វិភាគការប្រកួតរវាង Manchester City 🏴󠁧󠁢󠁥󠁮󠁧󠁿VS🇪🇸 Real Madrid

Manchester City v Real Madrid

🏆 ការប្រកួត UEFA Champions League (វគ្គ ១៦ ក្រុម) ជើងទី 2🏆
🏟 Manchester City 🏴󠁧󠁢󠁥󠁮󠁧󠁿VS🇪🇸 Real Madrid
📅 ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)
🏟 នៅកីឡដ្ឋាន៖ Etihad Stadium
⚽️ម្ចាស់ផ្ទះ Man City តឲ្យ Real Madrid ៖ (- ១.៥)

🙏 សួស្ដី ប្រិយមិត្ត Goal Khmer ទាំងអស់គ្នា! នៅក្នុងរាត្រីនេះវេលាម៉ោង ៣ ទៀបភ្លឺ ពិភពបាល់ទាត់នឹងមកជួបជុំគ្នានៅកីឡដ្ឋាន Etihad សម្រាប់ការប្រកួតដែលសម្រេចវាសនាជើងឯក ។ ‘មេឃខៀវ’ Manchester City កំពុងស្ថិតក្នុងស្ថានភាព ‘ដង្ហើមចងក’ ក្រោយត្រូវ ‘អធិរាជស’ Real Madrid លត់ ៣-០ យ៉ាងអាម៉ាស់ក្នុងជើងទីមួយ ។ តើលោក Pep Guardiola អាចបង្កើតអព្ភូតហេតុវាយបកយកឈ្នះ ៣ គ្រាប់នេះបានទេ ? ឬមួយ Real Madrid នឹងសង្កត់ក្បាលម្ចាស់ផ្ទះដើម្បីឡើងទៅវគ្គបន្ត ?

📝 ក្រុម Manchester City យប់នេះពួកគេគ្មានជម្រើសអ្វីក្រៅពី ‘បុកមិនដកថយ’ នោះទេ។ ជើងទីមួយ លោក Pep ត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះការរៀបចំក្រុមប្លែកៗ ដែលទុក Phil Foden និង Rayan Cherki នៅកៅអីបម្រុង រហូតត្រូវ Federico Valverde ស៊ុត Hat-trick បំបាក់មុខដល់ផ្ទះ ។ អ្វីដែលគួរឱ្យបារម្ភបំផុត គឺទម្រង់លេងរបស់ Erling Haaland។ បងប្អូនអើយ! Haaland ស៊ុតបានតែ ៤ គ្រាប់ប៉ុណ្ណោះក្នុង ១៧ ប្រកួតចុងក្រោយ។ បើ Haaland យប់នេះនៅតែ ‘ស្ងាត់មាត់’ ទៀត នោះក្តីសង្ឃឹមរបស់ City នឹងរលាយជាមិនខាន។ ទោះជាយ៉ាងណា Etihad នៅតែជាបន្ទាយដ៏រឹងមាំ ដោយ City មិនទាន់ចាញ់សោះ ១៤ ប្រកួតក្នុងផ្ទះជាប់ៗគ្នា ។

📝 មកមើលក្រុមភ្ញៀវ Real Madrid វិញម្តង។ ទោះបីជានាំមុខ ៣ គ្រាប់មែន ប៉ុន្តែលោក Alvaro Arbeloa កំពុងជួប ‘វិបត្តិមន្ទីរពេទ្យ’។ Madrid យប់នេះនឹងអវត្តមានតារាឆ្នើម Kylian Mbappé និង Jude Bellingham រួមទាំង Rodrygo ដែលរបួស ACL ទៀតផង ។ ប៉ុន្តែ កុំមើលស្រាល DNA ជើងឯកអឺរ៉ុបឱ្យសោះ! ទោះខ្វះកីឡាករច្រើន តែពួកគេនៅមាន Vinícius Júnior ដែលមានល្បឿនដូចផ្លេកបន្ទោរ និង Federico Valverde ដែលកំពុងហុងស៊ុយខ្លាំង។ យុទ្ធសាស្ត្ររបស់ Madrid យប់នេះគឺច្បាស់ណាស់៖ ‘ការពារឱ្យហ្មត់ចត់ និងវាយបកឱ្យស្លាប់’។ បើ City សម្រុកភ្លាត់ស្នៀតតែបន្តិច Vinícius នឹងដាក់ទោសភ្លាមៗ ។ យប់នេះលោក Pep នឹងប្រើប្រព័ន្ធ ៤-១-៣-២ ដើម្បីសង្កត់យកគ្រាប់បាល់តាំងពីនាទីដំបូង។ វត្តមានរបស់ Rodri និង Bernardo Silva នឹងក្លាយជាអ្នកបញ្ជាចរាចរណ៍បាល់ ខណៈ Madrid នឹងដកថយមកលេងការពារជ្រៅជាមួយ Thibaut Courtois ជាជញ្ជាំងដែក ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
🗣️ ផ្អែកលើទិន្នន័យ និងតម្រូវការគ្រាប់បាល់របស់ម្ចាស់ផ្ទះ Admin សូមផ្តល់តម្រុយសម្រាប់យប់នេះដូចខាងក្រោម៖
✅ តម្រុយទី ១៖ ល្អបំផុតយក Manchester City ( -១.៥ )
ហេតុផល៖ City លេងក្នុងផ្ទះខ្លាំងណាស់ ហើយត្រូវតែឈ្នះដើម្បីស្តារមុខមាត់។ ជាមួយកីឡាករពេញជើងជាង Madrid ដែលកំពុងរបួសច្រើន City ទំនងជានឹងឈ្នះការប្រកួតជើងទី ២ នេះ។
✅ តម្រុយទី ២៖ លេង Over 3 គ្រាប់
ហេតុផល៖ City គ្មានជម្រើសក្រៅពីសម្រុកយកគ្រាប់បាល់ ឯ Madrid ក៏ពូកែវាយបក។ ជំនួបយក្សប៉ះយក្សបែបនេះ គ្រាប់បាល់នឹងកើតមានសងខាងជាមិនខាន។

⚽️ លទ្ធផលព្យាករណ៍៖ Manchester City ៣-១ Real Madrid ។