🔴 ព័ត៌មានបន្ទាន់! Arsenal បានកំណត់វាសនាអ្នកចាត់ការទូទៅរបស់ខ្លួនយ៉ាងច្បាស់លាស់បំផុត! បើមិនបានលើកពាន Premier League ឆ្នាំនេះទេ លោក Mikel Arteta អាចនឹងត្រូវចាកចេញ លើកលែងតែលោក Pep Guardiola ចាកចេញពីក្រុម Man City មុន ។ 😱
ក្រុម Arsenal មើលឃើញ Arteta ជាមាសទឹកដប់ ប៉ុន្តែពួកគេមិនចង់ក្លាយជា ‘លេខ ២ ជាអមតៈ’ ឡើយ ។ ពួកគេមានការភ័យខ្លាចខ្លាំងណាស់ ខ្លាចថានឹងធ្វើបានត្រឹមតែជិតឈ្នះ ដូចដែល Liverpool ក្នុងសម័យលោក Jürgen Klopp ធ្លាប់ឆ្លងកាត់ ។ មាន ៩២ ពិន្ទុ… តែគ្មានពានក្នុងដៃដោយសារតែលោក Pep វាគឺជាសុបិនអាក្រក់បំផុតសម្រាប់ក្រុមកាំភ្លើងធំ ។ លក្ខខណ្ឌត្រូវបានកំណត់រួចជាស្រេច! បើ Arteta នាំ Arsenal គ្រងជើងឯក Premier League គាត់នឹងក្លាយជាវីរបុរសស្នាក់នៅបន្ត។ តែបើចាញ់ Pep ម្ដងទៀត គាត់អាចនឹងត្រូវចាកចេញ។ លើកលែងតែរឿងមួយគត់… បើ Pep ចាកចេញពី City នោះ Arteta នឹងទទួលបានឱកាសចុងក្រោយ។ Arsenal ជឿជាក់ថា ឧបសគ្គចុងក្រោយរបស់ពួកគេ គឺមានតែ Pep និង City តែប៉ុណ្ណោ ។
តើបងប្អូនជឿថា Arsenal នឹងឈ្នះលីគនៅរដូវកាលនេះទេ? ឬមួយក៏ត្រូវចាញ់ក្រោមដៃ Pep ទៀត ?







