📝 ការប្រកួតដ៏ជក់ចិត្តនៅឯកីឡដ្ឋាន Etihad បានបញ្ចប់ទៅហើយ! អធិរាជស Real Madrid បានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អឥតខ្ចោះ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ Manchester City ក្នុងលទ្ធផល ២ ទល់នឹង ១ ដើម្បីធានាកៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ។ ទោះបីជាមានការនាំមុខ ៣-០ ពីជើងទីមួយរួចមកហើយក្តី ក៏កូនក្រុម Real Madrid មិនទុកឱកាសឱ្យ Man City សងសឹកបានឡើយ ។ តើអ្នកណាខ្លះជាវីរបុរសក្នុងការប្រកួតយប់មិញនេះ ?
📝 នៅនាទីដំបូង Fede Valverde បានខកខានឱកាសមាសក្នុងការបន្ថែមគ្រាប់បាល់ ។ បន្ទាប់មក Man City បានសម្រុកយ៉ាងខ្លាំង ប៉ុន្តែអ្នកចាំទីដៃស្អិត Thibaut Courtois បានក្លាយជាជញ្ជាំងដែក ដោយសង្គ្រោះបាល់ពីការស៊ុតរបស់ Rayan Cherki និង Rodri យ៉ាងអស្ចារ្យ។ របត់នៃការប្រកួតបានកើតឡើងយ៉ាងចម្រូងចម្រាស! បន្ទាប់ពីការស៊ុតប៉ះបង្គោលទីរបស់ Vinicius ការប៉ុនប៉ងបន្ថែមត្រូវបាន Bernardo Silva យកដៃបាំងបញ្ចៀសបាល់ចេញពីខ្សែបន្ទាត់ទី។ ក្រោយពី VAR ធ្វើអន្តរាគមន៍ ប្រធានក្រុម Man City រូបនេះត្រូវបានបណ្តេញចេញពីទីលានភ្លាមៗ ហើយ Real Madrid ទទួលបានបាល់ប៉េណាល់ទី ។ Vinicius Jr ដែលធ្លាប់ស៊ុតប៉េណាល់ទីមិនចូលកាលពីជើងទីមួយ បានឈានជើងឡើងមកស៊ុតយ៉ាងជឿជាក់ បញ្ជូនបាល់ចូលទីយ៉ាងស្អាត និងលុបលាងកំហុសរបស់ខ្លួនបានសម្រេច! ទោះបីជាសល់គ្នា ១០ នាក់ និងទោះបីជា Vinicius ខ្ជះខ្ជាយឱកាស ២ លើកបន្ទាប់ក៏ដោយ Man City នៅតែតស៊ូ។ ទីបំផុត ការបញ្ជូនបាល់យ៉ាងល្អពី Trent Alexander-Arnold បានបើកផ្លូវឱ្យ ‘មនុស្សយន្ត’ Erling Haaland ស៊ុតបញ្ចូលទីតាមស្មើបានសម្រេច បន្ទាប់ពី Courtois បានហោះសង្គ្រោះបាល់ដ៏គ្រោះថ្នាក់ជាច្រើនលើករួចមក ។
📝 ចូលដល់តង់ទីពីរ ការប្រកួតកាន់តែក្ដៅ! Man City ត្រូវបានបដិសេធគ្រាប់បាល់ ២ ដងដោយសារទង់ Offside។ ចំណែកឯ Real Madrid ក៏ខកចិត្តផងដែរ ពេលដែល Kylian Mbappe ត្រូវបានគេទាញដួលក្នុងតំបន់គ្រោះថ្នាក់ តែអាជ្ញាកណ្តាលមិនផ្លុំប៉េណាល់ទី ហើយគ្រាប់បាល់មួយរបស់ Vinicius ក៏ត្រូវបានច្រានចោល។ ប៉ុន្តែ វីរបុរសពិតប្រាកដមិនព្រមចុះចាញ់ទេ! នៅម៉ោងបន្ថែមចុងម៉ោង Vinicius Jr បានទទួលបាល់យ៉ាងស្អាតពី Aurelien Tchouameni ហើយស៊ុតកាត់អ្នកចាំទី Gigi Donnarumma យកជ័យជម្នះ ២-១ យ៉ាងអស្ចារ្យ ។
👉 សរុបមក Vinicius Jr និង Thibaut Courtois គឺជាតួអង្គដ៏សំខាន់បំផុតដែលជួយឱ្យ Real Madrid បន្តដំណើរទៅមុខយ៉ាងរឹងមាំ ។ តើបងប្អូនយល់យ៉ាងណាដែរចំពោះទម្រង់លេងរបស់ពួកគេយប់មិញនេះ ?






