🏆 ការប្រកួត Premier League ឆ្នាំ 2025/26 🏆
⚽️ Wolverhampton VS Arsenal
📅 ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Molineux Stadium
⚽️ ក្រុម Arsenal តឲ្យ Wolver ( – 1.5 )
🗣 សួស្តីបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់! យប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍នេះ យើងមានការប្រកួត Premier League សប្តាហ៍ទី ២៧ ។ រវាងក្រុមម្ចាស់ផ្ទះ Wolverhampton ដែលកំពុងដេកនៅបាតតារាង (លេខ ២០) ត្រូវបើកទ្វារកីឡដ្ឋាន Molineux ទទួលស្វាគមន៍កំពូលតារាង Arsenal ។ ក្រុមកាំភ្លើងធំត្រូវការ ៣ ពិន្ទុដាច់ខាត ដើម្បីពង្រីកគម្លាតពី Man City ឱ្យបាន ៧ ពិន្ទុ ។ តើ Wolves ដែលកំពុងត្រដាបត្រដួស អាចបង្កើតរឿងមិនគួរឱ្យជឿ ឬ Arsenal នឹងបំបាក់ម្ចាស់ផ្ទះដូចសព្វមួយដង ?
📝 ក្រុមម្ចាស់ផ្ទះ Wolves របស់លោក Rob Edwards គឺយ៉ាប់យ៉ឺនមែនទែនក្នុងរដូវកាលនេះ ។ ឈរនៅលេខ ២០ និងមានពិន្ទុដាច់ពីតំបន់សុវត្ថិភាពដល់ទៅ ១៨ ពិន្ទុ ឱកាសរស់មានតិចណាស់ ។ ទោះបីថ្មីៗនេះពួកគេមានការតស៊ូខ្លះៗ (ស្មើ Nottingham ០-០ និងឈ្នះ Grimsby ក្នុង FA Cup) ប៉ុន្តែ… កំណត់ត្រាក្នុងផ្ទះរដូវកាលនេះគឺ ‘មហន្តរាយមែនទែន’! លេង ១៣ ប្រកួត ចាញ់ដល់ទៅ ១០ ប្រកួត! ការប្រឈមមុខនឹង Arsenal ដែលមានតំបន់ប្រយុទ្ធមុតស្រួច គឺជារឿងដែលពិបាកបំផុតសម្រាប់ខ្សែការពាររបស់ Wolves នៅពេលនេះ ។
📝 មកមើលក្រុមកំពូលតារាង Arsenal របស់លោក Mikel Arteta ទោះបីក្នុងលីគសប្តាហ៍មុន ពួកគេភ្លាត់ស្មើ Brentford ១-១ ក៏ដោយ ប៉ុន្តែក្នុងពាន FA Cup ពួកគេទើបតែលត់ Wigan ៤-០ យ៉ាងជឿជាក់ ។ ស្ថិតិមួយដែលបងប្អូនត្រូវដឹង ហើយគួរឱ្យខ្លាចបំផុតនោះគឺ៖ Arsenal ឈ្នះ ១៤ ប្រកួតជាប់គ្នា ពេលប៉ះក្រុមដែលស្ថិតក្នុងតំបន់កាត់ចោល នេះបង្ហាញថា ពួកគេមិនដែលប្រហែសទេពេលប៉ះក្រុមតូច ។ កំណត់ត្រាពេលប៉ះ Wolves គឺ Arsenal ស៊ីដាច់តែម្តង (ឈ្នះ ៩ លើកចុងក្រោយជាប់គ្នា) ។ យប់នេះ កីឡាករស្នូលដូចជា Bukayo Saka, Victor Gyokeres , Saliba និង Gabriel នឹងចូលលេងពេញជើងដើម្បីបិទក្រុមម្ចាស់ផ្ទះក្នុងយប់នេះ ។ សរុបមក! នេះជាការប្រកួតរវាងក្រុមដែលខ្លាំងបំផុត ប៉ះក្រុមដែលខ្សោយបំផុត។ Arsenal មានទាំងកម្លាំងចិត្ត (ចង់បានពាន) និងមានទាំងគុណភាពកីឡាករ។ Wolves គ្មានអ្វីសង្ឃឹមក្រៅពីការលេងការពារដើម្បីកុំឱ្យចាញ់ច្រើន ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១ លេង Arsenal -1.5 (ហេតុផល៖ Arsenal ឈ្នះ Wolves ៩ ដងជាប់គ្នា និងតែងតែលត់ក្រុមបាតតារាង ។ Wolves ខ្សែរការពារក្រុមម្ចាស់ផ្ទះនៅអន់ណាស់) ។
✅ តម្រុយទី ២ លេង Over 2.5 ក្រុម Arsenal អាចនឹងស៊ុត ៣ គ្រាប់ម្នាក់ឯង ។ ស្ថិតិបង្ហាញថា Arsenal ស៊ុតបាន ៤០ គ្រាប់ ពេលប៉ះក្រុមពាក់កណ្តាលតារាងចុះក្រោម) ។
✅ តម្រុយទី ៣ (ពិសេស): លេង Arsenal រកគ្រាប់បាល់មុន (First Goal) ។







