Michael Olise ស៊ុតបាន Hat-trick ក្នុងជ័យជម្នះ ៦-១ របស់ Bayern លើ Atalanta

យុគសម័យរបស់លោក Vincent Kompany នៅ Bayern Munich កំពុងតែឈានដល់ចំណុចកំពូលក្នុងពានរង្វាន់ Champions League វគ្គ ១៦ ក្រុមចុងក្រោយ បានបញ្ចប់ទៅដោយភាពភ្ញាក់ផ្អើលបំផុត! ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ទៅលត់ក្រុមម្ចាស់ផ្ទះ Atalanta ដល់ទៅ ៦-១ ដល់ក្នុងទឹកដីទីក្រុង Bergamo តែម្ដង ៕

ការប្រកួតបានចាប់ផ្ដើមឡើងជាមួយនឹងការវាយសម្រុកយ៉ាងសន្ធាប់រយៈពេល ២៥ នាទីដំបូងពីសំណាក់កីឡាករ Michael Olise និង Serge Gnabry។ គ្រាប់បាល់ដំបូងបានកើតឡើងតាមរយៈយុទ្ធសាស្ត្រទាត់បាល់ជ្រុងដ៏ឆ្លាតវៃ ដោយ Gnabry បានបញ្ជូនបាល់ទៅឱ្យ Josip Stanisic ដើម្បីស៊ុតបញ្ចូលទីនាំមុខ ១-០ យ៉ាងងាយ។ មិនទុកឱ្យម្ចាស់ផ្ទះដកដង្ហើមទាន់ឡើយ Michael Olise បានបញ្ចេញមន្តអាគមនៅតំបន់ខាងឆ្វេងដែលគាត់ពេញចិត្ត រួចស៊ុតបាល់ចេញពីក្រៅតំបន់គ្រោះថ្នាក់ ផុតដៃអ្នកចាំទី Carnesecchi ចូលទីយ៉ាងស្អាត! នៅនាទីទី ២៥ លទ្ធផលបានក្លាយជា ៣-០ ទៅហើយ បន្ទាប់ពី Gnabry ស៊ុតបញ្ចូលទីក្រោមការបញ្ជូនបាល់ពី Olise ដែលធ្វើឱ្យជោគវាសនានៃការប្រកួតនេះត្រូវបានបញ្ចប់តាំងពីដើមទី ។

Michael Olise ពិតជា ‘កាំបិតដែលមុតស្រួចបំផុត’ របស់ Bayern Munich នៅក្នុងប្រទេសអ៊ីតាលី ដោយការរកបានគ្រាប់បាល់ម្នាក់ឯងដល់ទៅ ៣ គ្រាប់ ឬ Hat-trick! ក្រោមការដឹកនាំរបស់លោក Vincent Kompany Bayern Munich ហាក់ដូចជាមានរបាំងការពារដ៏រឹងមាំ និងការវាយសម្រុកដ៏មុតស្រួចជាងសម័យកាលរបស់លោក Niko Kovac ឆ្ងាយណាស់។ នេះគឺជាជ័យជម្នះលើកទី ៣៤ ហើយរបស់ Bayern ក្នុងការប្រកួតទាំងអស់ក្នុងរដូវកាល ២០២៥/២៦ នេះ។ មិនត្រឹមតែ Olise ទេ កីឡាករ Nicolas Jackson និង Jamal Musiala ក៏បានចូលរួមរកគ្រាប់បាល់បានម្នាក់មួយគ្រាប់ផងដែរ ដែលសុទ្ធតែជាគ្រាប់បាល់ដ៏ស្រស់ស្អាតមិនចាញ់គ្រាប់បាល់របស់ Olise ក្នុងតង់ទីមួយឡើយ ។

យើងដឹងថា Atalanta គឺជាក្រុមដែលធ្លាប់មានប្រវត្តិអស្ចារ្យ ដោយពួកគេធ្លាប់លុបចោលការចាញ់ ២ គ្រាប់លើក្រុម Dortmund ក្នុងវគ្គ Playoff និងយកឈ្នះ ៤-១ មកវិញយ៉ាងគួរឱ្យជឿជាក់។ ប៉ុន្តែការជួបជាមួយ Bayern Munich របស់ Kompany គឺជារឿងផ្សេងគ្នាទាំងស្រុង។ គម្លាតនៃសមត្ថភាព និងវិន័យក្នុងការលេងបានបង្ហាញយ៉ាងច្បាស់ថា Bayern ស្ថិតនៅក្នុងកម្រិតមួយផ្សេងទៀតដែលពិបាកនឹងទប់ទល់មែនទែន។ ជ័យជម្នះ ៦-១ នេះ ស្ទើរតែធានាបាននូវកៅអីវគ្គបន្តសម្រាប់ក្រុម Bavarians ទៅហើយ ។

តើបងប្អូនយល់យ៉ាងណាដែរចំពោះទម្រង់លេងដ៏សាហាវរបស់ Michael Olise និង Bayern Munich យប់មិញ? តើពួកគេជាបេក្ខភាពលេខ ១ សម្រាប់ពានរង្វាន់ Champions League រដូវកាលនេះហើយឬនៅ?

Last Post