន Kanté នឹងធ្វើឱ្យ Forest ពិបាកលេងមិនខាន ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១ លេង Fenerbahçe ( ឈ្នះ ឫត -0.5 ) (ហេតុផល៖ គុណភាពកីឡាករម្ចាស់ផ្ទះលើសដាច់មាន ( Talisca , Guendouzi , Asensio ,Kanté ) បូករួមនឹងក្រុម Forest បាត់បង់🚑 Chris Wood និង Matz Sels ) ។
✅ តម្រុយទី ២ លេង Over 2.5 ក្រុម Fenerbahçe មិនចាញ់ ២២ ប្រកួតក្នុងលីគ ហើយគ្រូថ្មីរបស់ Forest នឹងព្យាយាមវាយបកដើម្បីយកគ្រាប់បាល់ផងដែរ ។







