ក្លឹប Orlando City កំពុងឈានទៅមុខដើម្បីចុះហត្ថលេខាលើ Griezmann ពីក្លឹប Atlético ..

Orlando City

ក្លឹប Orlando City កំពុងឈានទៅមុខដើម្បីចុះហត្ថលេខាលើ Griezmann ពីក្លឹប Atlético ..

✍️ យោងតាមប្រភពច្បាស់ការណ៍ពី ESPN បានទម្លាយថា ក្លឹប Orlando City SC កំពុងស្ថិតក្នុងដំណាក់កាលចរចាយ៉ាងក្តៅគគុក ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះទៅកាន់ទឹកដីសហរដ្ឋអាមេរិក។ តើកិច្ចព្រមព្រៀងនេះអាចកើតឡើងពិតមែនដែរឬទេ? តោះ! ទៅតាមដានសេចក្តីលម្អិតជាមួយ Admin ទាំងអស់គ្នា ។

📝 បងប្អូនដឹងទេថា បច្ចុប្បន្ន Griezmann នៅមានកិច្ចសន្យាជាមួយក្លឹបអាវឆ្នូត Atletico Madrid រហូតដល់ឆ្នាំ ២០២៧ ឯណោះ។ ប៉ុន្តែ បើតាមការបញ្ជាក់ពី ESPN កិច្ចសន្យារយៈពេលវែងនេះ មិនមែនជាឧបសគ្គសម្រាប់ក្រុមការងាររបស់ Griezmann ក្នុងការពិភាក្សាជាមួយក្លឹបនៅ MLS នោះទេ។ ទោះជាយ៉ាងណា Admin សូមបញ្ជាក់ជូនបងប្អូនបន្តិចថា រហូតមកដល់ពេលនេះ ការចរចារវាង Griezmann និង Orlando City គឺស្ថិតក្នុងកម្រិត ‘ពិភាក្សា’ នៅឡើយ ពោលគឺមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយត្រូវបានចុះហត្ថលេខានោះទេ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ Griezmann ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ជាចំហកាលពីមុនថា គាត់ចង់បញ្ចប់អាជីពនៅសហរដ្ឋអាមេរិក។ ដូច្នេះ នេះអាចជាសញ្ញាដំបូងនៃយុគសម័យថ្មីរបស់គាត់ ។ ប្រសិនបើយើងក្រឡេកទៅមើលប្រវត្តិរូបរបស់ Antoine Griezmann វិញ គាត់គឺជាកីឡាករម្នាក់ដែលជោគជ័យបំផុតក្នុងពិភពបាល់ទាត់។ ជាមួយ Atletico Madrid គាត់បានក្លាយជាវីរបុរសដែលមិនអាចខ្វះបាន ដោយបានជួយក្រុមលើកពាន Supercopa de España ឆ្នាំ ២០១៤, ពានរង្វាន់ Europa League ឆ្នាំ ២០១៧-១៨ និងពានរង្វាន់ UEFA Super Cup ឆ្នាំ ២០១៨។

📝 សូម្បីតែក្នុងកំឡុងពេល ២ ឆ្នាំដែលគាត់បានចំណាយពេលនៅជាមួយ Barcelona ទោះបីជាមានការរិះគន់ខ្លះៗ ប៉ុន្តែ Griezmann នៅតែអាចជួយឱ្យក្លឹបអ្នកមានបុណ្យលើកពានរង្វាន់ Copa del Rey ក្នុងឆ្នាំ ២០២១ ផងដែរ។ ស្ថិតិគ្រាប់បាល់ និងការបញ្ជូនបាល់របស់គាត់ គឺពិតជាអស្ចារ្យ ដែលធ្វើឱ្យក្លឹប Orlando City ហ៊ានចំណាយលុយធំដើម្បីចរចានាំយកគាត់ទៅពង្រឹងតំបន់ប្រយុទ្ធ ។ មិនត្រឹមតែជោគជ័យនៅក្លឹបទេ បងប្អូនអើយ! សម្រាប់ក្រុមជម្រើសជាតិបារាំង Griezmann គឺជាបេះដូងនៃក្រុមមាន់គក។ គាត់គឺជាសមាជិកដ៏សំខាន់បំផុតម្នាក់ដែលបានជួយបារាំងគ្រងជើងឯក FIFA World Cup ឆ្នាំ ២០១៨ និងពានរង្វាន់ Nations League ឆ្នាំ ២០២០-២១។

📝 ដោយសារតែទម្រង់លេងដ៏លេចធ្លោមិនចេះរីងស្ងួត គាត់ធ្លាប់ត្រូវបានគេបោះឆ្នោតឱ្យជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់កីឡាករឆ្នើមបំផុតលើលោក Ballon d’Or ដល់ទៅ ២ លើក គឺក្នុងឆ្នាំ ២០១៦ និង ២០១៨។ កីឡាករដែលមានសមត្ថភាពកម្រិតនេះ បើទៅដល់ MLS ពិតជាជួយឱ្យលីគអាមេរិកកាន់តែមានភាពទាក់ទាញ មិនចាញ់ពេលដែលមាន Messi ទៅដល់នោះឡើយ ។ សរុបមកវិញ Antoine Griezmann គឺជាដុំពេជ្រដែលក្លឹបណាក៏ចង់បាន។ ការដែល Orlando City កំពុងចរចានេះ បង្ហាញឱ្យឃើញពីមហិច្ឆតារបស់ក្លឹបក្នុងការប្រជែងជាមួយក្រុមខ្លាំងៗដូចជា Inter Miami របស់ Messi ជាដើម។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើងមែន វានឹងក្លាយជាការផ្លាស់ប្តូរដ៏អស្ចារ្យបំផុតមួយសម្រាប់អាជីពរបស់គាត់ ។

👉 ចុះបងប្អូនវិញ យល់យ៉ាងណាដែរ ? តើ Griezmann គួរតែបន្តនៅ Atletico Madrid ឬមួយក៏ដល់ពេលដែលគាត់ត្រូវទៅបន្តអាជីពនៅអាមេរិកហើយ ?

Last Post