វិភាគការប្រកួតរវាង Benfica VS Real Madrid

Benfica VS Real Madrid

🏆 ការប្រកួតដ៏កក្រើក UEFA Champions League វគ្គ Play-off ជើងទី ១🏆
⚽️ Benfica 🇵🇹VS🇪🇸 Real Madrid
📅 ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Estadio da Luz

🔥 នេះគឺជាការប្រកួត ‘សងសឹក’! បងប្អូននៅចាំបានទេ ? ក្នុងវគ្គចែកពូល Benfica បានលត់ Real Madrid ដល់ទៅ ៤-២ ។
តើ Kylian Mbappé និង Vinícius Júnior អាចសងសឹកឱ្យ Real Madrid បានទេ ឬក្រុមលោក Jose Mourinho នឹងធ្វើឱ្យលោក Alvaro Arbeloa មកផ្ទះវិញដូចមិនមានពិន្ទុ ??

📝 ក្រុមម្ចាស់ផ្ទះ Benfica ក្រោមការដឹកនាំរបស់លោក Jose Mourinho
ពួកគេឡើងមកវគ្គនេះទាំងត្រដាបត្រដួស (លេខ ២៤ ក្នុងតារាង) ប៉ុន្តែទម្រង់លេងក្នុងផ្ទះគឺសាហាវណាស់ ។
ថ្មីៗនេះពួកគេឈ្នះ ៤ ក្នុង ៥ ប្រកួតចុងក្រោយ និងមានទំនុកចិត្តខ្ពស់ក្រោយឈ្នះ Santa Clara ២-១ ។
អាវុធពិសេសរបស់ពួកគេគឺការលេងនៅ Estádio da Luz និងសម្លេងអ្នកគាំទ្រនៅទីនេះគឺជាសម្ពាធដ៏ធំសម្រាប់ក្រុមភ្ញៀវ ។
ទោះបីមានបញ្ហាកីឡាកររបួសខ្លះ (Bah, Soares) ប៉ុន្តែតំបន់ប្រយុទ្ធរបស់ពួកគេនៅតែមុតស្រួចជាមួយ Pavlidis និង Prestianni ។

📝 ងាកមកមើល Real Madrid វិញ ក្រោមការដឹកនាំរបស់លោក Alvaro Arbeloa ពួកគេកំពុងមានទម្រង់លេងក្នុងលីគល្អ (ឈ្នះ Sociedad ៤-១) ។
ដំណឹងល្អបំផុតគឺ Kylian Mbappé ជាសះស្បើយពីរបួសហើយ និងត្រៀមខ្លួនចាប់ដៃគូជាមួយ Vinícius និងក្មេងកំពុងឡើង Arda Güler ។
ប៉ុន្តែ… បញ្ហាធំរបស់ Real Madrid គឺ ‘តំបន់ការពារ’! នៅអឺរ៉ុប ពួកគេរបូតដល់ទៅ ១២ គ្រាប់ ហើយការចាញ់ Benfica ៤-២ លើកមុន បង្ហាញថាពួកគេទប់ល្បឿនរបស់ព័រទុយហ្គាល់មិនបានទេ ។
ម្យ៉ាងទៀត យប់នេះអត់មាន Bellingham (របួស) និង Rodrygo (ជាប់បម្រាម) ដូច្នេះតំបន់កណ្តាលអាចនឹងមានចន្លោះប្រហោង ។ សរុបមក! Benfica លេងក្នុងផ្ទះមិនខ្លាច Real Madrid ទេ (ព្រោះធ្លាប់ឈ្នះ ៤-២)។ ឯ Real Madrid មកសងសឹកដោយប្រយ័ត្នប្រយែងជាងមុន ។ ខ្ញុំជឿថាការប្រកួតនេះនឹងមានគ្រាប់បាល់ច្រើន ហើយលទ្ធផលអាចនឹងបញ្ចប់ដោយការចែកពិន្ទុគ្នា ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ ទី ១ លេង Over 2.5 ឫ 3 គ្រាប់ (ហេតុផល៖ ជួបគ្នាលើកមុនមាន ៦ គ្រាប់! ក្រុមទាំងពីរមានតំបន់ប្រយុទ្ធខ្លាំង តែការពារខ្សោយដូចគ្នា ។
✅ ទី ២ លេង លទ្ធផលគ្រាប់បាល់ 90 នាទីស្មើ 2-2 ។