វិភាគការប្រកួតរវាង Chelsea 🏴󠁧󠁢󠁥󠁮󠁧󠁿VS🇫🇷 Paris Saint-Germain

Chelsea v Paris Saint-Germain

🏆 ការប្រកួត UEFA Champions League (វគ្គ ១៦ ក្រុម) ជើងទី 2🏆
🏟 Chelsea 🏴󠁧󠁢󠁥󠁮󠁧󠁿VS🇫🇷 Paris Saint-Germain
📅 ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)
🏟 នៅកីឡដ្ឋាន៖ Stamford Bridge
⚽️ម្ចាស់ផ្ទះ Chelsea តឲ្យ PSG ៖ (- ០.៥)

🙏 ជម្រាបសួរបងប្អូនប្រិយមិត្ត Goal Khmer ទាំងអស់គ្នា! រាត្រីនេះ វេលាម៉ោង ៣ រំលងអធ្រាត្រ យើងមានណាត់គ្នានៅទីក្រុងឡុងដ៍ សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ Champions League ដែលមហាជនទូទាំងពិភពលោកកំពុងរង់ចាំ ! ម្ចាស់ផ្ទះ ‘តោខៀវ’ Chelsea ត្រូវធ្វើរឿងដែលសឹងតែមិនអាចទៅរួច គឺការវាយបកយកឈ្នះម្ចាស់ការពារតំណែងជើងឯក PSG បន្ទាប់ពីចាញ់ ៥-២ យ៉ាងអាម៉ាស់ក្នុងជើងទីមួយ ។ តើលោក Liam Rosenior មានមន្តអាគមអ្វីដើម្បីឃាត់ Ousmane Dembélé និងមិត្តរួមក្រុមគេបានយប់នេះ ?

📝 ម្ចាស់ផ្ទះ Chelsea ស្ថានភាពពេលនេះគឺដូចជាការឡើងភ្នំអេវឺរ៉េសអញ្ចឹង! ការចាញ់ ៣ គ្រាប់ដាច់ពីជើងទីមួយ គឺជាសម្ពាធដ៏មហិមា។ អ្វីដែលកាន់តែបារម្ភគឺទម្រង់លេងថ្មីៗរបស់ពួកគេហាក់ដូចជាស្រុតចុះ ក្រោយចាញ់ Newcastle ១-០ ក្នុងលីគទាំងចម្រូងចម្រាស។ យប់នេះ Chelsea នឹងអវត្តមាន Michailo Mudric (ជាប់បម្រាម) រួមទាំងខ្សែការពារសំខាន់ Levi Colwill។ ប៉ុន្តែ… បងប្អូនកុំអាលអស់សង្ឃឹម! Chelsea មានស្ថិតិមួយដ៏គួរឱ្យចាប់អារម្មណ៍ គឺពួកគេតែងតែស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ២ គ្រាប់ជានិច្ច ក្នុង ៧ ប្រកួតចុងក្រោយពេលប៉ះក្រុមបារាំង។ សង្ឃឹមទាំងមូលគឺពឹងលើ Enzo Fernández ដែលជាអ្នកច្នៃប្រឌិត និងភាពមុតស្រួចរបស់ Cole Palmer រួមជាមួយ Pedro Neto ដើម្បីបង្កើតអព្ភូតហេតុនៅ Stamford Bridge ។

📝 ក្រុមភ្ញៀវ PSG របស់លោក Luis Enrique វិញ គឺកំពុងមកជាមួយភាពកក់ក្តៅបំផុត។ ការនាំមុខ ៥-២ ធ្វើឱ្យពួកគេលេងដោយភាពជឿជាក់។ អត្ថប្រយោជន៍ដ៏ធំបំផុតយប់នេះគឺ ‘កម្លាំងរាងកាយ’ ព្រោះពួកគេមិនមានការប្រកួតលីគនៅចុងសប្តាហ៍ឡើយ ពោលគឺបានសម្រាកពេញមួយសប្តាហ៍ដើម្បីចាំមកសងសឹក Chelsea ដល់ទីក្រុងឡុងដ៍ ។ អាវុធមហាប្រល័យរបស់ពួកគេគឺម្ចាស់ពាន Ballon d’Or Ousmane Dembélé និងកីឡាករដែលកំពុងឡើងកូដខ្លាំង Kvaratskhelia ដែលទើបតែស៊ុត ២ គ្រាប់ក្នុងជើងទីមួយ។ មិនតែប៉ុណ្ណោះ Vitinha ក៏កំពុងមានហុងស៊ុយខ្លាំងពេលប៉ះក្រុមអង់គ្លេសផងដែរ។ ជាមួយប្រព័ន្ធលេង ៤-៣-៣ ដែលមានការវាយបកលឿនដូចផ្លេកបន្ទោរ PSG នឹងចាំឆក់យកឱកាសនៅពេលដែល Chelsea បើកការសម្រុក ។ យប់នេះ Chelsea គ្មានជម្រើសអ្វីក្រៅពីបើកការសម្រុកតាំងពីនាទីដំបូងឡើយ។ ប៉ុន្តែនេះគឺជា ‘ដាវមុខពីរ’ ព្រោះការទុកចន្លោះនៅតំបន់ការពារ នឹងក្លាយជាចំណីរបស់ Dembélé និង Barcola ជាក់ជាមិនខាន ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
🗣️ ផ្អែកលើទិន្នន័យ និងតម្រូវការគ្រាប់បាល់របស់ម្ចាស់ផ្ទះ Admin សូមផ្តល់តម្រុយសម្រាប់យប់នេះដូចខាងក្រោម៖
✅ តម្រុយទី ១៖ ល្អបំផុតលេងលើគ្រាប់បាល់ (Over ៣/៣.២៥)
ហេតុផល៖ Chelsea ត្រូវការ ៣ គ្រាប់ដាច់ខាត ដូច្នេះពួកគេនឹងសម្រុកមិនដកថយឡើយ។ ឯ PSG ក៏ពូកែខាងវាយបក និងមានខ្សែប្រយុទ្ធលំដាប់ពិភពលោក។ ជំនួបនេះនឹងមានគ្រាប់បាល់សងខាងជាមិនខាន។
✅ តម្រុយទី ២៖ យកម្ចាស់ផ្ទះ Chelsea (ស្មើ ឬ ឈ្នះប្រផិតប្រផើយ )
ហេតុផល៖ ទោះបីជាពិបាកឡើងទៅវគ្គបន្ត តែការលេងក្នុងផ្ទះ Stamford Bridge និងមោទនភាពរបស់ក្លឹប នឹងជួយឱ្យ Chelsea អាចរកបានលទ្ធផលល្អមួយ (ឈ្នះ ឬ ស្មើ) ប៉ុន្តែប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទម្លាក់ PSG ឡើយ ។

⚽️ លទ្ធផលព្យាករណ៍៖ Chelsea 2-2 PSG / Chelsea ឈ្នះ 3-2 ។