🔴 ផ្សាយបន្តផ្ទាល់ ការចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយ Champions League

សួស្តីអ្នកគាំទ្របាល់ទាត់ទាំងអស់គ្នា! សូមស្វាគមន៍មកកាន់ការផ្សាយបន្តផ្ទាល់ នៃទិដ្ឋភាពការចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់ Champions League រដូវកាល ២០២៥/២៦ ដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលបាល់ទាត់អឺរ៉ុប នាទីក្រុង Nyon ប្រទេសស្វីស វេលាម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងនៅអឺរ៉ុបកណ្តាល)។

ការរំលឹកឡើងវិញនូវលទ្ធផលវគ្គ Play-offs ដ៏កក្រើក!
🔸Real Madrid បន្តភាពខ្លាំង៖ Vinicius Junior បានស៊ុតគ្រាប់ជ័យជម្នះ ជួយឱ្យ Real Madrid យកឈ្នះ Benfica ២-១ កាលពីថ្ងៃពុធ ដោយបោះជំហានទៅវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-១។

🔸Atalanta វាយបកកក្រើកទីលាន៖ គ្រាប់បាល់ប៉េណាល់ទីនៅម៉ោងបន្ថែមចុងម៉ោងដោយ Lazar Samardzic បានជួយឱ្យ Atalanta យកឈ្នះ Borussia Dortmund ៤-១ បញ្ជូនក្រុមពីអ៊ីតាលីមួយនេះទៅវគ្គ ១៦ ក្រុម ក្នុងលទ្ធផលសរុប ៤-៣។

🔸Newcastle ឡើងវគ្គបន្តយ៉ាងរលូន៖ ក្លឹបសារិកាព្រៃ Newcastle United បានយកឈ្នះ Qarabag ៣-២ ដើម្បីឡើងទៅវគ្គបន្តក្នុងលទ្ធផលសរុបដ៏ច្រើនសន្ធឹកសន្ធាប់ ៩-៣ លើក្រុមជើងឯកអាស៊ែបៃហ្សង់។

🔸Leverkusen រក្សាកៅអីសុវត្ថិភាព៖ Bayer Leverkusen បានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីលេងស្មើ ០-០ ក្នុងដីជាមួយ Olympiacos ដែលជួយឱ្យពួកគេឈ្នះក្នុងវគ្គ Play-off នេះក្នុងលទ្ធផលសរុប ២-០។

🔸Atletico លត់គ្មានប្រណី៖ ការស៊ុត Hat-trick របស់ Alexander Sorloth បានជួយឱ្យ Atletico Madrid ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ជាមួយនឹងជ័យជម្នះយ៉ាងចាស់ដៃ ៤-១ លើ Club Brugge (ឈ្នះសរុប ៧-៤)។

🔸កំណត់ត្រាប្រវត្តិសាស្ត្ររបស់ Bodo/Glimt៖ ក្លឹបតូចតាចពីន័រវែស Bodo/Glimt បានសាងសមិទ្ធផលដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប ដោយបានយកឈ្នះ Inter Milan ២-១ ដល់ក្នុងដី និងឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងលទ្ធផលសរុប ៥-២។

🔸PSG ឆ្លងផុតគ្រោះថ្នាក់៖ Paris Saint-Germain បានវាយបកពីការនាំមុខ និងរួចផុតពីការគំរាមកំហែងនៅចុងម៉ោង ទល់នឹងក្រុម Monaco ដែលសល់ ១០ នាក់ ដោយស្មើ ២-២ ក្នុងជើងទីពីរ ដើម្បីឡើងទៅវគ្គបន្ត ជាមួយនឹងជ័យជម្នះសរុប ៥-៤។

🔸Galatasaray ឡើងទៅទាំងប្រផិតប្រផើយ៖ Galatasaray បានឆ្លងផុតវគ្គនេះ ទោះបីជាបានខ្ជះខ្ជាយការនាំមុខ ៣ គ្រាប់ពេលប៉ះ Juventus ដែលសល់ ១០ នាក់ក៏ដោយ។ គ្រាប់បាល់ ២ គ្រាប់នៅម៉ោងបន្ថែម បានជួយកាត់បន្ថយការបរាជ័យរបស់តួកគីត្រឹម ៣-២ (តែឈ្នះសរុប ៧-៥)។

ក្រុមដែលឡើងវគ្គបន្តដោយស្វ័យប្រវត្តិ (Top-8)
Arsenal, Barcelona, Bayern Munich, Liverpool, Tottenham, Chelsea, Sporting Lisbon និង Manchester City បានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយដោយផ្ទាល់ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់កំពូលទាំង ៨ ក្នុងវគ្គ League Phase។ ចំណែកឯ ៨ ក្រុមផ្សេងទៀតដែលរៀបរាប់ខាងលើ គឺទទួលបានកៅអីរបស់ពួកគេ បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងវគ្គ Play-offs នេះឯង។

តើការចាប់ឆ្នោតដំណើរការយ៉ាងដូចម្តេច?
ក្រុមទាំង ៨ ដែលបានឡើងដោយផ្ទាល់ទៅវគ្គ ១៦ ក្រុមចុងក្រោយ ត្រូវបានចាត់ចូលជា ៤ គូនៃក្រុម Seeded (១ និង ២, ៣ និង ៤, ៥ និង ៦, ៧ និង ៨)។

🔸គូនីមួយៗនឹងត្រូវចាប់ឆ្នោតដើម្បីកាន់កាប់ទីតាំងមួយ ក្នុងចំណោមទីតាំងទាំងពីរដែលមាននៅក្នុងវគ្គបន្ទាប់ ដើម្បីរង់ចាំប្រកួតជាមួយក្រុមឈ្នះពីវគ្គ Play-offs (ដែលទីតាំង Bracket របស់ពួកគេត្រូវបានកំណត់រួចជាស្រេចតាំងពីការចាប់ឆ្នោតលើកមុន)។

🔸នីតិវិធីនេះក៏នឹងកំណត់ផងដែរថា តើក្រុមនីមួយៗនឹងស្ថិតនៅចំហៀងណាធៀបនឹងតារាងប្រកួត។ ការចាប់ឆ្នោតនឹងចាប់ផ្តើមពីក្រុមលេខ ៧ និងទី ៨ រួចបញ្ចប់ដោយក្រុមលេខ ១ និងទី ២។

🔸សម្រាប់គូនីមួយៗ បាល់មួយនឹងត្រូវចាប់ចេញពីកែវ ហើយឈ្មោះក្រុមនឹងត្រូវបង្ហាញ។ ក្រុមដែលត្រូវចាប់បានមុនគេ នឹងត្រូវដាក់នៅទីតាំងដែលបានកំណត់នៅចំហៀង ‘ប្រាក់ (Silver)’ ខណៈសមាជិកម្នាក់ទៀតនៃគូនេះនឹងត្រូវយកទៅដាក់នៅចំហៀង ‘ខៀវ (Blue)’។ វិធីសាស្ត្រនេះនឹងត្រូវធ្វើឡើងដដែលៗជាបន្តបន្ទាប់។

Last Post