វិភាគការប្រកួតរវាង Brentford VS Wolverhampton

Brentford VS Wolverhampton

🏆 ការប្រកួត Premier League ( សប្តាហ៍ទី ៣០ ) 🏆
⚔️ Brentford VS Wolverhampton
📅 ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ 03:00 នាទីព្រឹក
🏟 នៅកីឡដ្ឋាន៖ Gtech Community
⚽️ ម្ចាស់ផ្ទះ Brentford តអោយ Wolver ( – ១ )

🔥 ការប្រកួតក្របខ័ណ្ឌ Premier League ក្នុងសប្តាហ៍ទី ៣០ ចុងក្រោយ រវាងក្រុម Brentford និង Wolverhampton លេងនៅម៉ោង ៣ ទៀបភ្លឺក្រុម ‘ឃ្មុំ’ Brentford ដែលកំពុងដេញតាមក្តីសុបិនទៅលេងនៅអឺរ៉ុប ត្រូវបើកទ្វារទទួលក្រុម ‘ចចក’ Wolverhampton ដែលទោះបីជាឈរនៅបាតតារាង តែ Wolver កាចសាហាវខ្លាំងណាស់ពេលនេះ ។ តើ Brentford អាចរក្សាការនាំមុខ ឬត្រូវ Wolves មកបង្កព្យុះភ្លៀង ?

📝 និយាយពីក្រុម្ចាស់ផ្ទះ Brentford ពួកគេទើបតែរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ក្រោយចាញ់ West Ham ដោយបាល់ប៉េណាល់ទី ធ្លាក់ចេញពីពាន FA Cup កាលពីសប្តាហ៍មុន ។ ឥឡូវនេះ ក្តីសង្ឃឹមតែមួយគត់គឺកៅអីអឺរ៉ុបដែលពួកគេកំពុងកាន់ក្នុងដៃ (លេខ ៧ ក្នុងតារាង) ។ ប៉ុន្តែអ្វីដែលជាក្តីបារម្ភគឺ ‘បន្ទាយ G-Tech’ របស់ពួកគេលែងសូវរឹងមាំដូចមុន ដោយ ៣ ប្រកួតចុងក្រោយក្នុងផ្ទះ គឺមិនស្គាល់ពាក្យថាឈ្នះឡើយ ។ ក្តីសង្ឃឹមធំបំផុតរបស់លោក Keith Andrews គឺស្ថិតលើខ្សែប្រយុទ្ធ Igor Thiago ដែលកំពុងឡើងជើងខ្លាំង ស៊ុតបញ្ចូលទីបាន ២១ គ្រាប់ហើយនៅរដូវកាលនេះ ។ បើ Thiago មិនទាន់ភ្លាត់ស្នៀតទេ យប់នេះការពារ Wolves ច្បាស់ជាហត់នឿយមិនខាន ។

📝 ងាកមកមើលក្រុម ‘ចចកខ្មៅ’ Wolves របស់លោក Rob Edwards បើទោះជាឈរបាតតារាងមែន តែបងប្អូនកុំមើលងាយឱ្យសោះ! ពួកគេទើបតែបង្កើតភាពភ្ញាក់ផ្អើលដោយលត់ទាំង Aston Villa និងបំបាក់ទាំង Liverpool ក្នុងលីគ ២ ប្រកួតជាប់ៗគ្នា! នេះគឺជាស្មារតី ‘ប្រកាច់រស់’ ដែលគួរឱ្យខ្លាចបំផុត ។ ក៏ប៉ុន្តែ បញ្ហាដែល Wolves ដោះស្រាយមិនចេញរហូតមកដល់សប្តាហ៍ទី ៣០ នេះ គឺ ‘ការលេងក្រៅដី’។ ១៤ ប្រកួតក្រៅដីរដូវកាលនេះ Wolves មិនទាន់ស្គាល់ជាតិឈ្នះម្តងណាឡើយ (ស្មើ ៤ ចាញ់ ១០) ថែមទាំងស៊ុតមិនចូល ៣ ប្រកួតចុងក្រោយទៀតផង។ យប់នេះ ការវិលត្រឡប់មកវិញរបស់ខ្សែបម្រើ Andre ពីការព្យួរកាត នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងតំបន់កណ្តាលដើម្បីបំបែកកំណត់ត្រាដ៏អាក្រក់នេះ ។

📝 យប់នេះ Brentford នឹងប្រើប្រាស់កម្លាំងបុក និងការបញ្ជូនបាល់កាត់ពីស្លាបទៅឱ្យ Igor Thiago ជាអ្នកបញ្ចប់ទី។ ចំណែក Wolves នឹងលេងបែបការពាររឹងមាំ និងប្រើល្បឿនរបស់ Hwang Hee-chan ដើម្បីវាយបក ។ Brentford ហាក់ដូចជាមានបញ្ហាកាយសម្បទាបន្តិច ក្រោយលេងក្នុង FA Cup ។ ចំណែក Wolves កំពុងមានទំនុកចិត្តខ្ពស់ក្រោយឈ្នះក្រុមធំៗ ។ ការបាត់បង់ការពារស្លាបសំខាន់ៗដូចជា Rico Henry និង Hickey របស់ម្ចាស់ផ្ទះ អាចជាចន្លោះប្រហោងដែលធ្វើឲ្យ Wolves មានទំនុកចិត្តឈ្នះ ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១៖ ល្អបំផុតលេង រង ‘ចចក’ Wolverhampton ( + ១ )
ហេតុផល៖ Wolves កំពុងឡើងជើងខ្លាំងមែនទែនក្រោយឈ្នះក្រុមធំៗ ។ ចំណែក Brentford កំពុងធ្លាក់កូដក្នុងការលេងក្នុងផ្ទះ និងមានបញ្ហារបួសកីឡាករការពារច្រើន ។ ជម្រើសរងភ្ញៀវយប់នេះគឺមានភាគរយឈ្នះខ្ពស់ 8/10 ។
✅ តម្រុយទី ២៖ លេង Over ២.៥
ហេតុផល៖ ទោះបី Wolves លេងក្រៅដីមិនសូវស៊ុតចូលមែន តែយប់នេះប៉ះជាមួយ Brentford ដែលខ្សែរការពារកំពុងរបួស ។ ម្យ៉ាងវិញទៀត Brentford មាន Igor Thiago ដែលកំពុងស្រេកឃ្លានគ្រាប់បាល់។ ការប្រកួតនេះនឹងមានគ្រាប់បាល់សងខាង ។
🔮 លទ្ធផលព្យាករណ៍៖ Brentford ២-២ Wolverhampton ។