ស្ដេចបាល់ទាត់ប្រេស៊ីល Neymar Jr បានវិលត្រលប់មកវិញហើយ!!
📝 នេះគឺជាការចាប់ផ្ដើមដ៏អស្ចារ្យបំផុតដែលគ្រប់គ្នាទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ នៅក្នុងវ័យ ៣៤ ឆ្នាំ ផ្លូវឆ្ពោះមកកាន់ទីលានវិញមិនមែនជារឿងងាយស្រួលឡើយ ។ បងប្អូនដឹងទេថា ដើម្បីបានមកឈរលើទីលានវិញ Neymar បានលះបង់អ្វីខ្លះ? គាត់បានជ្រើសរើសមិនវះកាត់ជង្គង់ ដើម្បីបន្តលេងទាំងឈឺចាប់ កាលពីរដូវកាលមុន គោលបំណងគឺដើម្បីតែមួយគត់ គឺជួយ Santos ឱ្យមានឈ្មោះក្នុងពានរង្វាន់ Copa Sudamericana ។ បេះដូងអ្នកប្រយុទ្ធបែបនេះហើយ ដែលធ្វើឱ្យគាត់ក្លាយជា Idol ក្នុងបេះដូងអ្នកគាំទ្រជារៀងរហូត ។ នេះគឺជាស្មារតីអ្នកប្រយុទ្ធពិតប្រាកដ ។
📝 អតីតតារាឆ្នើម Barcelona និង PSG យប់មិញនេះ ‘បានបង្ហាញការលេងដ៏អស្ចារ្យ’ ទោះបីជាសម្រាកយូរ ប៉ុន្តែបច្ចេកទេសរបស់គាត់នៅតែមុតស្រួច ។ Neymar បានបញ្ជូនបាល់ (Assist) យ៉ាងស្អាតទៅឱ្យ Gabigol ស៊ុតបញ្ចូលទី ដែលជាចំណែកនៃជ័យជម្នះដ៏អស្ចារ្យ ៦-០ របស់ Santos លើក្រុម Velo Clube ។ គាត់លេងដោយភាពស្ងប់ស្ងាត់ មិនខ្លាចញញើតនឹងការចូលបុកពីគូប្រកួតឡើយ ។
💥 Neymar គាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីអង្រួនក្នុងរដូវកាល ២០២៦ វានឹងក្លាយជារដូវកាលដ៏ក្ដៅគគុកបំផុតនៃលីគកំពូលប្រេស៊ីលឆ្នាំនេះ ។







