🏆ការប្រកួតពាន Europa League វគ្គ 16 ក្រុមចុងក្រោយជើងទី ១🏆
⚽️ Celtic FC 🏴VS🇩🇪 VfB Stuttgart
📅 ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Celtic Park
⚽️ លេងរងលើក្រុមម្ចាស់ផ្ទះ Celtic ( +0.5 )
✍️ ស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ Europa League វគ្គ Play-off ជើងទី ១ ។ យើងមានការប្រកួតដ៏ក្តៅគគុកនៅទឹកដីស្កុតឡែន រវាងក្រុមបៃតងស Celtic បើកទ្វារកីឡដ្ឋាន Celtic Park ទទួលស្វាគមន៍ក្រុមសេះស Stuttgart មកពីអាល្លឺម៉ង់ នេះគឺជាការប៉ះគ្នារវាងក្រុមដែលមិនទាន់ស្គាល់ពាក្យថា ចាញ់ ក្រោមការដឹកនាំរបស់គ្រូថ្មី ប៉ះជាមួយក្រុម Top 4 នៃលីគកំពូលអាល្លឺម៉ង់ ។ តោះទៅមើលការវិភាគទាំងអស់គ្នា ។
📝 ក្រុមម្ចាស់ផ្ទះ Celtic តាំងពីលោក Martin O’Neill វិលត្រឡប់មកដឹកនាំលើកទី ២ នេះ ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់ទេ (១០ ប្រកួត: ឈ្នះ ៨ ស្មើ ២) ហើយថ្មីៗនេះទើបតែឈ្នះ ៥ ប្រកួតជាប់គ្នា! ចំណុចខ្លាំងរបស់ពួកគេគឺ ‘ស្មារតីប្រយុទ្ធមិនរាថយ’ ដែលតែងតែវាយបកយកឈ្នះនៅចុងម៉ោង (ដូចប្រកួតឈ្នះ Kilmarnock ៣-២ នៅនាទី ៩៧) ។ អាវុធសម្ងាត់របស់ Celtic នៅអឺរ៉ុបគឺ ‘បាល់ពិន័យ និងបាល់ជ្រុង’ ។ ប៉ុន្តែចំណុចខ្សោយដ៏ធំគឺ៖ ការពារធ្លាយខ្លាំង ធ្វើឱ្យពួកគេងាយនឹងរបូតគ្រាប់បាល់មុនជានិច្ច គួបផ្សំនឹងអវត្តមានខ្សែការពារសំខាន់ Carter-Vickers ទៀត យប់នេះច្បាស់ជាគ្រោះថ្នាក់ ។
📝 ក្រុមភ្ញៀវ Stuttgart ក្រោមការដឹកនាំរបស់លោក Sebastian Hoeness រដូវកាលនេះពួកគេលេងល្អណាស់ក្នុងលីគ (ឈរលេខ ៤ ក្នុង Bundesliga) និងទើបឈ្នះ Cologne ៣-១ ។ អាវុធធ្ងន់បំផុតរបស់ពួកគេគឺគូប្រយុទ្ធ Deniz Undav និង Ermedin Demirovic ដែលតែងតែសម្រេចទីបានយ៉ាងល្អ ជាពិសេសនៅតង់ទី ២ ប៉ុន្តែបញ្ហាធំបំផុតរបស់ Stuttgart គឺ៖ ទម្រង់លេងក្រៅដីនៅអឺរ៉ុប ក្នុងវគ្គចែកពូល ៤ ប្រកួតក្រៅដី ពួកគេចាញ់ដល់ទៅ ៣ ប្រកួត នេះសបញ្ជាក់ថា ពួកគេតែងតែបាត់បង់ភាពជឿជាក់ពេលចេញពីផ្ទះផងដែរ ។ សរុបមក Celtic លេងក្នុងផ្ទះមានកម្លាំងចិត្តពីអ្នកគាំទ្រ តែការពារធ្លាយបន្ដិច ។ ក្រុម Stuttgart ក្រៅដីលេងខ្សោយ តែមានតំបន់ប្រយុទ្ធមុតស្រួចជាង ។ ខ្ញុំជឿថាការប្រកួតនេះនឹងមានការវាយបកគ្នាទៅវិញទៅមក ហើយលទ្ធផលអាចនឹងបញ្ចប់ដោយការចែកពិន្ទុគ្នា ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១ ល្អបំផុតលេងស្មើ ឬ រង Celtic ( +0.5 ) ។ ហេតុផល៖ Celtic កំពុងឡើងជើង មិនងាយចាញ់ក្នុងផ្ទះទេ ឯក្រុម Stuttgart លេងក្រៅដីនៅអន់ណាស់ ។
✅ តម្រុយទី ២ លេង Over 2.5 ហេតុផល៖ Celtic ការពារធ្លាយ របូតគ្រាប់រហូត ឯក្រុម Stuttgart ប្រយុទ្ធមុតស្រួច ។ លទ្ធផលអាចស្មើ ២-២ ។







