វិភាគការប្រកួតរវាង Manchester United VS Aston Villa

Manchester United VS Aston Villa

🏆 ការប្រកួត Premier League ( សប្តាហ៍ទី ៣០ ) 🏆
⚔️ Manchester United VS Aston Villa
📅 ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ៩:០០ នាទីយប់នេះ
🏟 នៅកីឡដ្ឋាន៖ Old Trafford
⚽️ Man United តអោយ Aston Villa ( -០.៥/១ )

🔥 នៅរាត្រីថ្ងៃអាទិត្យ ទី ១៥ ខែមីនា ឆ្នាំ ២០២៦ នេះ យើងមានជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Old Trafford រវាង Manchester United និង Aston Villa នៃក្របខ័ណ្ឌ Premier League ។ អ្នកចាត់ការបណ្តោះអាសន្នលោក Michael Carrick ត្រៀមដឹកនាំកងទ័ពបិសាចក្រហម បរបាញ់ជ័យជម្នះលើកទី ៥ ជាប់ៗគ្នាក្នុងផ្ទះ ។ ប៉ុន្តែគូប្រកួតយប់នេះមិនមែនធម្មតាឡើយ គឺលោក Unai Emery និងក្រុម Aston Villa ដែលជាគូប្រជែងដណ្តើមកៅអី Champions League ដោយផ្ទាល់! តើបិសាចក្រហមអាចហែកមាត់តោខៀវបានទេ ក្នុងយប់នេះ ?

📝 ម្ចាស់ផ្ទះបិសាចក្រហម Manchester United ចាប់តាំងពីលោក Michael Carrick ចូលកាន់តំណែងបណ្តោះអាសន្នមក ស្ថានភាពក្រុមប្រែប្រួលដូចមេឃនិងដី ។ ពួកគេឈ្នះ ៦ ក្នុងចំណោម ៨ ប្រកួតចុងក្រោយ ហើយបច្ចុប្បន្នហក់ឡើងទៅឈរលេខ ៣ ក្នុងតារាង នាំមុខ Liverpool ៣ ពិន្ទុ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺទម្រង់លេងរបស់ Casemiro ដែលកំពុងឡើងកូដខ្លាំង ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ហើយនៅរដូវកាលនេះ ។ ទោះបីជាទើបតែភ្លាត់ចាញ់ Newcastle ២-១ កាលពីសប្តាហ៍មុនក៏ពិតមែន ប៉ុន្តែការលេងនៅ Old Trafford គឺ Man Utd រឹងមាំណាស់ ដោយឈ្នះ ៤ ប្រកួតជាប់ៗគ្នាក្នុងលីគ ស៊ុតបាន ៩ គ្រាប់ និងរបូតត្រឹម ៣ គ្រាប់ប៉ុណ្ណោះ ។ យប់នេះ ការត្រលប់មកវិញរបស់ Noussair Mazraoui នឹងកាន់តែធ្វើឱ្យខ្សែការពារបិសាចក្រហមរឹងមាំជាងមុន ។

📝 ងាកមកមើលក្រុមភ្ញៀវ Aston Villa ពួកគេទើបតែទទួលបានកម្លាំងចិត្តពីពានរង្វាន់អឺរ៉ុប ក្រោយឈ្នះ Lille ១-០ កាលពីយប់ថ្ងៃព្រហស្បតិ៍ តាមរយៈគ្រាប់បាល់របស់ Ollie Watkins។ ប៉ុន្តែ… បញ្ហាធំរបស់ Villa គឺ ‘ការអស់កម្លាំង’ និងទម្រង់លេងក្នុងលីគដែលកំពុងធ្លាក់ចុះ ។ តាំងពីចូលឆ្នាំ ២០២៦ មក Villa ឈ្នះបានតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៩ ប្រកួតចុងក្រោយក្នុង Premier League។ លើសពីនេះ ទឹកដី Old Trafford ហាក់ដូចជាសុបិនអាក្រក់សម្រាប់លោក Unai Emery ព្រោះប្រវត្តិមកលេងនៅទីនេះ ៦ ដងចុងក្រោយ គឺ Villa ចាញ់ដល់ទៅ ៥ ដងបាត់ទៅហើយ។ គួបផ្សំនឹងការបាត់បង់សសរគ្រឹះតំបន់កណ្តាលដូចជា Tielemans និង Kamara ទៀតនោះ យប់នេះតោខៀវពិតជាជួបការលំបាកខ្លាំងមែនទែន ។ យប់នេះ Man Utd នឹងប្រើប្រាស់កីឡាករដែលបានសម្រាកពេញមួយសប្តាហ៍ ដើម្បីដាក់សម្ពាធលើ Villa ដែលទើបតែមកពីបារាំង ។ ការបាត់បង់ Tielemans និង Kamara របស់ Villa នឹងធ្វើឱ្យតំបន់កណ្តាលរបស់ Man Utd ដែលដឹកនាំដោយ Casemiro និង Kobbie Mainoo មានប្រៀបខ្លាំងក្នុងការប្រកួតនេះ ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១៖ ល្អបំផុតយក Manchester United ( -០.៥/១ )
ហេតុផល៖ Man Utd កំពុងមានទម្រង់លេងក្នុងផ្ទះល្អឥតខ្ចោះ ខណៈ Villa កំពុងហត់នឿយពីការប្រកួតអឺរ៉ុប និងខ្វះខ្សែបម្រើសំខាន់ៗ ។ ប្រវត្តិជួបគ្នាគឺម្ចាស់ផ្ទះស៊ីដាច់ស្ទើរតែជានិច្ចនៅ Old Trafford ។
✅ តម្រុយទី ២៖ លេង Over ( ២.៥ )
ហេតុផល៖ ជំនួបរវាងក្រុមទាំងពីរនេះតែងតែមានគ្រាប់បាល់ច្រើន ។ Man Utd ស៊ុតក្នុងផ្ទះជាមធ្យម ២ គ្រាប់ក្នុងមួយប្រកួត ចំណែក Ollie Watkins របស់ Villa ក៏កំពុងស្រេកឃ្លានគ្រាប់បាល់ក្នុងលីគវិញដែរ ។

🔮 លទ្ធផលព្យាករណ៍៖ Manchester United ២-១ Aston Villa ។