🏆 ការប្រកួតក្របខណ្ឌ Premier League (ក្នុងសប្តាហ៍ទី ២៨) 🏆
🏟 Arsenal VS Chelsea
📅 ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ១១:៣០ យប់នេះ
🏟 នៅកីឡដ្ឋាន៖ Emirates
⚽️ កាំភ្លើងធំ Arsenal តអោយ Chelsea (- ១ )
💥 ក្រុមកំពូលតារាងកាំភ្លើងធំ Arsenal ត្រូវការ ៣ ពិន្ទុដាច់ខាត និងត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍តោខៀវ Chelsea ដែលកំពុងស្រេកឃ្លានពិន្ទុដើម្បីប្រជែងយក Top 4 Arsenal ទើបតែបំបាក់ Spurs ៤-១ យ៉ាងចាស់ដៃ ឯ Chelsea វិញ តាំងពីប្តូរគ្រូមក គឺមិនទាន់ស្គាល់ពាក្យថាចាញ់សោះក្នុងលីគ តើកាំភ្លើងធំអាចបន្តកំណត់ត្រាមិនធ្លាប់ចាញ់ Chelsea ១០ ប្រកួតជាប់គ្នាបានទេ ?
📝 ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal របស់លោក Mikel Arteta បច្ចុប្បន្នពួកគេកំពុងឈរកំពូលតារាង នាំមុខ Man City ២ ពិន្ទុ ។ ដូច្នេះ ៣ ពិន្ទុយប់នេះគឺសំខាន់បំផុតដើម្បីបន្តក្តីសង្ឃឹមលើកពាន! ទម្រង់លេងរបស់កាំភ្លើងធំពេលនេះគឺកំពុងឡើងកូដខ្លាំង ជាពិសេសក្រោយលត់ Spurs ៤-១ កាលពីសប្តាហ៍មុន។ កម្លាំងប្រយុទ្ធរបស់ពួកគេគឺសាហាវណាស់ ដោយមានខ្សែប្រយុទ្ធ Victor Gyökeres និងកីឡាករចំណូលថ្មី Eberechi Eze ដែលកំពុងលេងយល់ចិត្តគ្នាខ្លាំង។ ចំណុចខ្លាំងមួយទៀតគឺ ‘ការការពារក្នុងផ្ទះ’ ដោយរក្សា Clean Sheet បាន ៣ ប្រកួតជាប់គ្នាមកហើយនៅ Emirates! ទោះបី Bukayo Saka មានបញ្ហារបួសកជើងបន្តិចបន្តួចក្តី តែគេជឿជាក់ថារូបគេនឹងអាចចូលលេងបានក្នុងជម្រើសដំបូងរួមជាមួយ Martin Ødegaard ដែលទើបជាសះស្បើយពីរបួស ។
📝 ក្រុមភ្ញៀវ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Liam Rosenior ពួកគេលេង ៦ ប្រកួតក្នុងលីគ មិនទាន់ចាញ់សោះ (ឈ្នះ ៤ ស្មើ ២)! ប៉ុន្តែ… ពីរប្រកួតចុងក្រោយនេះ ពួកគេបែរជាទៅស្មើជាមួយក្រុមដែលទើបឡើងមកពីលីគទីពីរ (Leeds និង Burnley) ទៅវិញ ដែលធ្វើឱ្យបាត់បង់ឱកាសយកលេខ ៤ ពី Man Utd។ បញ្ហាធំបំផុតរបស់ Chelsea យប់នេះគឺ ‘កីឡាកររបួស និងជាប់ពិន័យ’! ពួកគេនឹងអត់មានខ្សែការពារសំខាន់ Wesley Fofana (កាតក្រហម) ព្រមទាំង Marc Cucurella, Levi Colwill និងកីឡាករមួយចំនួនទៀតដែលកំពុងរបួស។ នេះគឺជាបញ្ហាដ៏ធំក្នុងការទប់ទល់នឹងការវាយលុកលឿនៗរបស់ Arsenal។ មួយវិញទៀត ប្រវត្តិសាស្ត្រមិននៅខាងពួកគេទេ ដោយ Chelsea មិនដែលឈ្នះ Arsenal សោះតាំងពីខែសីហា ឆ្នាំ២០២១ មកម្ល៉េះ (១០ ប្រកួតជាប់គ្នា) ។ សរុបសេចក្តីមក! នេះជាការប្រកួតរវាងក្រុមដែលកំពុងប្រជែងពាន (Arsenal) ប៉ះក្រុមដែលកំពុងប្រជែង Top 4 (Chelsea) ។ Arsenal មានប្រៀបគ្រប់យ៉ាង ទាំងស្មារតី គុណភាពកីឡាករ ភាពរឹងមាំក្នុងផ្ទះ និងប្រវត្តិជួបគ្នា។ ចំណែក Chelsea កំពុងជួបវិបត្តិរបួសការពារ ដែលងាយនឹងត្រូវ Arsenal ដាក់ទណ្ឌកម្ម។ ទោះបី Chelsea មានស្ថិតិមិនចាញ់ក្រោមគ្រូថ្មីមែន តែយប់នេះប្រហែលជាត្រូវស្គាល់ជាតិចាញ់ហើយមើលទៅ ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ ទី ១ ល្អបំផុតលេង Arsenal ឈ្នះ (Home Win) ហេតុផល៖ Arsenal កំពុងឡើងជើង និងត្រូវការ ៣ ពិន្ទុដាច់ខាត ឯ Chelsea បាត់បង់ខ្សែការពារស្នូលច្រើន ។
✅ ទី ២ លេង Under 3 គ្រាប់ Arsenal ការពារក្នុងផ្ទះល្អណាស់ (Clean Sheet ៣ ប្រកួតជាប់) ឯ Chelsea អាចនឹងលេងបិទដើម្បីសង្ឃឹមយក ១ ពិន្ទុ) ។
✅ ទី ៣ ពិសេសលេង Arsenal រកគ្រាប់បាល់មុន (First Goal) ហេតុផល៖ កាំភ្លើងធំតែងតែសម្រុកតាំងពីដើមតង់ដើម្បីគ្រប់គ្រងស្ថានការណ៍) ។
⚽️ លទ្ធផលព្យាករណ៍៖ Arsenal 2-0 Chelsea ។







