វិភាគការប្រកួតរវាង Girona VS Barcelona

Girona VS Barcelona

🏆 ការប្រកួត La Liga ដ៏ជក់ចិត្តក្នុងយប់នេះ🏆
🏟 Girona VS Barcelona
📅 ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Estadi Montilivi
⚽️ ក្រុម Barcelona តឲ្យម្ចាស់ផ្ទះGirona ( -1.5 )

📝 ក្រុមម្ចាស់ផ្ទះ Girona ក្រោមការដឹកនាំរបស់លោក Michel ក្រុមនេះហាក់ដូចជាមានភាពប្រសើរឡើងបន្តិចនៅក្នុងជើងទី ២ នេះ ។ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ១៥ ដោយមាន ២៦ ពិន្ទុ ។ ស្ថិតិថ្មីៗបង្ហាញថា ៨ ប្រកួតចុងក្រោយ ពួកគេឈ្នះបាន ៤ និងចាញ់តែ ២ លើកប៉ុណ្ណោះ ។ ប៉ុន្តែសូមកុំភ្លេចថា ពួកគេមិនទាន់មានសុវត្ថិភាពទេ! Girona មានគម្លាតត្រឹមតែ ៤ ពិន្ទុ ប៉ុណ្ណោះពីតំបន់កាត់ចោល ។ អ្វីដែលគួរឱ្យបារម្ភបំផុតសម្រាប់ម្ចាស់ផ្ទះគឺ ទម្រង់លេងក្នុងទឹកដី ។ ក្នុងចំណោម ១១ ប្រកួតក្នុងផ្ទះរដូវកាលនេះ ពួកគេប្រមូលបានត្រឹមតែ ១៣ ពិន្ទុ ប៉ុណ្ណោះ នេះជាតួលេខដ៏គួរឱ្យព្រួយបារម្ភនៅពេលត្រូវទទួលក្រុមភ្ញៀវខ្លាំងដូចជា Barca ។ លើសពីនេះ បញ្ហារបួសក៏មិនចាញ់ Barca ដែរ ។ Girona នឹងអវត្តមានកីឡាករដូចជា Juan Carlos, Portu, Azzedine Ounahi និង Donny van de Beek ។ បញ្ហាការពារគឺជាចំណុចខ្សោយធំបំផុត ដោយពួកគេរបូតគ្រាប់បាល់ដល់ទៅ ៣៧ គ្រាប់ ហើយនៅរដូវកាលនេះ ។

📝 ក្រុមភ្ញៀវ Barcelona បច្ចុប្បន្ន ពួកគេកំពុងឈរនៅ លេខ ២ ក្នុងតារាងដោយចាញ់ក្រុមកំពូលតារាង Real Madrid ចំនួន ២ ពិន្ទុ ។ នេះមានន័យថា ពួកគេគ្មានជម្រើសអ្វីក្រៅពីជ័យជម្នះនោះទេ ដើម្បីបន្តដេញតាមគូប្រជែង ។ ទោះបីជាក្នុងលីគ ពួកគេមានទម្រង់លេងរឹងមាំ ដោយឈ្នះ ៥ ក្នុងចំណោម ៦ ប្រកួតចុងក្រោយ ក៏ដោយ ប៉ុន្តែផ្លូវចិត្តរបស់កីឡាករកំពុងរង្គោះរង្គើ ។ មូលហេតុគឺដោយសារតែ កាលពីថ្មីៗនេះ ពួកគេទើបតែរងបរាជ័យយ៉ាងអាម៉ាស់នៅក្នុងពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ១ ដោយចាញ់ក្រុម Atletico Madrid ដល់ទៅ ៤-០ ។ ម្យ៉ាងវិញទៀត បញ្ហារបួសក៏កំពុងវាយលុកក្រុមលោក Hansi Flick ផងដែរ ។ កីឡាករសំខាន់ៗដូចជា អ្នកចាំទី Marc-Andre ter Stegen, Gavi, Pedri និងខ្សែប្រយុទ្ធ Marcus Rashford សុទ្ធតែមិនអាចចូលលេងបាន ។ ប៉ុន្តែ ចំណុចដែលធ្វើឱ្យអ្នកគាំទ្រកក់ក្តៅចិត្តបន្តិចនោះគឺ Barcelona មានកំណត់ត្រាក្រៅដីល្អបំផុតទី ២ ក្នុងលីគ ដោយរកបាន ២៥ ពិន្ទុ ពីការប្រកួតក្រៅផ្ទះ ១២ លើក ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
⚽️ ភ្នាល់ទៅលើក្រុម Barcelona ( – 1.5 ) ដើម្បីឈ្នះ
👉 លទ្ធផលគ្រាប់បាល់ 90នាទី Girona ( 0 – 2 ) Barcelona
👉 លេង Under ពេញម៉ោង ( 3.5 )