💥 ការប្រកួតក្របខ័ណ្ឌ Premier League (ក្នុងសប្តាហ៍ទី ២៩ ) 🏆
⚔️ Brighton vs Arsenal
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០២:៣០ ទៀបភ្លឺ
🏟 ទីតាំង៖ កីឡដ្ឋាន Amex Stadium
⚽️ ហាងឆេង៖ Arsenal តឲ្យ Brighton ( -0.5/0.75 )
💥 ស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ជាមួយ Goal Khmer ក្នុងការប្រកួត Premier League ។ នៅវេលាម៉ោង ២:៣០ ទៀបភ្លឺ ឈានចូលថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦ នេះ សត្វរំពេ Brighton នឹងត្រូវបើកទ្វារកីឡដ្ឋាន Amex ទទួលស្វាគមន៍ក្រុមកំពូលតារាង កាំភ្លើងធំ Arsenal ។ នេះគឺជាការប៉ះទង្គិចគ្នារវាងក្រុម ២ ដែលកំពុងឡើងកូដខ្លាំង និងទើបតែឈ្នះ ២ ប្រកួតជាប់ៗគ្នាដូចគ្នា Brighton ត្រូវការ ៣ ពិន្ទុដើម្បីប្រជែងកៅអីអឺរ៉ុប ចំណែក Arsenal ត្រូវការ ៣ ពិន្ទុដាច់ខាតដើម្បីការពារតំណែងលេខ ១ និងពង្រីកគម្លាតពី Man City ។ តើអ្នកណានឹងជាអ្នកសើចចុងក្រោយយប់នេះ ?
📝 ក្រុមម្ចាស់ផ្ទះ Brighton ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកវ័យក្មេង Fabian Hürzeler សត្វរំពេមួយនេះកំពុងបង្ហាញសញ្ញាងើបឡើងវិញយ៉ាងខ្លាំង ដោយទើបតែឈ្នះ Brentford និង Nottingham Forest ជាប់ៗគ្នា ។ គួរឱ្យចាប់អារម្មណ៍មែនទែន ដែលអតីតខ្សែប្រយុទ្ធ Arsenal គឺ Danny Welbeck ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះកាលពីសប្តាហ៍មុន ។ កីឡដ្ឋាន Amex គឺជាបន្ទាយដ៏រឹងមាំមួយ ព្រោះពេញមួយរដូវកាលនេះ Brighton ទើបតែចាញ់ក្នុងផ្ទះ ២ ដងគត់! ប៉ុន្តែ… បញ្ហាធំបំផុតរបស់ពួកគេគឺ ‘ការការពារ’! ៦ ប្រកួតចុងក្រោយ ពួកគេរបូតដល់ទៅ ៥ គ្រាប់ ហើយយប់នេះ ពួកគេនឹងអវត្តមានខ្សែការពារ Adam Webster ព្រមទាំងមានមន្ទិលសង្ស័យលើកាយសម្បទារបស់ Mats Wieffer ទៀតផង។ តើខ្សែការពាររបស់ពួកគេអាចទប់ទល់នឹងព្យុះសង្ឃរារបស់ Arsenal បានទេ?
📝 ក្រុមកំពូលតារាង Arsenal របស់លោក Mikel Arteta ពួកគេកំពុងហោះហើរយ៉ាងខ្ពស់ ក្រោយបំបាក់ Chelsea ២-១ ក្នុងជំនួប London Derby កាលពីចុងសប្តាហ៍ ។ អ្វីដែលធ្វើឱ្យ Arsenal គួរឱ្យខ្លាចបំផុតនៅរដូវកាលនេះគឺ ‘អាវុធសម្ងាត់ពីការទាត់ជ្រុង’ (Set-pieces) ពួកគេរកបានដល់ទៅ ១៦ គ្រាប់ពីការទាត់ជ្រុង ដែលស្មើនឹងកំណត់ត្រាគ្រប់ពេលរបស់ Premier League ទៅហើយ ។
ទម្រង់លេងក្រៅដីរបស់កាំភ្លើងធំគឺ ‘ល្អឥតខ្ចោះ’ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ ១១ ប្រកួតជាប់គ្នាមកហើយគ្រប់កម្មវិធី ហើយមធ្យមភាគស៊ុតបញ្ចូលទីគឺ ២.៣ គ្រាប់ក្នុងមួយប្រកួត (តាំងពីដើមឆ្នាំ ២០២៦)។ ទោះបីជាយប់នេះពួកគេមានក្តីបារម្ភចំពោះរបួសរបស់ Declan Rice, Martin Ødegaard និង Ben White ក៏ពិតមែន ប៉ុន្តែតំបន់ប្រយុទ្ធដែលដឹកនាំដោយ Bukayo Saka, Gabriel Martinelli និង Victor Gyökeres នៅតែមុតស្រួចជានិច្ច ។ ទស្សនៈរបស់ Admin៖ ការប្រកួតនេះនឹងតានតឹងពេញ ៩០ នាទី ។ ទោះបីជា Brighton ពិបាកស៊ីក្នុងផ្ទះមែន ប៉ុន្តែបទពិសោធន៍ ភាពរឹងមាំនៃខ្សែការពារ (ជាពិសេស Saliba) និងភាពមុតស្រួចរបស់ Arsenal នឹងធ្វើឱ្យពួកគេមានប្រៀបជាងនៅទីបញ្ចប់ ។
───────•❀❀❀•───────
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✔️ វៃ Arsenal -0.5/0.75 (ជឿជាក់លើកាំភ្លើងធំនិងយកឈ្នះ)
✔️ លេង Under 3 គ្រាប់ (ផ្អែកលើការស៊ុតដ៏ខ្លាំងរបស់ Arsenal និងខ្សែរការពារដ៏រឹងមាំរបស់ Brighton ) ។
📌 លទ្ធផលព្យាករណ៍៖ Brighton ០-២ ឬ ០-១ Arsenal ។







