វិភាគការប្រកួតរវាង Manchester City VS Nottingham Forest

Manchester City VS Nottingham Forest

💥 ការប្រកួតក្របខ័ណ្ឌ Premier League (ក្នុងសប្តាហ៍ទី ២៩ ) 🏆
⚔️ Manchester City VS Nottingham Forest
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០២:៣០ ទៀបភ្លឺ
🏟 ទីតាំង៖ កីឡដ្ឋាន Etihad Stadium
⚽️ ហាងឆេង៖ Man City តឲ្យ Forest ( -1/1.5 )

💥 ស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ជាមួយ Goal Khmer ក្នុងការប្រកួត Premier League ។ នៅវេលាម៉ោង ២:៣០ ទៀបភ្លឺ ឈានចូលថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦ នេះ មេឃខៀវ Manchester City នឹងត្រូវបើកទ្វារកីឡដ្ឋាន Etihad ទទួលស្វាគមន៍ក្រុមឈើព្រៃ Nottingham Forest ។ នេះគឺជាការតតាំងគ្នារវាងក្រុមដែលកំពុងប្រជែងពាន និងក្រុមដែលកំពុងត្រដាបត្រដួសគេចពីតំបន់កាត់ចោល ។ តើកូនក្រុមលោក Pep Guardiola នឹងបន្តកិនកម្ទេចគូប្រកួត ឬក៏ Forest អាចបង្កការភ្ញាក់ផ្អើលនៅ Etihad ?

📝 ម្ចាស់ផ្ទះមេឃខៀវ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងស្ថិតក្នុងទម្រង់លេងដែល ‘មិនអាចបញ្ឈប់បាន’ ដោយឈ្នះ ៦ ប្រកួតជាប់ៗគ្នាមកហើយគ្រប់កម្មវិធី។ ថ្មីៗនេះ ពួកគេទើបតែស៊ី Leeds United ១-០ ក្រៅដី តាមរយៈគ្រាប់បាល់របស់កីឡាករចំណូលថ្មី Antoine Semenyo ដែលជួយឱ្យពួកគេបន្តដេញតាមក្រុមកំពូលតារាង Arsenal (តាមពីក្រោយ ៥ ពិន្ទុ តែសល់ ១ ប្រកួតក្នុងដៃ)។ កីឡដ្ឋាន Etihad គឺជាបន្ទាយមហានរកសម្រាប់ក្រុមភ្ញៀវ! បងប្អូនដឹងទេ Man City មិនទាន់ស្គាល់ពាក្យថាចាញ់ ១៣ ប្រកួតជាប់គ្នាមកហើយក្នុងផ្ទះ ហើយ ៧ ប្រកួតចុងក្រោយគឺឈ្នះទាំងអស់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កំណត់ត្រារបស់លោក Pep នៅថ្ងៃពុធគឺអស្ចារ្យមែនទែន ដោយឈ្នះ ២៤ ក្នុងចំណោម ២៦ ប្រកួតក្នុងផ្ទះ។ ទោះបីជាយប់នេះ ពួកគេទំនងជាអវត្តមានកំពូលខ្សែប្រយុទ្ធ Erling Haaland និងខ្សែការពារ Joško Gvardiol ក៏ដោយ ក៏កម្លាំងប្រយុទ្ធដូចជា Foden និង Semenyo នៅតែកាចសាហាវដដែល។

📝 មកមើលក្រុមភ្ញៀវ Nottingham Forest វិញម្តង។ ស្ថានការណ៍របស់ពួកគេគឺ ‘មហន្តរាយ’ តែម្តង! នេះគឺជាគ្រូបង្វឹកទី ៤ ហើយនៅរដូវកាលនេះ គឺលោក Vítor Pereira តែក្រុមនៅតែមិនទាន់រកឃើញពន្លឺ ដោយចាញ់ ៣ ប្រកួតជាប់ៗគ្នាមកហើយ (ទើបចាញ់ Brighton ២-១)។ បច្ចុប្បន្នពួកគេឈរលេខ ១៧ លើតំបន់កាត់ចោលតែ ២ ពិន្ទុប៉ុណ្ណោះ។ អ្វីដែលអាក្រក់ជាងនេះទៅទៀតគឺ កំណត់ត្រារបស់គ្រូថ្មី Vítor Pereira គឺយ៉ាប់យឺនមែនទែន (ដឹកនាំ ១២ ចាញ់ ១០ ក្នុងលីគ)។ ហើយប្រវត្តិមកលេងនៅ Etihad ៣ ដងចុងក្រោយ គឺចាញ់ទាំង ៣ ដង និងរបូតគ្រាប់បាល់ដល់ទៅ ១១ គ្រាប់ ដោយស៊ុតមិនចូល Man City សូម្បីមួយគ្រាប់! ទោះបីជាយប់នេះបានអ្នកចាំទីជម្រើសទី ១ Matz Sels ត្រលប់មកវិញក្តី តែរបួសរបស់ខ្សែការពារដូចជា Willy Boly នៅតែជាបញ្ហាធំសម្រាប់ពួកគេ ។

📝 សរុបសេចក្តីមក នេះជាការប្រកួតដែល ‘ខុសគ្នាដូចមេឃនិងដី’។ Man City នឹងប្រើប្រាស់ការគ្រប់គ្រងបាល់ និងការបញ្ជូនបាល់យ៉ាងច្បាស់លាស់ដើម្បីដាក់សម្ពាធ Forest ឱ្យដកថយទៅតំបន់ការពារ ។ ចំណែក Forest នឹងពឹងផ្អែកលើការវាយបករហ័សតាមរយៈ Morgan Gibbs-White ប៉ុន្តែការទម្លុះសំណាញ់ទីមេឃខៀវនៅ Etihad គឺជារឿងដ៏លំបាកបំផុត ។
───────•❀❀❀•───────
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✔️ វៃ Man City ( -1/1.5 ) មេឃខៀវ និងឈ្នះដាច់ ២ គ្រាប់ឡើង ។ ដោយសារគុណភាពកីឡាករខុសគ្នាខ្លាំងពេក ។
✔️ លេង Over 2.5 កំណត់ត្រាក្នុងផ្ទះដ៏អស្ចារ្យរបស់ Man City នឹងមិនប្រណីដៃលើ Forest ឡើយយប់នេះ ។
📌 លទ្ធផលព្យាករណ៍៖ Manchester City ៣-០ Nottingham Forest ។