🏆 ការប្រកួត UEFA Champions League (វគ្គ ១៦ ក្រុម) ជើងទី 2
🏟 Liverpool VS Galatasaray
📅 ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Anfield
⚽️ម្ចាស់ផ្ទះ Liverpool តឲ្យ Galatasaray ៖ (- ១.៥)
🙏 នៅក្នុងរាត្រីនេះវេលាម៉ោង ៣ ទៀបភ្លឺ ពិភពបាល់ទាត់នឹងមកជួបជុំគ្នានៅកីឡដ្ឋាន Anfield សម្រាប់ការប្រកួតសម្រេចវាសនាជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ Champions League ។ ហង្សក្រហម Liverpool កំពុងស្ថិតក្នុងស្ថានភាពដង្ហើមចងក ក្រោយចាញ់ក្រុមខ្លាំងមកពីទួរគី Galatasaray ០-១ ក្នុងជើងទីមួយ ។ យប់នេះ គ្មានពាក្យថាស្មើ ឬចាញ់ឡើយសម្រាប់លោក Arne Slot ។ តើ Anfield នឹងបង្កើតអព្ភូតហេតុម្ដងទៀត ឬក៏តោទួរគីនឹងមកបំបាក់កហង្សក្រហមដល់ក្នុងផ្ទះ ?
📝 ហង្សក្រហម Liverpool ទម្រង់លេងថ្មីៗរបស់ពួកគេហាក់ដូចជាមានការព្រួយបារម្ភបន្តិច ក្រោយឈ្នះតែ ១ ក្នុងចំណោម ៤ ប្រកួតចុងក្រោយ ។ សូម្បីតែការប្រកួតលើកទី ១០០ របស់លោក Arne Slot កាលពីសប្តាហ៍មុន ក៏បញ្ចប់ទៅទាំងការខកចិត្តដែរ ។ ប៉ុន្តែ… កុំភ្លេចណា៎ នេះគឺនៅកីឡដ្ឋាន Anfield កំណត់ត្រាអឺរ៉ុបនៅទីនេះគឺអស្ចារ្យខ្លាំងណាស់ ដោយឈ្នះ ១៥ ក្នុងចំណោម ១៩ ប្រកួតចុងក្រោយ។ ដំណឹងល្អបំផុតយប់នេះ គឺការត្រលប់មកវិញរបស់ស្តេចសម្រុក Mohamed Salah និងកំពែងការពារ Ibrahima Konaté។ ការមានវត្តមានអ្នកទាំងពីរ នឹងធ្វើឱ្យ Liverpool មានទំនុកចិត្តខ្ពស់ក្នុងការសម្រុកយកគ្រាប់បាល់តាមស្មើ និងនាំមុខវិញ ។
📝 មកមើលក្រុមភ្ញៀវ Galatasaray របស់លោក Okan Buruk វិញម្តង។ ពួកគេកំពុងមានទំនុកចិត្តខ្ពស់បំផុត ក្រោយនាំមុខ ១-០ ពីជើងទីមួយ និងទើបតែឈ្នះ ៣-០ ក្នុងលីគថែមទៀត។ អ្វីដែលគួរឱ្យសរសើរ គឺ Galatasaray រក្សា Clean Sheet បាន ៣ ប្រកួតជាប់ៗគ្នាហើយ ។ អាវុធមហាប្រល័យដែល Liverpool ត្រូវប្រយ័ត្នបំផុត គឺខ្សែប្រយុទ្ធល្បឿនលឿន Victor Osimhen ។ Osimhen នឹងចាំឆក់ឱកាសវាយបកនៅពេលដែល Liverpool សម្រុកឡើងលើខ្លាំង។ ប៉ុន្តែ… ចំណុចខ្សោយធំបំផុតរបស់ Galatasaray គឺ ‘ការលេងក្រៅដីនៅអឺរ៉ុប’ ដោយចាញ់ដល់ទៅ ១៩ ក្នុងចំណោម ២៣ ប្រកួតចុងក្រោយ។ មកអង់គ្លេសលើកនេះ បើពួកគេទប់សម្ពាធនៅ Anfield មិនជាប់ទេ ច្បាស់ជាហិនហោចមិនខាន ។
📝 ចំណុចសម្រេចសេចក្តី៖ យប់នេះ Liverpool នឹងប្រើប្រព័ន្ធសម្រុកមិនដកថយតាំងពីនាទីដំបូង ដើម្បីលុបចោលការនាំមុខ ១ គ្រាប់របស់ភ្ញៀវ។ ការបញ្ជូនបាល់ច្បាស់ៗរបស់ Salah និងការបញ្ចប់ទីរបស់ Ekitike នឹងក្លាយជាគន្លឹះសំខាន់។ ចំណែក Galatasaray នឹងដកថយមកលេងការពារយ៉ាងហ្មត់ចត់ និងពឹងផ្អែកលើការវាយបករហ័សរបស់ Osimhen ។ ទោះបីជា Galatasaray ការពារល្អមែន ប៉ុន្តែបទពិសោធន៍នៅ Anfield និងកម្រិតបច្ចេកទេសរបស់កីឡាករ Liverpool គឺនៅតែលើសដាច់។ ស្ថិតិបង្ហាញថា Liverpool តែងតែលេងខ្លាំងបំផុតពេលជួបក្រុមមកពីទួរគីនៅក្នុងផ្ទះខ្លួនឯង ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១៖ ល្អបំផុតយក Liverpool ( -១.៥ )
ហេតុផល៖ Liverpool ត្រូវការឈ្នះ ២ គ្រាប់ដាច់ដើម្បីឡើងទៅវគ្គបន្តដោយសុវត្ថិភាព។ ជាមួយការត្រលប់មកវិញរបស់ Salah និងកម្លាំងចិត្តពីអ្នកគាំទ្រ ពួកគេនឹងមិនធ្វើឱ្យបងប្អូនខកបំណងឡើយ។
✅ តម្រុយទី ២៖ លេងលើគ្រាប់បាល់ ( Over 3.5 )
ហេតុផល៖ Liverpool នឹងសម្រុកមិនឈប់ ចំណែក Galatasaray ក៏មាន Osimhen ដែលពូកែវាយបក ។ ការប្រកួតនេះនឹងមានគ្រាប់បាល់ច្រើន ។
⚽️ លទ្ធផលព្យាករណ៍៖ Liverpool ៣ – ១ Galatasaray






