💥 ការប្រកួតក្របខ័ណ្ឌ Premier League (ក្នុងសប្តាហ៍ទី ២៩ ) 🏆
⚔️ Aston Villa vs Chelsea
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០២:៣០ ទៀបភ្លឺ
🏟 ទីតាំង៖ កីឡដ្ឋាន Villa Park
⚽️ ហាងឆេង៖ Chelsea តឲ្យ Aston Villa ( -0.5 )
💥 ស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ជាមួយ Goal Khmer ក្នុងការប្រកួត Premier League ។ នៅវេលាម៉ោង ២:៣០ ទៀបភ្លឺ ឈានចូលថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦ នេះ សិង្ហពាក់កណ្តាលតារាង Aston Villa នឹងត្រូវបើកទ្វារកីឡដ្ឋាន Villa Park ទទួលស្វាគមន៍តោខៀវ Chelsea ។ នេះគឺជាការតតាំងគ្នារវាងក្រុមដែលកំពុង ‘ខកចិត្ត’ ដូចគ្នា ដោយ Villa ទើបតែចាញ់ក្រុមបាតតារាង Wolves ចំណែកឯ Chelsea ទើបតែចាញ់ក្រុមកំពូលតារាង Arsenal ។ ការប្រកួតនេះមានសារៈសំខាន់ណាស់ក្នុងការប្រជែងកៅអី Champions League តើអ្នកណានឹងជាអ្នកស្តារមុខមាត់ឡើងវិញបានមុនគេ ?
📝 ក្រុមម្ចាស់ផ្ទះ Aston Villa ក្រោមការដឹកនាំរបស់លោក Unai Emery ក្តីសង្ឃឹមប្រជែងពានរបស់ពួកគេស្ទើរតែរលាយបាត់ទៅហើយ ក្រោយចាញ់ Wolves ២-០ ដោយបច្ចុប្បន្ននៅតាមពីក្រោយក្រុមកំពូលតារាងដល់ទៅ ១៣ ពិន្ទុ។ គោលដៅតែមួយគត់ពេលនេះគឺ ការពារតំណែង Top 4 ឱ្យបាន។ បញ្ហាធំបំផុតរបស់ Villa នាពេលថ្មីៗនេះគឺ ‘ភាពមុតស្រួចក្នុងការបញ្ចប់ទី’ ដោយ ៥ ប្រកួតចុងក្រោយ ពួកគេស៊ុតចូលតែ ១ គ្រាប់គត់ពីការលេងបើកចំហរ (Open Play)។ អ្វីដែលកាន់តែអាក្រក់នោះគឺ ‘បញ្ហារបួសតំបន់កណ្តាល’! ពួកគេនឹងអវត្តមានខ្សែបម្រើសំខាន់ៗដូចជា Boubacar Kamara, Youri Tielemans, Harvey Elliott និងប្រធានក្រុម John McGinn។ ការបាត់បង់ជើងសសរទាំងនេះ នឹងធ្វើឱ្យការគ្រប់គ្រងចង្វាក់លេងនៅកណ្តាលទីលានជួបការលំបាកយ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយ កំណត់ត្រាក្នុងផ្ទះរបស់ពួកគេនៅតែរឹងមាំ ដោយមិនចាញ់សោះក្នុង ២ ប្រកួតចុងក្រោយ។
📝 ក្រុមភ្ញៀវ Chelsea របស់លោក Liam Rosenior បន្ទាប់ពីចាប់ផ្តើមបានយ៉ាងល្អដោយឈ្នះ ៤ ប្រកួតជាប់គ្នា ឥឡូវនេះពួកគេចាប់ផ្តើមរអិលជើងវិញហើយ ដោយមិនឈ្នះសោះ ៣ ប្រកួតចុងក្រោយ (ទើបចាញ់ Arsenal ២-១)។ បច្ចុប្បន្ន Chelsea ឈរលេខ ៦ តាមពីក្រោយ Villa ៦ ពិន្ទុ ដូច្នេះ ៣ ពិន្ទុយប់នេះគឺសំខាន់បំផុត ដើម្បីប្រជែងកៅអីអឺរ៉ុប ។ បញ្ហារបស់ Chelsea យប់នេះគឺ ‘ការការពារ និង ការវាយបក’! ៦ ប្រកួតចុងក្រោយពួកគេរបូតដល់ទៅ ៥ គ្រាប់ ហើយយប់នេះ ពួកគេនឹងបាត់បង់អាវុធវាយបកដ៏សំខាន់គឺ Pedro Neto (ជាប់បម្រាមកាតក្រហម) ព្រមទាំងខ្សែការពារ Levi Colwill និងកីឡាករមួយចំនួនទៀត។ ទោះជាយ៉ាងណាក៏ដោយ ដំណឹងល្អគឺការត្រលប់មកវិញនៃខ្សែការពារ Wesley Fofana ពីការព្យួរ ។
📝 សរុបសេចក្តីមក នេះជាការប្រកួតដែលក្រុមទាំង ២ សុទ្ធតែមានបញ្ហារបួស និងទម្រង់លេងធ្លាក់ចុះដូចគ្នា ។ Villa អវត្តមានខ្សែបម្រើស្នូល ឯ Chelsea អវត្តមានអ្នករត់ស្លាបដ៏លឿន ។ ការប្រកួតនេះនឹងក្លាយជាការប្រយុទ្ធយុទ្ធសាស្ត្រនៅតំបន់កណ្តាលយ៉ាងតានតឹង។ ទោះបីជា Villa មានប្រៀបក្នុងផ្ទះ និងបទពិសោធន៍របស់ Unai Emery ក៏ពិតមែន ប៉ុន្តែដោយសារតំបន់កណ្តាលរបស់ពួកគេធ្លាយខ្លាំងពេក វាគឺជាឱកាសមាសសម្រាប់ភាពវៃឆ្លាតរបស់ Cole Palmer និង João Pedro របស់ Chelsea ក្នុងការស្វែងរកចន្លោះប្រហោងដើម្បីឈ្នះ ។
───────•❀❀❀•───────
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✔️ វៃ Chelsea -0.5 (ជឿជាក់លើតោខៀវដោយមាន Cole Palmer និង João Pedro )
✔️ លេង Under 3 គ្រាប់ ក្រុមទាំង ២ សុទ្ធតែមានបញ្ហារបួស និងទម្រង់លេងធ្លាក់ចុះដូចគ្នា ។
📌 លទ្ធផលព្យាករណ៍៖ Aston Villa ០-១ Chelsea ។







