វិភាគការប្រកួតរវាង Bayer Leverkusen​ Vs Bayern Munich

Bayer Leverkusen​ Vs Bayern Munich

🏆 ការប្រកួតក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ (សប្តាហ៍ទី ២៦) 🏆
⚔️ Bayer Leverkusen VS Bayern Munich
📅 ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៩:៣០ នាទីយប់នេះ
🏟 នៅកីឡដ្ឋាន៖ BayArena
⚽️ Bayern តអោយ Leverkusen ( – ១ )

🔥 នៅរាត្រីថ្ងៃសៅរ៍ ទី ១៤ ខែមីនា ឆ្នាំ ២០២៦ នេះ ពិភពបាល់ទាត់អាល្លឺម៉ង់នឹងត្រូវកក្រើកខ្លាំងមែនទែន! វេលាម៉ោង ៩:៣០ យប់នេះ យើងមានណាត់គ្នានៅកីឡដ្ឋាន BayArena សម្រាប់ជំនួបដ៏ធំបំផុតប្រចាំរដូវកាលរវាង Bayer Leverkusen និង Bayern Munich ។ នេះគឺជាការប្រកួតដ៏តានតឹង Leverkusen ត្រូវការ ៣ ពិន្ទុដើម្បីដេញតាមកៅអី Champions League ចំណែក Bayern ចង់សង្កត់ក្បាលយកពាន Bundesliga ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

📝 មកមើលក្រុមម្ចាស់ផ្ទះ Leverkusen របស់លោក Kasper Hjulmand បច្ចុប្បន្នពួកគេឈរលេខ ៦ មាន ៤៤ ពិន្ទុ និងកំពុងតាមពីក្រោយតំបន់ Top 4 ចំនួន ៦ ពិន្ទុ។ ទោះបីជាទម្រង់លេងក្នុងលីគ ៤ ប្រកួតចុងក្រោយរកបានត្រឹម ៥ ពិន្ទុ មើលទៅហាក់ដូចជារាងស្រុតបន្តិចមែន ប៉ុន្តែបងប្អូនកុំភ្លេចណា៎ កាលពីពាក់កណ្តាលសប្តាហ៍ពួកគេទើបតែស្មើ Arsenal ១-១ ក្នុងពានអឺរ៉ុប ដែលសបញ្ជាក់ថាពួកគេនៅតែមានគ្រឹះរឹងមាំ ។ ចំណុចខ្លាំងបំផុតរបស់ Leverkusen គឺការលេងក្នុងផ្ទះ! ៧ ប្រកួតជាប់ៗគ្នានៅ BayArena ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ។ ប៉ុន្តែបញ្ហាដែលលោក Hjulmand ត្រូវដោះស្រាយជាបន្ទាន់ គឺ ‘តំបន់ការពារ’ ដែលរបូតដល់ទៅ ៣ គ្រាប់ទល់នឹង Freiburg។ បើចន្លោះប្រហោងនេះមិនត្រូវបានបិទទេ យប់នេះច្បាស់ជាហិនហោចមិនខាន !”

📝 សម្រាប់ក្រុមកំពូលតារាង Bayern Munich របស់លោក Vincent Kompany វិញ គឺកំពុងហោះហើរយ៉ាងខ្ពស់ជាមួយនឹងទំនុកចិត្តពេញទំហឹង។ ក្រោយបំបាក់ Atalanta ៦-១ ក្នុង Champions League ពួកគេបានផ្ញើសារទៅកាន់ពិភពលោកថា ‘Bayern មកវិញហើយ’! បច្ចុប្បន្នពួកគេនាំមុខលេខ ២ ដល់ទៅ ១១ ពិន្ទុដាច់ ។ អ្វីដែលកាន់តែគួរឱ្យខ្លាច គឺទម្រង់លេងក្រៅដីរបស់ Bayern គឺល្អឥតខ្ចោះ ដោយមិនទាន់ចាញ់សោះ ១០ ប្រកួតជាប់គ្នា (ឈ្នះដល់ទៅ ៩ ដង)។ ជាមួយកំពូលខ្សែប្រយុទ្ធ Harry Kane និងមិត្តរួមក្រុម Bayern ស៊ុតបញ្ចូលទីបានដល់ទៅ ១៩ គ្រាប់ ក្នុង ៥ ប្រកួតចុងក្រោយ! មធ្យមភាគជិត ៤ គ្រាប់ក្នុងមួយប្រកួតឯណោះបងប្អូន! លើសពីនេះ ស្ថិតិជួបគ្នា ៣ លើកចុងក្រោយ Bayern ស៊ីដាច់ទាំង ៣ លើក រាប់ទាំងការលត់ ៣-០ កាលពីខែវិច្ឆិកាផងដែរ។ យប់នេះ វានឹងក្លាយជាការតតាំងគ្នារវាងការការពារដ៏រឹងមាំក្នុងផ្ទះរបស់ Leverkusen និងកម្លាំងបុកដូចព្យុះសង្ឃរារបស់ Bayern។ Leverkusen គ្មានជម្រើសអ្វីក្រៅពីលេងដោយគ្មានកំហុសឡើយ។ ប្រសិនបើពួកគេទុកចន្លោះឱ្យ Harry Kane តែបន្តិច នោះគ្រាប់បាល់នឹងកើតឡើងភ្លាមៗ។

👉 ទោះបីជា Leverkusen មានអត្ថប្រយោជន៍ក្នុងផ្ទះមែន ប៉ុន្តែគុណភាពកីឡាករ និងទម្រង់លេងដែលកំពុងឡើងកូដសាហាវរបស់ Bayern គឺមានប្រៀបជាងដាច់។ យុទ្ធសាស្ត្ររបស់លោក Kompany ហាក់ដូចជាមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបំបែកជញ្ជាំងការពាររបស់គូប្រកួតនាពេលបច្ចុប្បន្ន ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១៖ ល្អបំផុតភ្នាល់លើ Bayern Munich ( -១ )
ហេតុផល៖ Bayern កំពុងមានទម្រង់លេងសាហាវខ្លាំង (ស៊ុត ១៩ គ្រាប់ក្នុង ៥ ប្រកួត)។ ហាងឆេងត ១ គ្រាប់ គឺមិនថ្លៃពេកទេ សម្រាប់ក្រុមកំពូលតារាងដែលឈ្នះក្រៅដីស្ទើរគ្រប់ប្រកួតបែបនេះ។
✅ តម្រុយទី ២៖ លេង Over ៣/៣.៥
ហេតុផល៖ តាមស្ថិតិ Bayern ស៊ុតច្រើន ហើយ Leverkusen ក្នុងផ្ទះក៏ពូកែរកគ្រាប់បាល់ដែរ តែការពាររាងធ្លាយ។ ជំនួបនេះនឹងមានគ្រាប់បាល់ច្រើនជាមិនខាន។
🔮 លទ្ធផលព្យាករណ៍៖ Bayer Leverkusen ១-៣ Bayern Munich .