🏆 ការប្រកួត UEFA Champions League (វគ្គ ១៦ ក្រុម) ជើងទី 2
🏟 Tottenham Hotspur VS Atletico Madrid
📅 ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)
🏟 នៅកីឡដ្ឋាន៖ Tottenham Hotspur Stadium
💥 ជំនួបជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ Champions League រវាងមាន់ខ្នាយមាស Tottenham Hotspur និង Atletico Madrid លេងនៅម៉ោង ៣ រំលងអធ្រាត្រ ។ Tottenham កំពុងស្ថិតក្នុងស្ថានភាព ‘រស់ក្នុងសង្ឃឹមតិចតួច’ ក្រោយត្រូវ ‘ខ្លាដំរី’ Atletico Madrid លត់ ៥-២ យ៉ាងជក់ចិត្តកាលពីជើងទីមួយ ។ តើលោក Igor Tudor អាចដឹកនាំកូនក្រុមបង្កើតអព្ភូតហេតុវាយបកយកឈ្នះ ៣ គ្រាប់នេះបានទេ ? ឬមួយលោក Diego Simeone នឹងមកសម្លាប់ក្តីសង្ឃឹមតិចតួចរបស់ម្ចាស់ផ្ទះក្នុងយប់នេះ ?
📝 បងប្អូនអើយ! មកមើលស្ថានភាព Spurs ពេលនេះគឺលំបាកខ្លាំងមែនទែន ។ ការចាញ់ ៣ គ្រាប់ពីជើងទីមួយ គឺជាសម្ពាធដ៏ធ្ងន់ធ្ងរ ។ ប៉ុន្តែ អ្វីដែលផ្តល់ក្តីសង្ឃឹមខ្លះៗនោះគឺ ការដែលលោក Igor Tudor អាចដឹកនាំក្រុមឱ្យស្មើ Liverpool ១-១ នៅ Anfield កាលពីចុងសប្តាហ៍ ដែលវាបានបញ្ឈប់កំណត់ត្រាចាញ់ ៦ ប្រកួតជាប់ៗគ្នា ។ បញ្ហាធំរបស់ Spurs យប់នេះគឺ ‘តំបន់ប្រយុទ្ធ’។ ការអវត្តមានរបស់ James Maddison និង Richarlison គឺជាការបាត់បង់បេះដូងនៃសេចក្តីស្លាប់របស់ពួកគេ ។ បើគ្មានអ្នកច្នៃប្រឌិត និងអ្នកបញ្ចប់ទីមុតស្រួចបែបនេះទេ ការចង់បំបែកជញ្ជាំងការពារដែកថែបរបស់ Atletico គឺពិតជាកិច្ចការដ៏លំបាកបំផុត ។
📝 ក្រុមភ្ញៀវ Atletico Madrid ពួកគេកំពុងស្ថិតក្នុងស្ថានភាព ‘ដេកចាំឡើងវគ្គបន្ត’ ។ លោក Diego Simeone គឺជាគ្រូដែលពូកែខាងការពារលទ្ធផលបំផុតលើលោក។ ជាមួយនឹងការនាំមុខ ៥-២ ក្នុងដៃ យប់នេះ Atletico នឹងលេងដោយភាពត្រជាក់ចិត្តបំផុត ។ ទោះបីជាអវត្តមានអ្នកចាំទីដៃទី ១ Jan Oblak ក៏ពិតមែន ប៉ុន្តែប្រព័ន្ធការពាររបស់ Simeone គឺរឹងមាំដូចបន្ទាយដែក។ អ្វីដែលកាន់តែគួរឱ្យខ្លាច គឺការវាយបករហ័សរបស់ Antoine Griezmann និង Julián Álvarez។ បើ Spurs សម្រុកឡើងលើខ្លាំងពេក ហើយទុកចន្លោះនៅតំបន់ការពារ នោះ Álvarez និង Griezmann នឹងដាក់ទោសភ្លាមៗជាក់ជាមិនខាន ។
⏰ ចំណុចសម្រេចសេចក្តី៖ យប់នេះ Spurs គ្មានជម្រើសអ្វីក្រៅពីបើកការសម្រុកស្លាប់រស់តាំងពីនាទីដំបូងឡើយ ។ ពួកគេត្រូវការគ្រាប់បាល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ប៉ុន្តែ នេះគឺជាអ្វីដែល Atletico ចង់បាន ។ ស្ថិតិបង្ហាញថា Atletico ឈ្នះដល់ទៅ ១០ ដង ក្នុងចំណោម ១៤ ដង ពេលប៉ះក្រុមអង់គ្លេសក្នុងវគ្គជម្រុះ ។ ជាមួយនឹងបទពិសោធន៍ដ៏ក្រាស់ឃ្មែលនៅអឺរ៉ុប និងគុណភាពកីឡាករដែលពេញជើងជាង ក្រុមភ្ញៀវមានប្រៀបជាងខ្លាំងណាស់ ។ Spurs អាចនឹងគ្រប់គ្រងការប្រកួតបានច្រើន តែការបញ្ចប់ទីឱ្យបាន ៣ គ្រាប់ដោយគ្មាន Maddison គឺសឹងតែមិនអាចទៅរួច ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១៖ យកក្រុមភ្ញៀវ Atletico Madrid ( ស្មើ ឬ រង +០/០.៥ )
ហេតុផល៖ Atletico នឹងលេងការពារយ៉ាងហ្មត់ចត់ និងចាំវាយបក។ Spurs នឹងសម្រុកខ្លាំងរហូតភ្លាត់ស្នៀតការពារ។ Atletico ទំនងជានឹងឈ្នះ ឬយ៉ាងហោចណាស់ក៏ស្មើដើម្បីឡើងទៅវគ្គបន្តដែរ។
✅ តម្រុយទី ២៖ លេង Over ២.៥
ហេតុផល៖ Spurs ត្រូវតែសម្រុកយកគ្រាប់បាល់ ចំណែក Atletico ក៏ពូកែឆក់ឱកាសវាយបកដែរ ។ ជំនួបនេះនឹងមានគ្រាប់បាល់កើតឡើងជាបន្តបន្ទាប់ ។
⚽️ លទ្ធផលព្យាករណ៍៖ Tottenham ១-២ Atletico Madrid ។






