បទវិភាគមុនការប្រកួតរវាង​ Everton VS Manchester United

Everton VS Manchester United

🏆 ការប្រកួត Premier League ក្នុងសប្តាហ៍ទី ២៧ 🏆
⚽️ Everton VS Manchester United
📅 ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Hill Dickinson
⚽️ ក្រុម Man United តឲ្យម្ចាស់ផ្ទះ Everton ( – 0.5 )

💥ស្វាគមន៍បងប្អូន! មកកាន់ការវិភាគគូបាល់ចុងក្រោយ ក្នុងសប្តាហ៍ទី ២៧ នៃក្របខ័ណ្ឌ Premier League នៅវេលាម៉ោង ៣:០០ ទៀបភ្លឺឈានចូលព្រឹកថ្ងៃអង្គារនេះ យើងធ្វើដំណើរទៅកាន់ទីក្រុង Liverpool នៅកីឡដ្ឋានថ្មីសន្លាង Hill Dickinson ដោយក្រុមស្ករគ្រាប់ Everton (លេខ ៩) ត្រូវបើកទ្វារទទួលស្វាគមន៍បិសាចក្រហម Manchester United (លេខ ៥) ដែលកំពុងដេញតាមកៅអី Top 4 ដាច់ខាត បងប្អូននៅចាំទេ? កាលជើងទី ១ Everton ធ្លាប់បំបាក់ Man Utd ដល់ក្នុងផ្ទះ Old Trafford ១-០ តើបិសាចក្រហមអាចមកសងសឹកដល់ផ្ទះថ្មីរបស់ Everton បានទេ ឬលោក David Moyes នឹងបន្តធ្វើបាបក្រុមចាស់របស់គាត់ទៀត ? តោះទៅវិភាគទាំងអស់គ្នា!

🔥 ចាប់ផ្តើមពីម្ចាស់ផ្ទះ Everton របស់លោក David Moyes កំពុងព្យាយាមជួយក្រុមប្រជែងយកកៅអីអឺរ៉ុប ។ ជ័យជម្នះ ១-០ កាលជើងទី ១ គឺជារឿងដ៏គួរឱ្យចងចាំ ជាពិសេសរឿងកាតក្រហមដែល Idrissa Gueye ទះកំផ្លៀង Michael Keane ប៉ុន្តែបញ្ហាធំបំផុតរបស់ពួកគេពេលនេះគឺ ‘ទម្រង់លេងក្នុងផ្ទះថ្មីដ៏យ៉ាប់យ៉ឺន’ លេង ១០ ប្រកួតចុងក្រោយក្នុងផ្ទះ ចាញ់ដល់ទៅ ៥ ប្រកួតទៅហើយ ។ ៥ ប្រកួតចុងក្រោយនេះ មិនទាន់ស្គាល់ពាក្យថាឈ្នះ និងមិនអាចរក្សា Clean Sheet បានសោះតាំងពីខែធ្នូ យប់នេះទោះអត់មាន Jack Grealish ក៏ពិតមែន តែតំបន់ប្រយុទ្ធនៅតែពឹងផ្អែកលើ Thierno Barry, Iliman Ndiaye និង Kiernan Dewsbury-Hall ដែលកំពុងសម្លឹងរកឱកាសបង្កើតប្រវត្តិសាស្ត្រស៊ុតដាក់ Man Utd ទាំងក្នុងនិងក្រៅដី ។

🔴 មកមើលក្រុម Manchester United តាំងពីលោក Michael Carrick ឡើងមកជំនួស Ruben Amorim ក្រុមបិសាចក្រហមកំពុងឡើងកូដខ្លាំងគួរសម ពួកគេ មិនទាន់ស្គាល់ពាក្យថាចាញ់ ៩ ប្រកួតជាប់គ្នា ក្នុងលីគ! បច្ចុប្បន្នមានពិន្ទុស្មើ Chelsea ដូច្នេះបើយប់នេះឈ្នះ ពួកគេនឹងហក់ចូល Top 4 វិញភ្លាម ។ កម្លាំងប្រយុទ្ធយប់នេះគឺកាចសាហាវណាស់ ប្រធានក្រុម Bruno Fernandes លេងក្រៅដីល្អមែនទែន (បញ្ជូន ៨ ស៊ុត ២ ក្នុង ៩ ប្រកួតចុងក្រោយ) ត្រៀមផ្គត់ផ្គង់បាល់ឱ្យ Bryan Mbeumo (ស៊ុត ១០ គ្រាប់ហើយ) និងខ្សែប្រយុទ្ធ Benjamin Dzesco (Šeško) ដែលទើបជួយសង្គ្រោះក្រុមនៅនាទី ៩៦ សប្តាហ៍មុន ។ ទោះអត់មាន Matthijs de Ligt ក៏ដោយ ការលេងនៅតែល្អ ។ សរុបមក! នេះជាការប្រកួតរវាងក្រុមដែលកំពុងបាត់បង់ទំនុកចិត្តក្នុងការការពារនៅផ្ទះខ្លួនឯង (Everton) ប៉ះជាមួយក្រុមដែលកំពុងឡើងជើងខ្លាំង និងចង់សងសឹក (Man Utd) ។ Man Utd មានស្ថិតិឈ្នះ Everton ក្រៅដីដល់ទៅ ១៩ ដង (ច្រើនជាងគេក្នុងលីគ) ។ គួបផ្សំនឹងភាពមុតស្រួចតំបន់ប្រយុទ្ធ ខ្ញុំជឿថាបិសាចក្រហមនឹងប្រើភាពស៊ីសង្វាក់គ្នាដើម្បីយក ៣ ពិន្ទុក្នុងុប់នេះ ។

✍️ ផ្ដល់តម្រុយ និង ការទស្សន៍ទាយពីរ Goal Khmer 💥
ទី ១ ល្អបំផុតលេង ManUnited ឈ្នះឫ ត (-0.5 ) Man Utd កំពុងមានទម្រង់លេងស្ថិតស្ថេរខ្លាំង (មិនចាញ់ ៩ ប្រកួត) និងត្រូវការកៅអី Top 4 ដាច់ខាត។ ឯ Everton ការពាររបូតគ្រាប់រហូតនៅផ្ទះថ្មី) ។
ទី ២ លេង Over 2.5 ការពារ Everton ងាយធ្លាយ ឯ Man Utd ប្រយុទ្ធកំពុងមុតស្រួច។ យ៉ាងណាក៏ម្ចាស់ផ្ទះអាចនិងវាយបកបាន ១ គ្រាប់ដែរ) ។
🔮 លទ្ធផលព្យាករណ៍: Everton 1-2 Manchester United ។