🏆 ការប្រកួតក្របខណ្ឌ Premier League (ក្នុងសប្តាហ៍ទី ២៩ ) 🏆
🏟 Wolverhampton VS Liverpool
📅 ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:១៥ នាទីទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Molineux
⚽️ ហង្សក្រហម Liverpool តអោយ Wolver (- ១ )
💥 ស្វាគមន៍មកកាន់ការវិភាគការប្រកួតដ៏ក្តៅគគុកប្រចាំសប្តាហ៍ទី ២៩ នៃក្របខ័ណ្ឌ Premier League ។ នៅវេលាម៉ោង ៣:១៥ ទៀបភ្លឺ ឈានចូលថ្ងៃទី ០៤ ខែមីនា នេះ ក្រុម ‘ចចកខ្មៅ’ Wolverhampton ដែលកំពុងស្ថិតនៅបាតតារាង នឹងត្រូវបើកទ្វារស្វាគមន៍ក្រុម ‘ហង្សក្រហម’ Liverpool នៅកីឡដ្ឋាន Molineux ។ នេះគឺជាការតតាំងគ្នារវាងក្រុមដែលកំពុងប្រយុទ្ធដើម្បីគេចពីបាតតារាង និងក្រុមដែលកំពុងស្រេកឃ្លានកៅអីលេងនៅ Champions League ។ តើចចកខ្មៅអាចបន្តភាពភ្ញាក់ផ្អើល ឬហង្សក្រហមនឹងមកបំបាក់ម្ចាស់ផ្ទះដល់ក្នុងរូង ?
📝 ក្រុមម្ចាស់ផ្ទះ Wolverhampton របស់លោក Rob Edwards សិន ។ ពួកគេទើបតែទទួលបានជ័យជម្នះលើកទី ២ នៅរដូវកាលនេះ ក្រោយបំបាក់ Aston Villa ២-០ កាលពីថ្ងៃសុក្រ ។ ជ័យជម្នះនេះបានធ្វើឱ្យពួកគេកើនដល់ ១៣ ពិន្ទុ និងជួយឱ្យពួកគេគេចផុតពីការតាមទាន់កំណត់ត្រាដ៏អាក្រក់បំផុតរបស់ Derby County កាលពីឆ្នាំ ២០០៧-០៨ ។ ទោះបីជាកំពុងនៅបាតតារាងមែន ប៉ុន្តែទម្រង់លេង ១១ ប្រកួតចុងក្រោយរបស់ពួកគេ គឺមិនអន់ពេកទេ ដោយឈ្នះ ២ ស្មើ ៥ និងចាញ់ ៤ ។ ចំណុចដែលត្រូវប្រុងប្រយ័ត្នសម្រាប់ Wolves គឺតំបន់ប្រយុទ្ធ ដែលរកគ្រាប់បាល់មិនបាន ៥ លើកក្នុងចំណោម ៨ ប្រកួតចុងក្រោយ។ យប់នេះ ពួកគេនឹងអវត្តមានខ្សែបម្រើការពារ André ដោយសាររបួស ហើយ Ángel Gomes ទំនងជាត្រូវចាប់ដៃគូជាមួយ João Gomes នៅតំបន់កណ្តាលជំនួសវិញ។ ចំណែកឯតំបន់ការពារវិញ នឹងត្រូវដឹកនាំដោយ Toti Gomes, Santiago Bueno និង Yerson Mosquera ដើម្បីទប់ទល់នឹងហង្សក្រហម ។
📝 ក្រុមភ្ញៀវ Liverpool ក្រោមការដឹកនាំរបស់លោក Arne Slot ហង្សក្រហមកំពុងហោះហើរយ៉ាងខ្ពស់ជាមួយនឹងកំណត់ត្រាឈ្នះ ៤ ប្រកួតជាប់គ្នា និងឈ្នះ ៦ ក្នុងចំណោម ៧ ប្រកួតចុងក្រោយគ្រប់កម្មវិធីទាំងអស់។ ថ្មីៗនេះ ពួកគេទើបតែលត់ West Ham ៥-២ យ៉ាងចាស់ដៃ ។ ចំណុចខ្លាំងរបស់ Liverpool នៅរដូវកាលនេះ គឺការស៊ុតបញ្ចូលទីដែលមិនមែនជាបាល់ពិន័យ ដោយពួកគេស៊ុតបាន ៧ គ្រាប់ជាប់ៗគ្នាតាមរបៀបនេះ។ ទោះជាយ៉ាងណាក៏ដោយ យប់នេះពួកគេមានដំណឹងមិនសូវល្អ ដោយខ្សែបម្រើប្រយុទ្ធ Florian Wirtz ទំនងជាអវត្តមាន ហើយ Dominik Szoboszlai នឹងត្រូវដើរតួជាលេខ ១០ បន្ត។ តំបន់ប្រយុទ្ធនឹងដឹកនាំដោយ Mohamed Salah, Cody Gakpo និង Hugo Ekitike។ ចំណែកឯខ្សែការពារស្តាំ Jeremy Frimpong ក៏មានឱកាសវិលត្រឡប់មកចាប់ផ្តើមក្នុងជម្រើសដំបូងវិញដែរ ក្រោយជាសះស្បើយពីរបួស។
✍🏻 បើនិយាយពីប្រវត្តិជួបគ្នាវិញ Liverpool គ្របដណ្តប់លើ Wolves ខ្លាំងណាស់នៅ Molineux ដោយបានឈ្នះ ៦ ប្រកួតជាប់ៗគ្នា ។ គួរឱ្យចាប់អារម្មណ៍មែនទែន ដែល ៣ ប្រកួតចុងក្រោយបំផុតរវាងក្រុមទាំងពីរ គឺបញ្ចប់ដោយលទ្ធផល ២-១ ទាំងអស់ ។ លើសពីនេះ ទម្រង់លេងក្រៅដីរបស់ Liverpool គឺល្អឥតខ្ចោះ ដោយចាញ់តែ ១ លើកប៉ុណ្ណោះ ក្នុងចំណោម ១០ ប្រកួតចុងក្រោយ ។
───────•❀❀❀•───────
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ ជម្រើសណែនាំពីសេស ✅
✔️ វៃ Liverpool ( -1 ) ហង្សក្រហមត្រូវការ ៣ ពិន្ទុនេះជាចាំបាច់ ដើម្បីប្រជែងកៅអីលេងនៅ Champions League ។
✔️ លេង Over 2.5/3 គ្រាប់ (ផ្អែកលើការស៊ុតដ៏ខ្លាំងរបស់ Liverpool និងការពាររបស់ Wolves នៅខ្សោយ) ។
📌 លទ្ធផលព្យាករណ៍ ៖ Wolverhampton 1-3 Liverpool ។







