🏆 ការប្រកួត UEFA Champions League (វគ្គ ១៦ ក្រុម) ជើងទី 2
🏟 Bayern Munich VS Atalanta
📅 ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)
🏟 នៅកីឡដ្ឋាន៖ Allianz Arena
⚽️ ម្ចាស់ផ្ទះ Bayern តឲ្យ Atalanta ៖ ( -១.៥ )
🙏 សួស្តី! បងប្អូនប្រិយមិត្ត Goal Khmer ទាំងអស់គ្នា! យប់នេះ យើងមកជួបជុំគ្នានៅទឹកដីអាល្លឺម៉ង់ ក្នុងកីឡដ្ឋាន Allianz Arena សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ Champions League ។ កាលពីជើងទីមួយនៅអ៊ីតាលី ‘យក្សបាវ៉ារៀ’ Bayern Munich បានបង្រៀនមេរៀនបាល់ទាត់ដល់ Atalanta ក្នុងលទ្ធផលដ៏សាហាវ ៦-១ ។ យប់នេះ វាមើលទៅដូចជាការប្រកួតបង្គ្រប់កិច្ចមែន ប៉ុន្តែ Bayern កំពុងជួបវិបត្តិ ‘អ្នកចាំទី’ ដ៏គួរឱ្យភ្ញាក់ផ្អើល ។ តើ Atalanta អាចស្តារមោទនភាពបានខ្លះទេ ឬត្រូវ Bayern សង្កត់ក្បាលដល់ដីបន្ថែម ?
📝 និយាយពីម្ចាស់ផ្ទះ Bayern Munich របស់លោក Vincent Kompany បើទោះជាមានអត្ថប្រយោជន៍នាំមុខ ៥ គ្រាប់ក្នុងដៃមែន ប៉ុន្តែពួកគេកំពុងជួបបញ្ហាឈឺក្បាលខ្លាំងនៅតំបន់ការពារ ។ ដំណឹងដ៏រន្ធត់គឺទាំង Manuel Neuer និង Sven Ulreich សុទ្ធតែរងរបួស ដែលបង្ខំឱ្យអ្នកចាំទីវ័យក្មេងទើបតែ ១៦ ឆ្នាំ Leonard Prescott អាចនឹងត្រូវបង្ខំឱ្យបង្ហាញខ្លួនក្នុងឆាកអឺរ៉ុបជាលើកដំបូង ។ មិនត្រឹមតែប៉ុណ្ណោះ Michael Olise និង Joshua Kimmich ក៏ត្រូវជាប់បម្រាមដោយសារកាតលឿងទៀត ។ ទោះជាយ៉ាងណា បងប្អូនកុំបារម្ភអី! កម្លាំងបម្រុងរបស់ Bayern គឺនៅតែខ្លាំង ដោយមាន Serge Gnabry និង Luis Diaz ត្រៀមខ្លួនរួចជាស្រេច ។ កំណត់ត្រាក្នុងផ្ទះ UCL រដូវកាលនេះរបស់ពួកគេគឺឈ្នះ ១០០% ហើយស្ថិតិបង្ហាញថា ពួកគេឡើងទៅវគ្គបន្ត ២៨ លើក ក្នុងចំណោម ២៩ លើក ឱ្យតែឈ្នះជើងទីមួយនៅក្រៅដី ។
📝 កមើលក្រុមភ្ញៀវ Atalanta របស់លោក Raffaele Palladino វិញម្តង។ ពួកគេកំពុងស្ថិតក្នុងវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ ក្រោយរងបរាជ័យធ្ងន់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹបនៅអឺរ៉ុប។ ៥ ប្រកួតចុងក្រោយ Atalanta មិនទាន់ស្គាល់ជាតិឈ្នះម្តងណាឡើយ ។ ទោះបីជាយ៉ាងណា ការស្មើជាមួយ Inter Milan ១-១ កាលពីចុងសប្តាហ៍ បានផ្តល់ដង្ហើមខ្លះៗដល់ពួកគេ។ យប់នេះ សង្ឃឹមតែមួយគត់របស់ Atalanta គឺការឆក់ឱកាសវាយសម្រុកលើអ្នកចាំទីវ័យ ១៦ ឆ្នាំរបស់ Bayern តាមរយៈខ្សែប្រយុទ្ធ Nikola Krstovic និងភាពវៃឆ្លាតរបស់ Charles De Ketelaere។ ប្រសិនបើពួកគេមិនអាចរកគ្រាប់បាល់បានលឿនទេ នោះសង្ឃឹមវាយបកយកឈ្នះ ៥ គ្រាប់ គឺសឹងតែមិនអាចទៅរួចឡើយ ។
📝 ចំណុចសម្រេចសេចក្តី៖ យប់នេះ លោក Kompany អាចនឹងសម្រាក Harry Kane និងទុកឱកាសឱ្យកីឡាករវ័យក្មេង Lennart Karl ឬ Nicolas Jackson បន្តទម្រង់លេងដ៏មុតស្រួច។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺតើខ្សែការពារ Bayern អាចការពារអ្នកចាំទីវ័យក្មេង Prescott បានកម្រិតណា ? បើទោះបី Bayern ខ្វះកីឡាករសំខាន់ច្រើនមែន ប៉ុន្តែស្តង់ដារលេងនៅ Allianz Arena គឺខ្ពស់ខ្លាំងណាស់។ Atalanta មានការពារខ្សោយមែនទែន ដោយរបូត ៦ គ្រាប់ក្នុងផ្ទះ ដូច្នេះការមកទឹកដីអាល្លឺម៉ង់លើកនេះ ពួកគេនឹងលេងដោយការប្រុងប្រយ័ត្នដើម្បីកុំឱ្យខ្មាសគេខ្លាំងពេក ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១៖ យកម្ចាស់ផ្ទះ Bayern Munich ត ( -១.៥ )
ហេតុផល៖ Bayern នៅតែមានកម្រិតលេងខ្ពស់ជាងឆ្ងាយ។ ទោះប្តូរកីឡាករច្រើន តែ Gnabry និង Luis Diaz នឹងធ្វើឱ្យការពារ Atalanta វិលមុខជាក់ជាមិនខាន។
✅ តម្រុយទី ២៖ លេងគ្រាប់បាល់ ( Under 3.5 ឫ 4 គ្រាប់ )
ហេតុផល៖ Atalanta គ្មានអ្វីតតាំងជាមួយក្រុម្ចាស់ផ្ទះ Bayern ទេ Bayern ។ បើទោះបីអ្នកចាំទីវ័យក្មេងរបស់ Bayern មកក៏ដោយ ប៉ុន្តែឱកាសរកគ្រាប់បល់របស់ Atalanta មានតិចណាស់ ។
⚽️ លទ្ធផលព្យាករណ៍៖ Bayern Munich ២ – ០ Atalanta ។






