🏆 ការប្រកួត UEFA Champions League ដ៏កក្រើកក្នុងវគ្គ Play-off ជើងទី ១🏆
⚽️ FK Bodø/Glimt 🇳🇴VS🇮🇹 Inter Milan
📅 ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Aspmyra Stadion
⚽️ ក្រុម Inter តឲ្យ Bodø/Glimt ( – 0.5 )
🎇 យប់នេះ យើងមានការប្រកួត Champions League ដ៏ប្លែកអារម្មណ៍បំផុតមួយ! ដោយក្រុមយក្សអ៊ីតាលី Inter Milan ត្រូវធ្វើដំណើរទៅកាន់ តំបន់អាកទិក (Arctic Circle) ដ៏ត្រជាក់ ដើម្បីតតាំងជាមួយក្រុមខ្លាំងន័រវេស Bodø/Glimt នេះគឺជាការប្រកួតសម្រាប់ក្រុម Bodø/Glimt ដែលទើបតែបង្កើតប្រវត្តិសាស្ត្រឡើងមកដល់វគ្គនេះជាលើកដំបូង ត្រូវទទួលស្វាគមន៍ជើងឯកអឺរ៉ុប ៣ សម័យកាល Inter ។ តើអាកាសធាតុដ៏ត្រជាក់ និងទីលានសិប្បនិម្មិតនៅ Aspmyra អាចបញ្ឈប់ទម្រង់លេងដ៏ក្តៅគគុករបស់ Inter បានទេ?
📝 ក្រុមម្ចាស់ផ្ទះ Bodø/Glimt របស់លោក Kjetil Knutsen កុំមើលងាយពួកគេឱ្យសោះ! ពួកគេឡើងមកវគ្គនេះបានដោយសារការវាយបកដ៏អស្ចារ្យ ដោយបានលត់ Manchester City ៣-១ ក្នុងផ្ទះ និងឈ្នះ Atlético Madrid ២-១ ក្រៅដី ចំណុចខ្លាំងបំផុតរបស់ Bodø គឺ ‘កីឡដ្ឋាន Aspmyra’ ទីលាននេះជាស្មៅសិប្បនិម្មិត និងមានអាកាសធាតុត្រជាក់ខ្លាំង ដែលធ្វើឱ្យក្រុមភ្ញៀវពិបាកលេងបំផុត (សួរ Roma និង Lazio ច្បាស់ជាដឹងហើយ) ។ ទោះបីពួកគេទើបចប់រដូវកាលលីគ និងខកខានពាន Eliteserien ក៏ដោយ ប៉ុន្តែការសម្រាករដូវរងា បានធ្វើឱ្យកីឡាករសំខាន់ៗដូចជា Jens Petter Hauge និង Kasper Høgh មានកម្លាំងពេញលេញក្នុងការប្រយុទ្ធនៅយប់នេះ ។
📝 ក្រុម Inter Milan ក្រោមការដឹកនាំរបស់លោក Cristian Chivu ក្រុម Nerazzurri កំពុងមានទម្រង់លេង ‘ល្អឥតខ្ចោះ’! ក្នុង Serie A ពួកគេឈ្នះ ៦ ប្រកួតជាប់គ្នា និងទើបតែឈ្នះ Juventus ៣-២ យ៉ាងកក្រើក។ កំណត់ត្រាក្រៅដីរបស់ Inter គឺគួរឱ្យខ្លាចណាស់ ដោយ ឈ្នះ ៧ ប្រកួតជាប់គ្នា គ្រប់កម្មវិធីប្រកួត និងរបូតគ្រាប់បាល់តែ ១ គ្រាប់ប៉ុណ្ណោះ! កីឡាករ (ស្នូល) មានដូចជា Lautaro Martínez,Nicolò Barella
, និង Çalhanoğlu គឺមានបទពិសោធន៍ពេញលេញក្នុងពានរង្វាន់អឺរ៉ុប។ ពួកគេមិនចង់ធ្លាក់ក្នុងវគ្គ Play-off នេះទេ ដូច្នេះការយកឈ្នះនៅន័រវេសគឺជាបេសកកម្មដាច់ខាត ។ សរុបមក! ក្រុម Bodø/Glimt លេងក្នុងផ្ទះស៊ុតសាហាវ (ធ្លាប់ស៊ី Man City ៣ គ្រាប់) ឯ Inter Milan ក៏មានតំបន់ប្រយុទ្ធមុតស្រួចដែរ ។ ខ្ញុំជឿថា Inter នឹងជួបការលំបាកខ្លះៗដោយសារទីលាន ប៉ុន្តែបទពិសោធន៍របស់ Lautaro Martínez នឹងជួយឱ្យក្រុមឈ្នះនៅនាទីចុងក្រោយ ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១ លេង ( Inter Milan -0.5 ឫ Inter ឈ្នះ ) ( ហេតុផល៖ Inter មានកំណត់ត្រាក្រៅដីល្អឥតខ្ចោះ (ឈ្នះ ៧ ប្រកួតជាប់គ្នា) និងមានគុណភាពកីឡាករលើសម្ចាស់ផ្ទះដាច់ ) ។
✅ តម្រុយទី ២ លេង Over 2.5 (ហេតុផល៖ Bodø ក្នុងផ្ទះមិនដែលខ្លាចគេទេ ឯ Inter ក៏ស៊ុតល្អ ។ លទ្ធផលអាចជា ១-២ ឬ ១-៣) ។







