🏆 ការប្រកួត UEFA Champions League (វគ្គ ១៦ ក្រុម) ជើងទី 2🏆
🏟 Barcelona 🇪🇸VS🏴 Newcastle United
📅 ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០០:៤៥ នាទីយប់នេះ
🏟 នៅកីឡដ្ឋាន៖ Camp Nou
⚽️ម្ចាស់ផ្ទះ Barcelona តឲ្យ Newcastle ៖ ( -១ )
🙏 ជម្រាបសួរបងប្អូនប្រិយមិត្ត Goal Khmer ទាំងអស់គ្នា! នៅរាត្រីនេះ ពិភពបាល់ទាត់នឹងសម្លឹងទៅកាន់កីឡដ្ឋាន Camp Nou សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ Champions League ។ កាលពីជើងទីមួយនៅអង់គ្លេស ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ១-១ យ៉ាងតានតឹងបំផុត ។ យប់នេះ គឺជាការសម្រេចវាសនា! តើលោក Eddie Howe អាចដឹកនាំ Newcastle ឡើងទៅវគ្គ ៨ ក្រុមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ឬក៏មន្តអាគមរបស់លោក Hansi Flick នឹងជួយឱ្យ Barcelona បន្តដំណើរទៅមុខទៀត ?
📝 ម្ចាស់ផ្ទះ Barcelona បើទោះជាជើងទីមួយលេងមិនសូវបានល្អមែន ប៉ុន្តែការទទួលបានគ្រាប់បាល់ក្រៅដីពីការស៊ុតប៉េណាល់ទីរបស់ Lamine Yamal នៅនាទីទី ៩៦ គឺជាអត្ថប្រយោជន៍ដ៏ធំធេង ។ ចំណុចខ្លាំងរបស់ Barça គឺ ‘តំបន់ប្រយុទ្ធ’ ដែលស៊ុតចូលស្ទើរគ្រប់ប្រកួតនៅអឺរ៉ុប។ ដំណឹងល្អបំផុតគឺ Lamine Yamal ជាសះស្បើយពីជំងឺ និងត្រៀមខ្លួនមកបំបែកកំណត់ត្រា Kylian Mbappé ក្នុងនាមជាកីឡាករវ័យក្មេងដែលស៊ុតបានច្រើនបំផុតមុនអាយុ ១៩ ឆ្នាំ ។ រួមជាមួយ Raphinha ដែលទើបតែស៊ុត Hat-trick លើ Sevilla ទៀតនោះ តំបន់ប្រយុទ្ធ Barça យប់នេះគឺមហាសាហាវ! ប៉ុន្តែ… បងប្អូនកុំភ្លេចណា៎ ការពារ Barça របូតគ្រាប់បាល់ ១២ ប្រកួតជាប់ៗគ្នានៅអឺរ៉ុបហើយ នេះគឺជាចន្លោះប្រហោងដែលពួកគេត្រូវប្រយ័ត្ន ។
📝 សម្រាប់ក្រុមភ្ញៀវ Newcastle កំពុងមកជាមួយទំនុកចិត្តខ្ពស់បំផុតក្រោយបំបាក់ Chelsea ១-០ ក្នុងលីគ ។ បើទោះជាពួកគេមិនដែលឡើងហួសវគ្គ ១៦ ក្រុមសោះក្នុងប្រវត្តិសាស្ត្រក៏ Newcastle រដូវកាលនេះបង្ហាញថាពួកគេមិនខ្លាចក្រុមយក្សឡើយ ។ អាវុធមហាប្រល័យរបស់ Newcastle គឺ Anthony Gordon ដែលកំពុងមានទម្រង់លេងល្អបំផុត (ស៊ុតបាន ១០ គ្រាប់ក្នុង UCL) ជាកីឡាករលំដាប់ទី ២ បន្ទាប់ពី Mbappé តែប៉ុណ្ណោះ។ ប៉ុន្តែ… យប់នេះលោក Eddie Howe មានបញ្ហាធំ គឺការអវត្តមានមេកង Bruno Guimarães និងមេការពារ Fabian Schär។ ការបាត់បង់សសរទ្រូងទាំងពីរនេះ នឹងធ្វើឱ្យតំបន់កណ្តាល និងការពាររបស់ Newcastle ជួបការលំបាកខ្លាំងក្នុងការទប់ទល់នឹងព្យុះសម្រុករបស់ម្ចាស់ផ្ទះ ។ យប់នេះ Barça នឹងប្រើប្រព័ន្ធ ៤-៣-៣ ដើម្បីគ្រប់គ្រងការលេងទាំងស្រុង និងដាក់សម្ពាធតាំងពីដើមទី ។ ការត្រលប់មកវិញរបស់ Lamine Yamal នឹងធ្វើឱ្យការពារ Newcastle វិលមុខជាក់ជាមិនខាន ។ ចំណែក Newcastle នឹងដកថយមកលេងការពារ និងចាំប្រើល្បឿនរបស់ Anthony Gordon និង Harvey Barnes ដើម្បីវាយបក ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១៖ យកម្ចាស់ផ្ទះ Barcelona ( -១ )
ហេតុផល៖ Barcelona លេងក្នុងផ្ទះរឹងមាំខ្លាំង ហើយ Newcastle បាត់បង់កីឡាករសំខាន់ៗច្រើនពេក ។ បទពិសោធន៍នៅអឺរ៉ុបរបស់ Barça នឹងជួយឱ្យពួកគេយកឈ្នះនៅនាទីចុងក្រោយនេះ ។
✅ តម្រុយទី ២៖ លេងគ្រាប់បាល់ ( Under 3.5 ឫ 4 គ្រាប់ )
ហេតុផល៖ Barça ស៊ុតចូលច្រើនមែន តែខ្សែរការពារឯ Newcastle ក៏ពូកែលេងបិតដែរ ។ ជំនួបនេះមានគ្រាប់បាល់មិនច្រើនទេ ។
🔮 លទ្ធផលព្យាករណ៍៖ Barcelona ២-០ Newcastle United ។






