វិភាគការប្រកួតរវាង Barcelona VS Atletico Madrid

Barcelona VS Atletico Madrid

🏆 ការប្រកួត Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី 2 🏆
⚔️ Barcelona VS Atletico Madrid
📅 ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ នាទីទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Camp Nou
⚽️ ក្រុម Barcelona តអោយ Atletico (- ១ )

💥 ការប្រកួតដ៏ក្តៅគគុកបំផុតប្រចាំពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទីពីរ រវាង Barcelona និង Atletico Madrid ។ ក្រុមម្ចាស់ផ្ទះ Barcelona បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ៤-០ ក្នុងជើងទីមួយ ។ តើក្រុមរបស់លោក Hansi Flick អាចបង្កើតអព្ភូតហេតុស៊ុតបក ៤ គ្រាប់វិញបានដែរឬទេ ?

📝 ក្រុមម្ចាស់ផ្ទះ Barcelona ទោះបីជាជើងទីមួយពួកគេលេងមិនបានល្អ និងចាញ់ ៤-០ នៅឯកីឡដ្ឋាន Metropolitano ក៏ពិតមែន ប៉ុន្តែទម្រង់លេងក្នុងលីគបច្ចុប្បន្នគឺកំពុងឡើងកូដខ្លាំង ដោយឈរនៅកំពូលតារាង។ កាលពីថ្មីៗនេះ ពួកគេទើបតែបំបាក់ Villarreal ៤-១ ដែលក្នុងនោះកីឡាករវ័យក្មេង Lamine Yamal រកបាន Hat-trick លើកដំបូងក្នុងអាជីពទៀតផង។ ដំណឹងដ៏ល្អបំផុតសម្រាប់អ្នកគាំទ្របាសេគឺ ការវិលត្រឡប់មកវិញរបស់កីឡាករសំខាន់ៗដូចជា Marcus Rashford, Raphinha និង Pedri ដែលអវត្តមានកាលពីជើងទីមួយ ។ ទោះជាយ៉ាងណាក៏ដោយ យប់នេះពួកគេនឹងជួបបញ្ហាធំនៅតំបន់ប្រយុទ្ធ ដោយសារខ្សែប្រយុទ្ធកណ្តាល Robert Lewandowski អវត្តមានដោយសារបាក់ឆ្អឹងអឌ្ឍគោលខាងឆ្វេង ហើយ Eric Garcia ក៏ត្រូវជាប់បម្រាមកាតក្រហមផងដែរ ។

📝 ក្រុមភ្ញៀវ Atletico Madrid របស់លោក Diego Simeone កំពុងមានទំនុកចិត្តខ្ពស់បំផុត ក្រោយយកឈ្នះជើងទីមួយដល់ទៅ ៤-០ ។ ថ្មីៗនេះ ពួកគេក៏ទើបតែឈ្នះ Real Oviedo ១-០ តាមរយៈគ្រាប់បាល់របស់ Julián Álvarez នៅនាទីបន្ថែម ។ យុទ្ធសាស្ត្ររបស់ Atletico យប់នេះគឺច្បាស់ណាស់ ពួកគេនឹងលេងការពារយ៉ាងតឹងរ៉ឹងតាមរបៀប ‘ចាក់សោរទ្វារ’ និងរង់ចាំឱកាសវាយបករហ័សតាមរយៈល្បឿនរបស់ Julian Alvarez និង Ademola Lookman ។ ទោះបីជាពួកគេអវត្តមានកីឡាករវ័យក្មេង Pablo Barrios និង Jonny Cardoso ដោយសាររបួស ក៏វាមិនមែនជាបញ្ហាធំសម្រាប់ Simeone ក្នុងការរក្សាលទ្ធផលចំណេញ ៤ គ្រាប់នេះដែរ ។

📝 សរុបមក ៖ ការប្រកួតយប់នេះ Barcelona គ្មានជម្រើសអ្វីក្រៅពីសម្រុកតាំងពីនាទីដំបូងឡើយ។ ការមានវត្តមានរបស់ Pedri និង Raphinha នឹងធ្វើឱ្យតំបន់ប្រយុទ្ធពួកគេមានភាពរស់រវើកជាងមុន។ ប៉ុន្តែការអវត្តមាន Lewandowski នឹងធ្វើឱ្យភាពមុតស្រួចក្នុងការបញ្ចប់ទីថយចុះ ហើយវាជារឿងពិបាកខ្លាំងណាស់ក្នុងការទម្លុះសំណាញ់ទីរបស់ Atletico ដល់ទៅ ៤ ឬ ៥ គ្រាប់នោះ ដើម្បីឡើងទៅវគ្គបន្តហាក់ដូចជាពិបាកពេកហើយ ។
───────•❀❀❀•───────
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✔️ ទីមួយវៃ Barcelona ( -1 ) ជឿថាម្ចាស់ផ្ទះនឹងឈ្នះ ហើយ Barcelona គ្មានជម្រើសអ្វីក្រៅពីសម្រុកតាំងពីនាទីដំបូងឡើយ ។
✔️ ទីពីរលេង Over 3.5 គ្រាប់ Barcelona អាចឈ្នះការប្រកួតយប់នេះ តែចាញ់លទ្ធផលសរុប និងត្រូវធ្លាក់ចេញពីពានរង្វាន់ ។
📌 លទ្ធផលព្យាករណ៍៖ Barcelona ៣-១ Atletico Madrid ។