🏆 ការប្រកួត UEFA Champions League (វគ្គ ១៦ ក្រុម) ជើងទី 2🏆
🏟 Sporting CP 🇵🇹VS🇳🇴 Bodo/Glimt
📅 ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០០:៤៥ នាទីរំលងអធ្រាត (ម៉ោងនៅកម្ពុជា)
🏟 នៅកីឡដ្ឋាន៖ Estádio José Alvalade
⚽️ ម្ចាស់ផ្ទះ Sporting តឲ្យ Bodo ៖ ( – ១ )
🙏 ជម្រាបសួរបងប្អូនប្រិយមិត្ត Goal Khmer ទាំងអស់គ្នា! នៅរាត្រីថ្ងៃអង្គារ ឈានចូលព្រឹកថ្ងៃពុធ វេលាម៉ោង ៣ រំលងអធ្រាត្រ យើងមានណាត់គ្នានៅទីក្រុងលីស្បោន ប្រទេសព័រទុយហ្គាល់ សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ Champions League ។ ម្ចាស់ផ្ទះ Sporting Lisbon កំពុងស្ថិតក្នុងស្ថានភាព ‘ខ្នងផ្អែកជញ្ជាំង’ ក្រោយចាញ់ក្រុមខ្លាំងមកពីន័រវេស Bodø/Glimt ៣-០ យ៉ាងចាស់ដៃកាលពីជើងទីមួយ ។ យប់នេះ Sporting គ្មានជម្រើសអ្វីក្រៅពីឈ្នះឱ្យបាន ៣ គ្រាប់ដាច់ដើម្បីបន្តដង្ហើម ។ តើវាគឺជាការវាយបកដ៏អស្ចារ្យ ឬជាការលាគ្នាទាំងទឹកភ្នែកសម្រាប់ក្រុមម្ចាស់ផ្ទះ ?
📝 ក្រុម Sporting បើទោះជាចាញ់ ៣ គ្រាប់ពីជើងទីមួយមែន ប៉ុន្តែបងប្អូនកុំអាលមើលស្រាលឱ្យសោះ! កីឡដ្ឋាន Estádio José Alvalade គឺជាបន្ទាយដ៏រឹងមាំរបស់ពួកគេ ដោយ ១៨ ប្រកួតចុងក្រោយ គឺឈ្នះដល់ទៅ ១៧ ដងឯណោះ។ លើសពីនេះ Sporting ក៏ធ្លាប់មានប្រវត្តិវាយបកយកឈ្នះ Manchester United ៦-៤ ក្រោយចាញ់ ៣ គ្រាប់កាលពីឆ្នាំ ១៩៦៤ ផងដែរ ។ ដំណឹងល្អបំផុតយប់នេះ គឺការត្រលប់មកវិញរបស់សសរទ្រូងពីររូបគឺ Pedro Gonçalves និង Maximiliano Araújo ក្រោយជាប់បម្រាម។ ការមានវត្តមានអ្នកច្នៃប្រឌិតទាំងពីរនេះ រួមជាមួយខ្សែប្រយុទ្ធកូឡុំប៊ី Luis Suárez នឹងធ្វើឱ្យតំបន់ប្រយុទ្ធរបស់ Sporting មានសន្ទុះខ្លាំងជាងជើងទីមួយឆ្ងាយណាស់ ។
📝 មកមើលក្រុមភ្ញៀវ Bodø/Glimt វិញម្តង។ បងប្អូនអើយ! នេះគឺជាយុគសម័យមាសរបស់ក្លឹបន័រវេសមួយនេះហើយ។ ពួកគេបានក្លាយជា ‘ឃាតករក្រុមយក្ស’ ដោយធ្លាប់បំបាក់ទាំង Man City, Atletico Madrid និងទម្លាក់ Inter Milan រួចមកហើយ ។ បច្ចុប្បន្ន Bodø កំពុងហោះហើរយ៉ាងខ្ពស់ជាមួយនឹងជ័យជម្នះ ៥ ប្រកួតជាប់ៗគ្នាក្នុង UCL ។ អាវុធមហាប្រល័យរបស់ពួកគេគឺខ្សែប្រយុទ្ធ Kasper Høgh ដែលកំពុងហុងស៊ុយខ្លាំង ស៊ុតចូល ៥ គ្រាប់ ក្នុង ៥ ប្រកួតចុងក្រោយ។ ជាមួយនឹងការនាំមុខ ៣ គ្រាប់ក្នុងដៃ លោកគ្រូបង្វឹក Kjetil Knutsen ច្បាស់ជានឹងប្រើប្រាស់យុទ្ធសាស្ត្រវាយបករហ័ស ដែលជាចំណុចខ្សោយរបស់ Sporting ជាក់ជាមិនខាន ។ យប់នេះ Sporting នឹងលេងសម្រុកតាំងពីនាទីដំបូងដើម្បីរកគ្រាប់បាល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ការត្រលប់មកវិញរបស់ Pedro Gonçalves នឹងជួយឱ្យការបញ្ជូនបាល់ចុងក្រោយកាន់តែមុតស្រួច។ ចំណែក Bodø នឹងដកថយមកលេងការពារជ្រៅ និងចាំប្រើល្បឿនស្លាបរបស់ Hauge និង Blomberg ដើម្បីផ្តាច់សង្ឃឹមម្ចាស់ផ្ទះ ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
🗣️ ផ្អែកលើទិន្នន័យ និងភាពខ្លាំងក្នុងផ្ទះរបស់ម្ចាស់ផ្ទះ Admin សូមផ្តល់តម្រុយសម្រាប់យប់នេះដូចខាងក្រោម៖
✅ តម្រុយទី ១៖ យកម្ចាស់ផ្ទះ Sporting ឈ្នះ !
ហេតុផល ៖ Sporting លេងក្នុងផ្ទះខ្លាំងមែនទែន ហើយការត្រលប់មកវិញរបស់កីឡាករសំខាន់ៗនឹងធ្វើឱ្យពួកគេមានប្រៀបលើការប្រកួតជើងទី ២ នេះ ។ ពួកគេទំនងជានឹងឈ្នះការប្រកួតនេះ ។
✅ តម្រុយទី ២៖ លេងគ្រាប់បាល់ ( Under ៣.៥ )
ហេតុផល៖ Sporting ត្រូវតែសម្រុកយក ៣ គ្រាប់ ចំណែក Bodø ក៏ពូកែវាយបក និងរកបានយ៉ាងតិច ២ គ្រាប់ក្នុង ៩ ប្រកួតចុងក្រោយនៅ UCL ដែរ។ ជំនួបនេះនឹងមានគ្រាប់បាល់ច្រើនសងខាងជាមិនខាន។
⚽️ លទ្ធផលព្យាករណ៍៖ Sporting Lisbon ២-១ Bodø/Glimt ។






