វិភាគការប្រកួតរវាង Cremonese VS Fiorentina

Cremonese VS Fiorentina

🏆 វិភាគការប្រកួត Serie A ( ក្នុងសប្តាហ៍ទី ២៩ ) 🏆
⚔️ Cremonese VS Fiorentina
📅 ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០២:៤៥ នាទីរំលងអធ្រាត្រ
🏟 នៅកីឡដ្ឋាន៖ Stadio Giovanni Zini
⚽️ Fiorentina តអោយម្ចាស់ផ្ទះ Cremonese ( – ០.៥ )

🔥 ការប្រកួតដ៏តានតឹងប្រចាំសប្តាហ៍ទី ២៩ នៃក្របខ័ណ្ឌ Serie A រវាងក្រុម Cremonese ត្រូវប៉ះ Fiorentina លេងនៅម៉ោង ២:៤៥ នាទីទៀបភ្លឺនៅកីឡដ្ឋាន Stadio Cini ។ នេះគឺជាការប៉ះគ្នាដែលអ្នកគាំទ្រហៅថា ‘សមរភូមិបាតតារាង’ ។ ក្រុមទាំងពីរមានគម្លាតពិន្ទុតែ ១ ពិន្ទុប៉ុណ្ណោះពីគ្នា ហើយអ្នកណាចាញ់យប់នេះ នឹងកាន់តែខិតជិតតំបន់កាត់ចោលកាន់តែខ្លាំង ។ តើ Fiorentina អាចយកជ័យជម្នះពីអឺរ៉ុបមកបន្តក្នុងលីគបានទេ ?

📝 ក្រុមម្ចាស់ផ្ទះ ‘ខ្លាព្រៃ’ Cremonese ពួកគេមានស្ថានភាពដុនដាបខ្លាំងមែនទែន ។ ១៤ ប្រកួតចុងក្រោយ ពួកគេរកបានតែ ៤ ពិន្ទុប៉ុណ្ណោះ ហើយជ័យជម្នះចុងក្រោយរបស់ពួកគេគឺតាំងពីចុងឆ្នាំ ២០២៥ មកម៉្លេះ! បញ្ហាដែលធ្ងន់ធ្ងរបំផុតគឺ ‘តំបន់ប្រយុទ្ធ’ ដែលស៊ុតមិនចូលសោះ ៤ ប្រកួតជាប់ៗគ្នាក្នុងផ្ទះ ។ ដំណឹងល្អតែមួយគត់យប់នេះ គឺការវិលត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធចាស់វស្សា Jamie Vardy និងខ្សែការពារ Filippo Terracciano។ ប៉ុន្តែពួកគេត្រូវបាត់បង់មេការពារស្លាប Giuseppe Pezzella ដោយសារកាតក្រហម។ តើបទពិសោធន៍របស់ Vardy អាចជួយឱ្យ Cremonese បំបែកភាពរាំងស្ងួតគ្រាប់បាល់ និងរកជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រលើ Fiorentina បានទេ ?

📝 មកមើលក្រុមភ្ញៀវ ‘ស្វាយអាត់’ Fiorentina ទោះបីជាទម្រង់លេងក្នុងលីគថ្មីៗនេះមិនសូវល្អ ដោយទើបតែចាញ់ Udinese ៣-០ ក៏ពិតមែន ប៉ុន្តែពួកគេទើបតែទទួលបានកម្លាំងចិត្តយ៉ាងធំធេងពីពានរង្វាន់អឺរ៉ុប ក្រោយវាយបកឈ្នះ Raków Częstochowa ២-១ កាលពីពាក់កណ្តាលសប្តាហ៍ ។ យប់នេះ លោក Paulo Vanoli នឹងដាក់បញ្ចូលកីឡាករសំខាន់ៗឱ្យចូលលេងវិញ បន្ទាប់ពីបានសម្រាកខ្លះនៅអឺរ៉ុប។ យើងនឹងឃើញការត្រលប់មកវិញរបស់ប្រធានក្រុម David De Gea, ខ្សែការពារ Marin Pongracic និងខ្សែបម្រើ Nicolo Fagioli ។ ទោះបីជាអវត្តមានខ្សែប្រយុទ្ធ Moise Kean ក៏ពិតមែន ប៉ុន្តែភាពសកម្មរបស់ Albert Gudmundsson នឹងក្លាយជាអាវុធមហាប្រល័យសម្រាប់យប់នេះ ។

📝 យប់នេះ វានឹងក្លាយជាការតតាំងគ្នារវាងតំបន់ប្រយុទ្ធដែលកំពុងមានទំនុកចិត្តរបស់ Fiorentina និងតំបន់ការពារដែលកំពុងរង្គោះរង្គើរបស់ Cremonese ។ វត្តមានរបស់ David De Gea ក្នុងបង្គោលទី នឹងធ្វើឱ្យ Cremonese កាន់តែពិបាកក្នុងការរកគ្រាប់បាល់ ។ ស្ថិតិមិនដែលឈ្នះ Fiorentina សោះក្នុង ១៣ ប្រកួតចុងក្រោយ នឹងក្លាយជាសម្ពាធផ្លូវចិត្តដ៏ធំសម្រាប់ Cremonese។ ទោះបី Fiorentina អាចនឹងហត់បន្តិចពីពានអឺរ៉ុប ប៉ុន្តែគុណភាពកីឡាករជម្រើសដំបូងរបស់ពួកគេគឺលើសម្ចាស់ផ្ទះដាច់ ។ ភាពមុតស្រួចរបស់ Gudmundsson នឹងបំបែកជញ្ជាំងការពារម្ចាស់ផ្ទះបាន ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
+ ផ្អែកលើទិន្នន័យ និងស្ថានភាពក្រុមទាំងពីរ Admin សូមផ្តល់តម្រុយសម្រាប់យប់នេះដូចខាងក្រោម៖
✅ តម្រុយទី ១៖ ល្អបំផុតយក Fiorentina ត ( -០.៥ )
ហេតុផល៖ Fiorentina មានកីឡាករសំខាន់ៗត្រលប់មកវិញពេញជើង និងមានកម្លាំងចិត្តពីជ័យជម្នះនៅអឺរ៉ុប។ ចំណែក Cremonese កំពុងបាត់បង់ទំនុកចិត្ត និងមានបញ្ហាក្នុងការរកគ្រាប់បាល់យ៉ាងធ្ងន់ធ្ងរ។
✅ តម្រុយទី ២៖ លេង Under ២.៥
ហេតុផល៖ Cremonese លេងក្នុងផ្ទះ ៤ ប្រកួតចុងក្រោយស៊ុតមិនចូលសោះ ឯ Fiorentina ក៏អាចនឹងលេងបែបប្រយ័ត្នប្រយែងដើម្បីយក ៣ ពិន្ទុត្រឡប់ទៅផ្ទះវិញដែរ។ ការប្រកួតនេះនឹងមិនសូវមានគ្រាប់បាល់ច្រើនឡើយ ។

⚽️ លទ្ធផលព្យាករណ៍៖ Cremonese ០ – ១ Fiorentina ។