រាត្រីដ៏អស្ចារ្យនៅទីក្រុងបាសេឡូណាបានបញ្ចប់ទៅដោយព្យុះភ្លៀងនៃគ្រាប់បាល់! បន្ទាប់ពីលេងស្មើ ១-១ យ៉ាងតានតឹងនៅទឹកដី St James’ Park ក្នុងជើងទីមួយ ក្រុមអ្នកមានបុណ្យ Barcelona បានបើកទ្វារផ្ទះកិនបំបាក់ក្រុមសារិកាព្រៃ Newcastle United យ៉ាងចាស់ដៃក្នុងលទ្ធផលរហូតដល់ទៅ ៧ ទល់នឹង ២! សរុបទាំងពីរជើង ៨-៣ ជួយឱ្យកូនក្រុមរបស់លោក Hansi Flick បោះជំហានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League យ៉ាងសង្ហារ ។
📝 តង់ទីមួយគឺពិតជាធ្វើឱ្យអ្នកគាំទ្រអង្គុយមិនជាប់កៅអីមែនទែន! ត្រឹមតែ ៦ នាទីដំបូង Raphinha បានស៊ុតបើកឆាកឱ្យ Barca នាំមុខមុនពីការបង្កើតឱកាសរបស់ Yamal និង Fermín López។ ប៉ុន្តែ Newcastle មិនចុះចាញ់ទេ Anthony Elanga បានស៊ុតតាមស្មើវិញនៅនាទីទី ១៥។ ភ្លាមៗនោះ កីឡាករវ័យក្មេង Marc Bernal បានស៊ុតពីចម្ងាយជិតឱ្យ Barca នាំមុខម្តងទៀត តែ Newcastle ក៏នៅតែអាចតាមស្មើ ២-២ បានវិញតាមរយៈខ្សែប្រយុទ្ធ Elanga ដដែល ដោយសារកំហុសតំបន់ការពារ។ អ្វីៗហាក់ដូចជាកំពុងធ្លាក់ក្នុងភាពតានតឹង ។ សន្ទុះនៃការប្រកួតចាប់ផ្តើមផ្លាស់ប្តូរ ខណៈ Newcastle មើលទៅកាន់តែមានគ្រោះថ្នាក់។ ប៉ុន្តែ ចំណុចរបត់ដ៏សំខាន់បានកើតឡើងនៅចុងម៉ោងនៃតង់ទីមួយ! ខ្សែការពារ Kieran Trippier បានទាញ Raphinha ឱ្យដួលក្នុងតំបន់គ្រោះថ្នាក់។ ក្មេងអច្ឆរិយ Lamine Yamal មិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ គាត់បានឈានជើងឡើងមកស៊ុតបាល់ប៉េណាល់ទីនេះយ៉ាងស្អាត ជួយឱ្យ Barca នាំមុខ ៣-២ មុនពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់តង់ទីមួយ ។
📝 ចូលដល់តង់ទីពីរ ភាពភ័យខ្លាចទាំងអស់ត្រូវបានរលុបចោល! Barca ចាប់ផ្តើមរាំលេងនៅលើទីលានតែម្តង។ Fermín López បានបញ្ចប់ទីយ៉ាងស្ងប់ស្ងាត់ដើម្បីរកគ្រាប់ទី ៤ ហើយស្ទើរតែភ្លាមៗនោះ Robert Lewandowski បានតែតបញ្ចូលទីគ្រាប់ទី ៥។ ការប្រកួតហាក់ត្រូវបានបិទបញ្ចប់ទៅហើយ ប៉ុន្តែ Barca នៅតែមិនបន្ធូរដៃ! Lewandowski បន្ថែមគ្រាប់ទី ៦ ពីការបញ្ជូនរបស់ Yamal មុនពេល Raphinha ឆ្លៀតឱកាសពីការធ្វេសប្រហែសរបស់ការពារ Newcastle ស៊ុតគ្រាប់ទី ៧ នៅនាទីទី ៧២។ កីឡដ្ឋានទាំងមូលគឺលាន់ឮតែសំឡេងហ៊ោកញ្ជ្រៀវ ។ ចំណុចអវិជ្ជមានតែមួយគត់ក្នុងរាត្រីដ៏ល្អឥតខ្ចោះនេះ គឺការបាត់បង់អ្នកចាំទី Joan García ដោយសាររបួសនៅចុងម៉ោង ដែលយើងនឹងរង់ចាំមើលការអាប់ដេតជាបន្តបន្ទាប់។
👉 សរុបមក នេះគឺជាទម្រង់លេងដ៏សាហាវបំផុតរបស់ Barcelona ។ តើបងប្អូនជឿជាក់ថាទម្រង់លេងបែបនេះ អាចជួយ Barca លើកពាន UCL ឆ្នាំនេះបានទេ ?






