🏆 ការប្រកួត La Liga របស់អេស្ប៉ាញ ក្នុងសប្តាហ៍ទី 25 🏆
⚽️ Athletic Bilbao VS Elche CF
📅 ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣ : ០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ San Mames
⚽️ ក្រុម Bilbao តឲ្យ Elche ( – 0.5 )
✍️ សួស្តីបងប្អូន ស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ ក្នុងការប្រកួត La Liga រវាងម្ចាស់ផ្ទះ Athletic Bilbao ត្រូវប៉ះក្រុមភ្ញៀវ Elche ។ នេះគឺជាការប៉ះគ្នារវាងក្រុមដែលខ្លាំងក្នុងផ្ទះ ប៉ះជាមួយក្រុមដែលមិនទាន់ស្គាល់ពាក្យថា ‘ឈ្នះក្រៅដី’ សោះក្នុងរដូវកាលនេះ! តើលោក Ernesto Valverde អាចកាត់យក ៣ ពិន្ទុបានងាយៗទេ ? តោះទៅមើលការវិភាគទាំងអស់គ្នា !!
📝 ក្រុមម្ចាស់ផ្ទះ Athletic Bilbao ជាមុនសិន! បច្ចុប្បន្នពួកគេឈរនៅលេខ ៩ មាន ៣១ ពិន្ទុ។ ទោះបីជារដូវកាលនេះទម្រង់លេងរាងឡើងចុះបន្តិច ប៉ុន្តែ… កីឡដ្ឋាន San Mamés គឺជាបន្ទាយដ៏រឹងមាំបំផុត របស់ពួកគេ! ក្នុង ១២ ប្រកួតក្នុងផ្ទះ ពួកគេកើបបាន ២០ ពិន្ទុ (ឈ្នះ ៦ ស្មើ ២)។ ថ្មីៗនេះពួកគេទើបតែឈ្នះ ៣ ក្នុង ៥ ប្រកួតចុងក្រោយ ដែលជួយស្តារទំនុកចិត្តឡើងវិញបានច្រើន។ បញ្ហាធំយប់នេះគឺ៖ អវត្តមានតារាឆ្នើម Nico Williams ដោយសាររបួស រួមទាំងខ្សែការពារ Yeray (ជាប់ពិន័យ)។ ប៉ុន្តែប្រព័ន្ធលេងរបស់ Valverde គឺពឹងផ្អែកលើក្រុមទាំងមូល មិនមែនតែបុគ្គលទេ ដូច្នេះពួកគេនៅតែគ្រោះថ្នាក់។
📝 ក្រុមភ្ញៀវ Elche ពួកគេកំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់ (លេខ ១៦) លើសតំបន់កាត់ចោលតែ ១ ពិន្ទុគត់ បញ្ហាធំបំផុតរបស់ Elche គឺ ‘ទម្រង់លេងក្រៅដីដ៏អាក្រក់’ បងប្អូនជឿទេ? ពេញមួយរដូវកាលនេះ ពួកគេលេងក្រៅដី ១១ ប្រកួត មិនទាន់ឈ្នះសូម្បីតែ ១ ដង កើបបានតែ ៤ ពិន្ទុប៉ុណ្ណោះពី ៣៣ ពិន្ទុពេញ ទម្រង់លេងបច្ចុប្បន្នក៏យ៉ាប់ (មិនឈ្នះ ៥ ប្រកួតជាប់គ្នាគ្រប់កម្មវិធី)។ ទោះបីយប់នេះពួកគេបានខ្សែប្រយុទ្ធ Rafa Mir ជាសះស្បើយរបួសត្រឡប់មកវិញក៏ដោយ ប៉ុន្តែការប្រឈមមុខនឹងសម្ពាធអ្នកគាំទ្រនៅ San Mamés គឺជារឿងដ៏លំបាកបំផុតសម្រាប់ក្រុមដែលកំពុងបាត់បង់ទំនុកចិត្តបែបនេះ ។ សរុបមក នេះជាការប្រកួតរវាង ‘ខ្លាដេកក្នុងរូង’ និង ‘សត្វឈឺដែលវង្វេងផ្លូវ’ ។ Bilbao ទោះអត់ Nico Williams តែគុណភាពក្រុមនៅតែលើសដាច់ ហើយអត្ថប្រយោជន៍ទឹកដី San Mamés គឺធំធេងណាស់ ។ ឯក្រុម Elche មកលេងក្រៅដីគឺមានតែរង់ចាំការវាយលុកពីម្ចាស់ផ្ទះប៉ុណ្ណោះ ។ ខ្ញុំជឿថា Bilbao នឹងគ្រប់គ្រងបាល់ និងរកគ្រាប់បាល់បានដើម្បីយក ៣ ពិន្ទុពេញ ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១ ល្អបំផុតលេងត Athletic Bilbao -0.5 ឫឈ្នះ ។ ( ហេតុផល៖ Bilbao ក្នុងផ្ទះខ្លាំង ឯក្រុម Elche វិបត្តិធ្ងន់ លេងក្រៅដី ១១ ប្រកួត មិនដែលឈ្នះសោះ ) ។
✅ តម្រុយទី ២ លេង Under 2.5 ម្ចាស់ផ្ទះ Bilbao អត់មាន Nico អាចនឹងមិនស៊ុតច្រើនគ្រាប់ទេ ឯ Elche ក៏ស៊ុតមិនសូវចូលដែរ ។ លទ្ធផលអាចជា ១-០ ឬ ២-០) ។







