វិភាគការប្រកួតរវាង Dortmund vs Atalanta

Dortmund vs Atalanta

🏆 ការប្រកួត UEFA Champions League ដ៏កក្រើកក្នុងវគ្គ Play-off ជើងទី ១🏆
⚽️ Borussia Dortmund 🇩🇪VS🇮🇹 Atalanta
📅 ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Signal Iduna Park
⚽️ ក្រុមម្ចាស់ផ្ទះ Dortmund តឲ្យ Atalanta ( – 0.5 )

🔥 ស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ Champions League វគ្គ Play-off ជើងទី ១ រវាងក្រុមខ្លាំងរបស់អាល្លឺម៉ង់ Borussia Dortmund ត្រូវប៉ះ ក្រុមខ្លាំងពីអ៊ីតាលី Atalanta លេងនៅវេលាម៉ោង ៣:០០ ទៀបភ្លឺ ។ តើ Dortmund អាចទប់ទល់នឹងយុទ្ធសាស្ត្រក្រុម Atalanta របស់លោក Raffaele Palladino បានដែរឬទេ ?

📝 ក្រុមម្ចាស់ផ្ទះ Dortmund ក្រោមការដឹកនាំរបស់លោក Niko Kovac
ទោះបីជាលទ្ធផលក្នុងវគ្គចែកពូលមានឡើងមានចុះ ប៉ុន្តែទម្រង់លេងបច្ចុប្បន្នរបស់ពួកគេគឺ ‘ក្តៅគគុក’
ក្នុងលីគ Bundesliga ពួកគេឈ្នះ ៦ ប្រកួតជាប់គ្នា និងទើបតែលត់ Mainz ៤-០ ។
ចំណុចខ្លាំងបំផុតរបស់ពួកគេគឺ ‘ការលេងក្នុងផ្ទះ’ ស្ថិតិបង្ហាញថា ២២ ប្រកួតចុងក្រោយក្នុងផ្ទះ ពួកគេចាញ់តែ ២ ដងប៉ុណ្ណោះ ។
យប់នេះពួកគេទទួលបានដំណឹងល្អ ដោយខ្សែការពារ Nico Schlotterbeck និង Daniel Svensson ត្រឡប់មកវិញទៀត ។
តំបន់ប្រយុទ្ធគឺគួរឱ្យខ្លាចណាស់ ដឹកនាំដោយ Serhou Guirassy រកបាន ១៥ គ្រាប់ និង Julian Brandt ដែលកំពុងសហការគ្នាយ៉ាងល្អជាមួយ Julian Ryerson នៅស្លាបស្តាំ ។

📝 មកមើលក្រុមភ្ញៀវ Atalanta វិញ! ពួកគេបញ្ចប់ចំណាត់ថ្នាក់ល្អជាង Dortmund ក្នុងវគ្គចែកពូល (លេខ ១៣) និងកំពុងមានទម្រង់លេងល្អដោយមិនចាញ់ ៤ ប្រកួតជាប់គ្នា ។
លោក Palladino បានកែប្រែក្រុមឱ្យមានវិន័យការពារល្អមែនទែន ដោយរបូតតែ ២ គ្រាប់ប៉ុណ្ណោះក្នុង ៦ ប្រកួតចុងក្រោយ ។
ប៉ុន្តែ… ដំណឹងអាក្រក់បំផុត សម្រាប់ក្រុមភ្ញៀវនៅយប់នេះគឺ៖ ពួកគេនឹងគ្មានវត្តមានតារាឆ្នើម Charles De Ketelaare ដោយសាររបួសជង្គង់!
នេះគឺជាការបាត់បង់ដ៏ធំ ព្រោះ De Ketelaare គឺជាអ្នកបង្កើតឱកាសនិងស៊ុតច្រើនជាងគេ ។ Giacomo Raspadori នឹងត្រូវជំនួសកន្លែងនេះ ប៉ុន្តែប្រសិទ្ធភាពអាចនឹងមិនដូចគ្នាទេ ។

📝 សរុបមក៖ នេះជាការប្រកួតរវាង Dortmund ដែលកំពុងស្រេកឃ្លានជ័យជម្នះក្នុងផ្ទះ ប៉ះជាមួយ Atalanta ដែលបាត់បង់អាវុធសំខាន់ ។ Dortmund លេងក្នុងប្រព័ន្ធ ៣-៤-២-១ សម្រុកលឿន ឯ Atalanta នឹងព្យាយាមបិទនិងវាយបក ។ ប៉ុន្តែដោយសារអត្ថប្រយោជន៍នៃសំឡេងអ្នកគាំទ្រ និងតំបន់ប្រយុទ្ធដែលពេញជើងជាង ខ្ញុំជឿថា Dortmund នឹងយកជ័យជម្នះនៅជើងទី ១ នេះ។

💥 ខ្ញុំសូមផ្តល់តម្រុយច្បាស់ៗ 2 សម្រាប់យប់នេះពី Goal Khmer 💥
✅ ទី ១ លេង Dortmund ត -0.5 ឫ (ឈ្នះ) Dortmund ខ្លាំងក្នុងផ្ទះ ពិបាកនឹងអោយគេសុីស្រួលណាស់ (ចាញ់តែ ២ ក្នុង ២២ ប្រកួត) ។
✅ ទី ២ លេង Over 2.5 (ហេតុផល ៖ Dortmund ស៊ុត ៩ គ្រាប់ក្នុង ៣ ប្រកួតចុងក្រោយ ។ ឯ Atalanta បាត់បង់ De Ketelaare ដែលជាបេះដូងនៃតំបន់ប្រយុទ្ធនិងរបូតគ្រាប់ ។ លទ្ធផលអាច ២-១ ឬ ៣-១) ។