វិភាគការប្រកួតរវាង Barcelona 🇪🇸VS🇪🇸 Sevilla

Barcelona 🇪🇸VS🇪🇸 Sevilla

🏆 វិភាគការប្រកួត La Liga ( ក្នុងសប្តាហ៍ទី ២៨ ) 🏆
⚔️ Barcelona 🇪🇸VS🇪🇸 Sevilla
📅 ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ១០:១៥ នាទីយប់នេះ
🏟 នៅកីឡដ្ឋាន៖ Camp Nou
⚽️ Barcelona តអោយ Sevilla ( -១.៥ )

🔥 យប់នេះ យើងមានការប្រកួតក្របខ័ណ្ឌ La Liga ក្នុងសប្តាហ៍ទី ២៨ មេដឹកនាំលីគ Barcelona ត្រូវបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវ Sevilla ។ នេះគឺជាឱកាសមាសសម្រាប់លោក Hansi Flick ក្នុងការពង្រីកគម្លាត ៤ ពិន្ទុពីលើ Real Madrid ។ ប៉ុន្តែកុំមើលស្រាល Sevilla ឱ្យសោះ ទោះបីពួកគេឈរលេខ ១៤ មែន តែទម្រង់លេងថ្មីៗគឺរឹងមាំខ្លាំងណាស់ ។ តើ Barcelona អាចបន្តជ័យជម្នះបានទេ ?

📝 ក្រុមម្ចាស់ Barcelona ទើបតែត្រលប់មកពីអង់គ្លេសជាមួយលទ្ធផលស្មើ ១-១ ទល់នឹង Newcastle ក្នុងពាន Champions League ។ ទោះបីជាហត់នឿយបន្តិចមែន ប៉ុន្តែក្នុងលីគ Barcelona កំពុងមានទម្រង់លេងដ៏អស្ចារ្យ ដោយឈ្នះ ៣ ប្រកួតជាប់ៗគ្នា ។ ដំណឹងដែលល្អបំផុតសម្រាប់អ្នកគាំទ្រយប់នេះ គឺអាវុធមហាប្រល័យ Lamine Yamal បានជាសះស្បើយ និងត្រលប់មកហ្វឹកហាត់វិញហើយ ! ការមានវត្តមានរបស់ Yamal នឹងធ្វើឱ្យតំបន់ប្រយុទ្ធរបស់ Barcelona កាន់តែមុតស្រួច ។ ទោះបីជាយប់នេះអវត្តមានមេការពារ Koundé និងខ្សែបម្រើ Frenkie de Jong ក៏ពិតមែន ប៉ុន្តែលោក Hansi Flick នៅមានជម្រើសល្អៗដូចជា Marc Casadó និង Ferran Torres ដើម្បីបង្វិលក្រុមឱ្យមានតុល្យភាព ។

📝 មកមើលក្រុមភ្ញៀវ Sevilla វិញ ! បងប្អូនអើយ! បើតាមប្រវត្តិសាស្ត្រ Sevilla មិនដែលឈ្នះ Barcelona ក្នុងលីគលើទឹកដីកាតាឡានឡើយ តាំងពីឆ្នាំ ២០០២ មកម៉្លេះ! គឺ ២៤ ឆ្នាំមកហើយដែលពួកគេមិនស្គាល់ពាក្យថាឈ្នះនៅទីនេះ ។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Matias Almeida Sevilla កំពុងលេងបានយ៉ាងល្អ ដោយចាញ់តែ ១ ប្រកួតប៉ុណ្ណោះក្នុង ៨ ប្រកួតចុងក្រោយ។ អត្ថប្រយោជន៍ដ៏ធំបំផុតរបស់ Sevilla យប់នេះគឺ ‘កាយសម្បទាស្រស់ថ្លា’ ព្រោះពួកគេមិនមានការប្រកួតពាក់កណ្តាលសប្តាហ៍ដូច Barça ឡើយ។ ពួកគេមានពេលវេលាត្រៀមខ្លួនពេញមួយសប្តាហ៍ដើម្បីមកបំបែកកំណត់ត្រាដ៏អាក្រក់ ២៤ ឆ្នាំរបស់ខ្លួន ។

📝 យប់នេះ Barcelona នឹងប្រើប្រាស់ប្រព័ន្ធវាយលុកដើម្បីកិន Sevilla តាំងពីដើមទី ។ ការវិលត្រឡប់របស់ Yamal នឹងទាញខ្សែការពារ Sevilla ឱ្យដាច់ចេញពីគ្នា ដែលបង្កើតឱកាសឱ្យ Raphinha និង Ferran Torres ឆែកចូលទៅក្នុងតំបន់គ្រោះថ្នាក់ ។ ទោះបី Sevilla មានកម្លាំងពេញមែន ប៉ុន្តែការបាត់បង់មេការពារ Marcao និងបញ្ហាសុខភាពរបស់ Neal Maupay នឹងធ្វើឱ្យពួកគេពិបាកទប់ទល់នឹងព្យុះសម្រុករបស់ Barcelona ។ ម្យ៉ាងវិញទៀត Barcelona កំពុងស្រេកឃ្លានសងសឹក Sevilla ដែលធ្លាប់បំបាក់ពួកគេ ៤-១ កាលពីដើមរដូវកាល ។ ដូច្នេះ Barcelona យប់នេះនឹងមិនប្រហែសឡើយ ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១៖ ល្អបំផុតយក Barcelona ( -១.៥ )
ហេតុផល៖ Barcelona កំពុងត្រូវការ ៣ ពិន្ទុដើម្បីដាច់ពី Real Madrid ហើយការត្រលប់មកវិញរបស់ Lamine Yamal គឺជាកម្លាំងចលករដ៏ធំ ។ Sevilla តែងតែមានបញ្ហាក្នុងការទប់ទល់នឹង Barcelona នៅលើទឹកដីកាតាឡាន ។
✅ តម្រុយទី ២៖ លេង Over 3.5 គ្រាប់
ហេតុផល៖ Barcelona ជាក្រុមស៊ុតច្រើនជាងគេក្នុងលីគ ហើយ Sevilla ក៏ពូកែរកគ្រាប់បាល់ពេលលេងក្រៅដីដែរ ។ ជំនួបនេះនឹងមានគ្រាប់បាល់ច្រើនសងខាងជាមិនខាន ។
⚽️ លទ្ធផលព្យាករណ៍៖ Barcelona ៣-១ Sevilla ។