🏆 ការប្រកួត Serie A របស់អ៊ីតាលី ក្នុងសប្តាហ៍ទី ២៦ 🏆
⚽️ Bologna VS Udinese
📅 ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ០២:៤៥ យប់នេះ
🏟 នៅកីឡដ្ឋាន៖ Stadio Renato Dell’Ara
⚽️ ក្រុមម្ចាស់ផ្ទះ Bologna តឲ្យ Udinese ( – 0.5 )
💥 ស្វាគមន៍មកកាន់ការប្រកួតចុងក្រោយ ក្នុងសប្តាហ៍ទី ២៦ នៃក្របខ័ណ្ឌ Serie A អ៊ីតាលី នៅវេលាម៉ោង ២:៤៥ ទៀបភ្លឺ យើងមានជំនួបដ៏ស្វិតស្វាញនៅកណ្តាលតារាងរវាងក្រុមម្ចាស់ផ្ទះ Bologna និងក្រុមភ្ញៀវ Udinese ក្រុមទាំងពីរនេះមានពិន្ទុខុសគ្នាត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ កាលជើងទី ១ Bologna ធ្លាប់លត់ Udinese ដល់ទៅ ៣-០ តើយប់នេះ លោក Vincenzo Italiano អាចដឹកនាំកូនក្រុមយក ៣ ពិន្ទុក្នុងផ្ទះបានទេ ឬ Udinese នឹងមកសងសឹកវិញ? តោះទៅវិភាគទាំងអស់គ្នា!
📝 ចាប់ផ្តើមពីម្ចាស់ផ្ទះ Bologna សិន! បច្ចុប្បន្នពួកគេកំពុងឈរនៅលេខ ៨ និងកំពុងមានទំនុកចិត្តឡើងវិញ ក្រោយឈ្នះ ២ ប្រកួតជាប់គ្នា (ទើបឈ្នះ SK Brann ១-០ ក្នុង Europa League)។ ប៉ុន្តែ… បញ្ហាធំបំផុតដែលធ្វើឱ្យអ្នកគាំទ្របារម្ភគឺ ‘ទម្រង់លេងក្នុងផ្ទះដ៏អាក្រក់’ បងប្អូនជឿទេ ពួកគេចាញ់ក្នុងផ្ទះ ៤ ប្រកួតជាប់គ្នាហើយ! បើយប់នេះចាញ់ទៀត វានឹងក្លាយជាការចាញ់ ៥ ប្រកួតជាប់គ្នាក្នុងផ្ទះជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រក្លឹប ទោះបីត្រូវបង្វិលកីឡាករខ្លះទុកលេងពានអឺរ៉ុប តែតំបន់ប្រយុទ្ធនៅតែមាន Santiago Castro ដែលកំពុងឡើងជើង និង Riccardo Orsolini ដែលជា ‘ពេជ្ឈឃាត’ ធ្លាប់ចូលរួមស៊ុត Udinese ដល់ទៅ ៧ គ្រាប់មកហើយ។
📝 ងាកមកមើលក្រុមភ្ញៀវ Udinese វិញម្តង! ក្រោយពីធ្វើបានល្អមួយរយៈខ្លី ពេលនេះទម្រង់លេងរបស់ពួកគេកំពុង ‘ធ្លាក់កូដ’ វិញហើយ ដោយទើបតែចាញ់ ២ ប្រកួតជាប់ៗគ្នា (ចាញ់ Lecce នាទីចុងម៉ោង និងចាញ់ Sassuolo ២-១ ក្នុងផ្ទះខ្លួនឯង) ។ បញ្ហាសំខាន់របស់ Udinese គឺ ‘ការការពារក្រៅដី និង របួស’ ១៧ ប្រកួតក្រៅដីចុងក្រោយ ពួកគេរក្សា Clean Sheet បានតែ ២ ដងគត់ យប់នេះថែមទាំងអត់មានខ្សែប្រយុទ្ធ Keinan Davis (របួសភ្លៅ) និងខ្សែការពារឆ្នើម Oumar Solet ដែលមានបញ្ហាសុខភាពទៀត ។ ក្តីសង្ឃឹមក្នុងការវាយបកគឺពឹងលើ Nicolò Zaniolo តែម្នាក់ឯង ។ សរុបមក! ទោះបី Bologna ចាញ់ក្នុងផ្ទះ ៤ ប្រកួតជាប់គ្នាមែន តែយប់នេះគឺជាឱកាសមាសដើម្បីលាងជម្រះភាពអាម៉ាស់ ព្រោះ Udinese កំពុងមានបញ្ហាការពារ និងបាត់បង់ទំនុកចិត្ត ។ កំណត់ត្រាជើងទី ១ (ឈ្នះ ៣-០) នឹងធ្វើឱ្យម្ចាស់ផ្ទះលេងដោយមិនមានការភ័យខ្លាចឡើយ ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពីរ Goal Khmer 💥
ទី ១ ល្អបំផុតលេង Bologna ឈ្នះឫ ត (-0.5 ) Bologna កំពុងមានទំនុកចិត្ត និងមានកម្លាំងប្រយុទ្ធមុតស្រួចដូចជា Santiago Castro, Riccardo Orsolini ចំណែកក្រុម Udinese ការពារក្រៅដីធ្លាយខ្លាំងណាស់) ។
ទី ២ លេង Over 2.5 ការពារក្រុមទាំងពីរមិនសូវរឹងមាំដូចគ្នា ។ Bologna ចង់ឈ្នះដាច់ ឯក្រុម Udinese ក៏អាចតវ៉ាយកបាន ១ គ្រាប់ដែរក្នុងយប់នេះ ) ។
🔮 លទ្ធផលព្យាករណ៍: Bologna 2-1 Udinese ។







