កក្រើកពិភពបាល់ទាត់ដំណឹងដ៏ធំ! លោក José Mourinho ត្រៀមខ្លួនចូលកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីយុទ្ធនាការ World Cup ឆ្នាំ ២០២៦ បញ្ចប់ទៅ។
នេះមិនមែនគ្រាន់តែជាការតែងតាំងធម្មតាទេ តែវាជាការចាប់ផ្ដើមនៃបដិវត្តន៍បាល់ទាត់ព័រទុយហ្គាល់ថ្មីមួយ ។ បញ្ហាប្រឈមដ៏ធំបំផុតរបស់ Mourinho គឺការគ្រប់គ្រងការផ្លាស់ប្ដូរជំនាន់ ។ ក្រោយ World Cup ២០២៦ វាអាចជាការបញ្ចប់យុគសម័យរបស់ Cristiano Ronaldo និងកីឡាករជើងចាស់មួយចំនួនទៀត។ Mourinho នឹងត្រូវមានភារកិច្ចកសាងក្រុមថ្មីជុំវិញតារាឆ្នើមជំនាន់ក្រោយដូចជា Bruno Fernandes, Rafael Leão, João Neves ជាដើម ។ តើគាត់អាចធ្វើឱ្យតារាទាំងនេះលេងបញ្ចូលគ្នាបានល្អកម្រិតណា?
យើងដឹងហើយថា Mourinho គឺជាបិតានៃបាល់ទាត់នៅអឺរ៉ុបផងដែរ ដោយឈ្នះពានរង្វាន់គ្រប់លីគធំៗ និងពាន Champions League ច្រើនសម័យកាល វាហាក់ដូចជាគ្មានអ្វីនៅសល់សម្រាប់ Mourinho ក្នុងកម្រិតក្លឹបទៀតទេ។ ការដឹកនាំជម្រើសជាតិកំណើត គឺជា ‘បំណែកចុងក្រោយ’ នៃអាជីពដ៏រុងរឿងរបស់គាត់។ ក្រោយបញ្ចប់ World Cup ២០២៦ វាគឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ការផ្លាស់ប្ដូរ និងចាប់ផ្ដើមដំណើរថ្មីមួយ ។
លោក Mourinho មិនមែនមកដើម្បីលេងសើចទេ! គាត់គឺជាគ្រូបង្វឹកដែលល្បីល្បាញខាង (លេងដើម្បីលទ្ធផល) និងដឹងពីរបៀបឈ្នះពានរង្វាន់ក្នុងការប្រកួត ។ ព័រទុយហ្គាល់មានកីឡាករលំដាប់ពិភពលោកជាច្រើន ប៉ុន្តែតែងតែខ្វះខាតនូវភាពតឹងរ៉ឹង និងចិត្តសាស្ត្រអ្នកឈ្នះនៅពេលសំខាន់ៗ ។ ការមកដល់របស់ Mourinho ត្រូវបានគេរំពឹងថានឹងមកបំពេញចន្លោះប្រហោងនេះ និងប្រែក្លាយព័រទុយហ្គាល់ឱ្យទៅជាម៉ាស៊ីនឈ្នះពានរង្វាន់ពិតប្រាកដ ។
តើបងប្អូនគិតថា Mourinho នឹងនាំព័រទុយហ្គាល់លើកពាន Euro ឬ World Cup នៅថ្ងៃអនាគតបានដែរឬទេ?







