ក្លិប Nottingham Forest បានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ ដោយយកឈ្នះ Fenerbahçe 3-0 ក្នុងការប្រកួតជើងទី១ វគ្គ Play-off ពាន UEFA Europa League ដែលធ្វើឲ្យពួកគេមានប្រៀបយ៉ាងច្បាស់ មុនការប្រកួតជើងទី២។
ការប្រកួតនៅទឹកដីទួរគីបានចាប់ផ្តើមដោយសម្ពាធពីម្ចាស់ផ្ទះ ប៉ុន្តែ Forest ជាក្រុមដែលបាននាំគ្រាប់បាល់មុនគេ។ នៅនាទីទី21 ខ្សែការពារ Murillo បានបង្កើតសកម្មភាពយ៉ាងល្អ ដោយសុតផុតខ្សែការពារ ពីចម្ងាយបញ្ចូលទី បើកការនាំមុខ 1-0។
Fenerbahce បានទាមទារបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីបាល់ប៉ះដៃ Murillo ប៉ុន្តែក្រោយការពិនិត្យ VAR អាជ្ញាកណ្ដាលសម្រេចថាមិនមានកំហុស។ មុនចប់វគ្គទី១ Igor Jesus បានបន្ថែមគ្រាប់ទីពីរ ដោយតែតបញ្ចូលទីពីចម្ងាយ បន្ទាប់ពីការបញ្ជូនបាល់ពីជ្រុងរបស់ Morgan Gibbs-White។
តង់ទី២បានចាប់ផ្ដើម ត្រឹមនាទីទី8 Jesus បានផ្ដល់ Assist ឲ្យ Gibbs-White បញ្ចប់ទីគ្រាប់ទីបី ទោះបីជាស្ថិតក្នុងស្ថានភាពពិបាកក៏ដោយ។ គ្រាប់បាល់នេះបានបញ្ចប់ក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះ និងនាំសំណាងដ៏ធំសម្រាប់ Forest។
តាមស្ថិតិ Forest គ្រប់គ្រងការប្រកួតបានល្អជាង ដោយមានការស៊ុតសរុប 23 លើក និងតម្លៃគ្រាប់បាល់រំពឹងទុក (xG) 2.86 ខណៈ Fenerbahce មានត្រឹម 6 លើក និង xG 0.48 ប៉ុណ្ណោះ។
ជ័យជម្នះនេះជាការចាប់ផ្តើមដ៏ល្អសម្រាប់គ្រូបង្វឹក Vitor Pereira ក្នុងតួនាទីថ្មី ហើយធ្វើឲ្យ Nottingham Forest កាន់តែខិតជិតឡើងទៅវគ្គ 16 ក្រុមចុងក្រោយ មុនការប្រកួតជើងទី២ នៅទឹកដី City Ground សប្តាហ៍ក្រោយ។







