វិភាគការប្រកួតរវាង Sassuolo VS Hellas Verona

Sassuolo VS Hellas Verona

🏆ការប្រកួត Serie A អ៊ីតាលី ក្នុងសប្តាហ៍ទី 26🏆
⚽️ Sassuolo VS Hellas Verona
📅 ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០២:៤៥ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Stadio Mapei – Citta del Tricolore
⚽️ ក្រុម Sassuolo តឲ្យ Verona ( – 0.5 )

✍️ សួស្តីបងប្អូន! យប់នេះយើងមានការប្រកួតបើកឆាក Serie A អ៊ីតាលី សប្តាហ៍ទី ២៦ ដ៏គួរឱ្យចាប់អារម្មណ៍មួយ! រវាងក្រុមម្ចាស់ផ្ទះ Sassuolo ត្រូវបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមបាតតារាង Hellas Verona នេះគឺជាការប៉ះគ្នារវាង ‘ក្រុមដែលកំពុងឡើងជើង’ និង ‘ក្រុមដែលកំពុងដុនដាបខ្លាំងបំផុត’ ក្នុងលីគ! តើ Sassuolo នឹងស៊ីផុយ ឬ Verona អាចរើបម្រះបាន ? តោះទៅមើលការវិភាគទាំងអស់គ្នា !!

📝 ក្រុមម្ចាស់ផ្ទះ Sassuolo របស់លោកគ្រូបង្វឹកលោក Fabio Grosso ជាក្រុមជើងឯក Serie B ឆ្នាំមុន ពួកគេធ្វើបានល្អហួសពីការរំពឹងទុក ដោយបច្ចុប្បន្នឈរនៅលេខ ១០ (មានសុវត្ថិភាពពីការកាត់ចោល) ។ ទម្រង់លេងថ្មីៗគឺ ល្អឥតខ្ចោះ (ឈ្នះ ៣ ក្នុង ៤ ប្រកួតចុងក្រោយ) ។ ទើបតែសប្តាហ៍មុននេះសោះ ពួកគេវាយបកយកឈ្នះ Udinese ទាំងដែលត្រូវគេនាំមុខមុន! អាវុធធ្ងន់របស់ពួកគេគឺតំបន់ប្រយុទ្ធដែលមាន Andrea Pinamonti, Armand Laurienté និងកាពីទែនក្រុម Domenico Berardi ។ យប់នេះបើសិនជាឈ្នះ ពួកគេនឹងហក់ឡើងទៅឈរលេខ ៨ ជាបណ្តោះអាសន្ន ដូច្នេះកម្លាំងចិត្តគឺពុះកញ្ជ្រោលខ្លាំងណាស់ ។

📝 មកមើលក្រុមភ្ញៀវ Hellas Verona វិញ ស្ថានការណ៍របស់ពួកគេគឺ ‘កំពុងដុនដាបខ្លាំងបំផុត’ ដេកនៅបាតតារាង (លេខ ២០) មានត្រឹមតែ ១៥ ពិន្ទុ និងដាច់ពីតំបន់សុវត្ថិភាពដល់ទៅ ៩ ពិន្ទុ ថៅកែក្លឹបបានបណ្តេញគ្រូបង្វឹកចេញ តែការដាក់លោក Paulo Sammarco ជាគ្រូបណ្តោះអាសន្ន ក៏នៅតែមិនអាចស្រោចស្រង់បាន (មិនស្គាល់ពាក្យថាឈ្នះ ១០ ប្រកួតជាប់គ្នាហើយ) បញ្ហាធំបំផុតយប់នេះគឺ អវត្តមានខ្សែប្រយុទ្ធឆ្នើម Gift Orban (ជាប់ពិន័យកាតក្រហម) និងរបួសកីឡាករសំខាន់ៗជាច្រើនទៀត ។ កំណត់ត្រាក្រៅដីរឹតតែយ៉ាប់ ៖ លេង ១២ ប្រកួត ឈ្នះបានតែ ១ និងស៊ុតបញ្ចូលទីបានត្រឹមតែ ៨ គ្រាប់ប៉ុណ្ណោះ គ្មានសង្ឃឹមទាល់តែសោះក្នុងយប់នេះ ។ សរុបមក នេះជាការប្រកួតរវាងក្រុមពេញសាច់ Sassuolo ប៉ះក្រុមពិការជើង Verona ។ Sassuolo ក្នុងផ្ទះមានប្រៀបដាច់ ទាំងស្មារតី ទាំងគុណភាពកីឡាករ ។ ឯក្រុម Verona បាត់បង់អ្នកស៊ុតបញ្ចូលទី (Gift Orban) ទៅទៀត គឺប្រៀបដូចពស់អត់ចង្កូមចឹង ។ ខ្ញុំជឿថា Sassuolo នឹងមិនប្រហែសឱ្យបាត់ ៣ ពិន្ទុដ៏ងាយស្រួលនេះទេ ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១ ល្អបំផុតលេងត Sassuolo -0.5 ឫឈ្នះ ។(ហេតុផល៖ Sassuolo កំពុងឡើងជើង និងចង់សងសឹកការចាញ់ជើងទី ១ ។ ចំណែក Verona បាត់បង់កីឡាករស្នូលនិងកំពុងបាក់ទឹកចិត្ត) ។
✅ តម្រុយទី ២ លេង Under 2.5 ក្រុម Verona នៅខ្សោយតំបន់ប្រយុទ្ធណាស់ ហើយអត់មាន Orban) ទៀតអាចនឹងស៊ុតមិនចូលទេយប់នេះ ។ លទ្ធផលអាច ២-០ ។