🏆 ការប្រកួត Serie A របស់អ៊ីតាលី ក្នុងសប្តាហ៍ទី ២៦ 🏆
⚽️ Fiorentina VS Pisa
📅 ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ១២:៣០ យប់នេះ
🏟 នៅកីឡដ្ឋាន៖ Stadio Artemio Franchi
⚽️ ក្រុមម្ចាស់ផ្ទះ Fiorentina តឲ្យ Pisa ( – 0.5 )
💥 ស្វាគមន៍មកកាន់ការវិភាគគូបាល់ពិសេសប្រចាំក្របខ័ណ្ឌ Serie A អ៊ីតាលី! យប់នេះវេលាម៉ោង ១២:៣០ យប់នេះ យើងមានការប្រកួតដ៏ក្តៅគគុក! រវាងក្រុមម្ចាស់ផ្ទះ Fiorentina ត្រូវបើកទ្វារកីឡដ្ឋាន Franchi ទទួលស្វាគមន៍ក្រុមដែលទើបឡើងជើងថ្មី Pisa នេះមិនត្រឹមតែជាការប្រកួត Derby ទេ តែវាជា ‘ការប្រយុទ្ធដើម្បីរស់រានមានជីវិត’ អ្នកណាចាញ់ ឱកាសធ្លាក់ទៅ Serie B គឺកាន់តែខ្ពស់ តើ Fiorentina នឹងកម្ទេច Pisa បានទេយប់នេះ? តោះទៅវិភាគទាំងអស់គ្នា!
✍️ ក្រុមម្ចាស់ផ្ទះ Fiorentina ទោះបីជាដើមរដូវកាលលេងបានយ៉ាងត្រដាបត្រដួស និងធ្លាក់ដល់តំបន់កាត់ចោលក៏ពិតមែន ប៉ុន្តែថ្មីៗនេះក្រោមការដឹកនាំរបស់លោក Paolo Vanoli ពួកគេកំពុងរស់ឡើងវិញហើយ ពួកគេទើបតែសងសឹក Como និងលត់ Jagiellonia ៣-០ ក្នុងពាន Conference League ដែលជាជ័យជម្នះជាប់គ្នាលើកដំបូងក្នុងរដូវកាលនេះ អ្វីដែលពិសេសយប់នេះគឺ៖ គ្រូបង្វឹកបានទុកកីឡាករស្នូលឱ្យសម្រាកពេញលេញក្នុងការប្រកួតអឺរ៉ុប ។ ដូច្នេះ កីឡាករដូចជា អ្នកចាំទីជើងចាស់ David De Gea, ខ្សែការពារ Dodô និងជាពិសេស ខ្សែប្រយុទ្ធឆ្នើម Moise Kean (ស៊ុត ៧ គ្រាប់ហើយ) មានកម្លាំងពេញ ១០០% ដើម្បីបំបែកសំណាញ់ទីក្រុមភ្ញៀវ Pisa ។
✍️ មកមើលក្រុមភ្ញៀវ Pisa វិញម្តង! ស្ថានភាពរបស់ពួកគេគឺ ‘មហន្តរាយខ្លាំងណាស់’! ដេកនៅបាតតារាង មាន ៩ ពិន្ទុពីក្រោមតំបន់សុវត្ថិភាព អ្វីដែលគួរឱ្យខ្លាចបំផុតគឺ៖ ពួកគេ មិនទាន់ស្គាល់ពាក្យថាឈ្នះសោះ ១៤ ប្រកួតជាប់គ្នា (តាំងពីខែវិច្ឆិកាមកម្ល៉េះ) ទោះបីជាដូរគ្រូបង្វឹកថ្មី (លោក Oscar Hiljemark) និងលេងបានល្អទល់នឹង Hellas Verona ព្រមទាំង AC Milan (ចាញ់ ២-១ នៅចុងម៉ោង) ក៏ដោយ ក៏លទ្ធផលនៅតែសូន្យ ។ បញ្ហាធំបំផុតយប់នេះគឺ អ្នកចាំទីជម្រើសទី ១ Simone Scuffet បានរបួស ហើយជម្រើសទី ២ មិនទាន់ច្បាស់ពីសុខភាព ដូច្នេះអ្នកចាំទីដៃទី ៣ Nicolas ត្រូវបន្តឈរយាមទីដដែល ។ សរុបមក! Fiorentina មានប្រៀបគ្រប់យ៉ាង ទាំងស្មារតី កម្លាំងកីឡាករ និងកំណត់ត្រាក្នុងផ្ទះ (មិនធ្លាប់ចាញ់ Pisa សោះក្នុងលីគកំពូលរាប់ទសវត្សរ៍មកហើយ) ។ Pisa អាចនឹងតស៊ូការពារនៅតង់ទី ១ តែខ្ញុំជឿថាតង់ទី ២ សំណាញ់ទីប្រាកដជាធ្លាយមិនខានឡើយ ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពីរ Goal Khmer 💥
ទី ១ ល្អបំផុតលេង Fiorentina ឈ្នះឫ ត (-0.5 ) Fiorentina កំពុងឡើងជើង និងមានកម្លាំងពេញលេញ ឯក្រុម Pisa កំពុងធ្លាក់ទឹកចិត្ត និងខ្វះអ្នកចាំទីដែលអាចទុកចិត្តបាន) ។
ទី ២ លេង Under 2.5 ឫ 3 គ្រាប់ ក្រុម Pisa នឹងលេងបិទដើម្បីសង្ឃឹមយក ១ ពិន្ទុ ។ តែម្ចាស់ផ្ទះអាចនឹងឈ្នះត្រឹម ១ ឬ ២ គ្រាប់) ។
🔮 លទ្ធផលព្យាករណ៍: Fiorentina 2-0 Pisa ។







