🏆 វិភាគការប្រកួត La Liga ( ក្នុងសប្តាហ៍ទី ២៨ ) 🏆
⚔️ Rayo Vallecano VS Levante UD
📅 ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ 03:00 នាទីរំលងអធ្រាត្រ
🏟 នៅកីឡដ្ឋាន៖ Vallecas របស់អេស្ប៉ាញ
⚽️ ម្ចាស់ផ្ទះ Rayo តអោយ Levante ( – ១ )
🔥 សមរភូមិ La Liga រវាងក្រុម Rayo Vallecano និងក្រុមបាតតារាង Levante លេងម៉ោង ៣ រំលងអធ្រាត្រនៅកីឡដ្ឋាន Vallecas សម្រាប់ការប្រកួតបិទសប្តាហ៍ទី ២៨ នេះ ។ ម្ចាស់ផ្ទះ Rayo Vallecano ដែលកំពុងហោះហើរយ៉ាងខ្ពស់នៅអឺរ៉ុប ត្រូវបើកទ្វារទទួល Levante ដែលកំពុងដង្ហើមចងកនៅបាតតារាង ។ មួយក្រុមចង់ដាច់ឆ្ងាយពីតំបន់កាត់ចោល ឯមួយក្រុមទៀតត្រូវការរស់រានមានជីវិត ។ តើលទ្ធផលនឹងទៅជាយ៉ាងណា ?
📝 ម្ចាស់ផ្ទះ Rayo Vallecano របស់លោក Iñigo Pérez ឆ្នាំនេះពួកគេធ្វើបានល្អមែនទែន! បច្ចុប្បន្នឈរលេខ ១៥ មាន ៣១ ពិន្ទុ និងមិនទាន់ស្គាល់ពាក្យថាចាញ់សោះ ៥ ប្រកួតជាប់ៗគ្នាក្នុងលីគ ។ អ្វីដែលកាន់តែអស្ចារ្យ គឺពួកគេទើបតែបំបាក់ Samsunspor ៣-១ ក្នុងពានអឺរ៉ុបកាលពីពាក់កណ្តាលសប្តាហ៍ទៀតផង ។ ចំណុចខ្លាំងរបស់ Rayo គឺ ‘ការលេងក្នុងផ្ទះ’ ដែល ១៣ ប្រកួត ចាញ់តែ ២ ដងប៉ុណ្ណោះ។ ក៏ប៉ុន្តែ យប់នេះលោក Pérez អាចនឹងមានការប្តូរកីឡាករច្រើន (Rotation) ដើម្បីរក្សាកម្លាំងទុកសម្រាប់ជើងទី ២ នៅអឺរ៉ុប។ កីឡាករដូចជា Alemao ឬ Izi Palazon អាចនឹងសម្រាក ហើយទុកឱកាសឱ្យ Jorge De Frutos បង្ហាញខ្លួន។ បើទោះជាប្តូរកីឡាករក៏ដោយ ក៏ប្រព័ន្ធលេងរបស់ Rayo នៅតែរឹងមាំជានិច្ច ។
📝 ងាកមកមើលក្រុមភ្ញៀវ Levante របស់លោក Luis Castro វិញម្តង។ បើទោះជាឈរលេខ ១៩ ក៏ពិតមែន ប៉ុន្តែ ២ ប្រកួតចុងក្រោយពួកគេរកបាន ៤ ពិន្ទុ ដែលជាសញ្ញាវិជ្ជមានមែនទែន។ អត្ថប្រយោជន៍ដ៏ធំបំផុតរបស់ Levante យប់នេះគឺ ‘កាយសម្បទា’ ព្រោះពួកគេមិនមានការប្រកួតពាក់កណ្តាលសប្តាហ៍ដូច Rayo ឡើយ ។ ប៉ុន្តែ… បញ្ហាដែលធ្វើឱ្យអ្នកគាំទ្របារម្ភគឺ ‘តំបន់ការពារ’ ដែលធ្លាយដូចកន្ត្រង! ២៧ ប្រកួត របូត ៤៥ គ្រាប់ ច្រើនជាងគេបំផុតក្នុងលីគ។ យប់នេះ ពួកគេក៏អវត្តមានកីឡាករសំខាន់ៗច្រើនដោយសាររបួស និងការព្យួរកាតទៀត។ សង្ឃឹមទាំងមូលគឺពឹងលើខ្សែប្រយុទ្ធវ័យក្មេង Carlos Espi ដែលកំពុងឡើងជើងខ្លាំង ស៊ុតចូល ៣ គ្រាប់ក្នុង ២ ប្រកួតចុងក្រោយ ។
📝 យប់នេះ Rayo នឹងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបាល់ និងការដាក់សម្ពាធក្នុងផ្ទះដែលពួកគេធ្លាប់ធ្វើបានល្អ ។ ចំណែក Levante នឹងព្យាយាមលេងការពារឱ្យហ្មត់ចត់ជាងមុន និងឆក់ឱកាសវាយបករហ័សតាមរយៈ Carlos Espi ។ ទោះបីជា Rayo អាចនឹងប្តូរកីឡាករខ្លះមែន ប៉ុន្តែគុណភាពក្រុម និងស្ថេរភាពនៃការលេងក្នុងផ្ទះ គឺនៅតែលើស Levante ដាច់។ ការការពារដ៏ទន់ខ្សោយរបស់ Levante នឹងក្លាយជាចំណុចខ្សោយដែលធ្វើឲ្យ Rayo មានទំនុកចិត្តយកឈ្នះ ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
+ ផ្អែកលើទិន្នន័យ និងស្ថានភាពក្រុមទាំងពីរ Admin សូមផ្តល់តម្រុយសម្រាប់យប់នេះដូចខាងក្រោម៖
✅ តម្រុយទី ១៖ ល្អបំផុតយក Rayo Vallecano ( – ១ )
ហេតុផល៖ Rayo លេងក្នុងផ្ទះរឹងមាំខ្លាំង (ចាញ់តែ ២ ដងក្នុង ១៣ ប្រកួត) ហើយធ្លាប់ឈ្នះ Levante ៣-០ រួចមកហើយក្នុងជើងទី ១ ។ ការពារ Levante ពិបាកនឹងទប់ជាប់ព្យុះសម្រុករបស់ម្ចាស់ផ្ទះណាស់។
✅ តម្រុយទី ២៖ លេង Over ២.៥
ហេតុផល៖ Levante ការពារខ្សោយខ្លាំង របូតគ្រាប់រាល់ការប្រកួត ។ ជំនួបនេះនឹងមានគ្រាប់បាល់សងខាងជាមិនខាន ។
⚽️ លទ្ធផលព្យាករណ៍៖ Rayo Vallecano ២-១ Levante ។







