វិភាគការប្រកួតរវាង Aston Villa VS Lille FC

Aston Villa VS Lille FC

🏆 វិភាគការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ 🏆
🏟 Aston Villa VS Lille FC
📅 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Villa Park
⚽️ ម្ចាស់ផ្ទះ Villa តឲ្យ Lille ៖ ( -០.៧៥ )

🔥 ជំនួបកាត់សេចក្ដីក្នុងពានរង្វាន់ Europa League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ២ រវាង Aston Villa និង Lille ។ ក្រុមម្ចាស់ផ្ទះ ‘តោព្រៃ’ Aston Villa កំពុងកាន់អត្ថប្រយោជន៍ ១ គ្រាប់ក្នុងដៃ ក្រោយយកឈ្នះ Lille ដល់ទឹកដីបារាំងកាលពីសប្តាហ៍មុន ។ យប់នេះ លោក Unai Emery ត្រូវការពារបន្ទាយដែកឱ្យជាប់ ដើម្បីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយជាលើកទី ៣ ជាប់ៗគ្នា ។ តើ Lille អាចមកសងសឹកបានទេ ?

📝 ស្ថានភាពក្រុមម្ចាស់ផ្ទះ Aston Villa បន្ទាប់ពីឈ្នះជើងទីមួយ យប់នេះគឺជាប្រវត្តិសាស្ត្រសម្រាប់លោក Unai Emery ។ លោកបានក្លាយជាអ្នកចាត់ការដែលឈ្នះ ១០០ ប្រកួតលឿនបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប គឺប្រើពេលត្រឹមតែ ១៨១ ប្រកួតប៉ុណ្ណោះ! ក្នុងពានអឺរ៉ុបឆ្នាំនេះ Villa លេងសាហាវខ្លាំងណាស់ ដោយឈ្នះ ៨ ក្នុងចំណោម ៩ ប្រកួតចុងក្រោយ ។ ប៉ុន្តែ… បងប្អូនកុំអាលអរពេក! ទម្រង់លេងក្នុងលីគ Premier League របស់ពួកគេកំពុងតែរង្គោះរង្គើ ក្រោយចាញ់ Manchester United ៣-១ ។ ការចាញ់ ៣ ប្រកួតជាប់គ្នាក្នុងលីគ អាចនឹងប៉ះពាល់ដល់ស្មារតីកីឡាករ ។ យ៉ាងណាក៏ដោយ កំណត់ត្រាក្នុងផ្ទះនៅអឺរ៉ុបរបស់ Villa គឺល្អឥតខ្ចោះ ឈ្នះ ៤ ប្រកួតជាប់គ្នា និងស៊ុតបញ្ចូលទីបាន ៨ គ្រាប់ ។ យប់នេះ សង្ឃឹមទាំងស្រុងគឺពឹងលើ Ollie Watkins និងភាពច្នៃប្រឌិតរបស់ Jadon Sancho ។

📝 តោះមកមើលក្រុមភ្ញៀវ Lille របស់លោក Bruno Genesio ពួកគេកំពុងស្រេកឃ្លានការសងសឹកខ្លាំងណាស់ ព្រោះកាលពី ២ ឆ្នាំមុន ពួកគេធ្លាប់ត្រូវ Villa ទម្លាក់ក្នុងវគ្គ ៨ ក្រុមចុងក្រោយពាន Conference League ម្តងរួចមកហើយ ។ ទោះបីជាចាញ់ ១-០ ពីជើងទីមួយមែន តែ Lille កំពុងមានទំនុកចិត្តក្រោយឈ្នះ Rennes ២-១ ក្នុងលីគបារាំង ។ អាវុធមហាប្រល័យដែល Villa ត្រូវប្រយ័ត្នបំផុត គឺខ្សែប្រយុទ្ធចាស់វស្សា Olivier Giroud ។ បងប្អូនដឹងស្រាប់ហើយ Giroud វ័យ ៣៩ ឆ្នាំមែន តែគេស្គាល់បាល់ទាត់អង់គ្លេសច្បាស់ដូចបាតដៃ ហើយរដូវកាលនេះគេស៊ុតចូល ៩ គ្រាប់ហើយ ។ បូករួមនឹងអនុស្សាវរីយ៍ដែល Lille ធ្លាប់មកឈ្នះនៅ Villa Park កាលពីឆ្នាំ ២០០២ ទៀតនោះ យប់នេះពួកគេមិនមកលេងសើចឡើយ ។

👉 ចំណុចកាត់សេចក្តី៖ យប់នេះ Aston Villa នឹងអវត្តមាន Tielemans និង Kamara ដែលជាបេះដូងតំបន់កណ្តាល ។ ចំណែក Lille ក៏មានបញ្ហារបួសកីឡាករវ័យក្មេងច្រើនដែរ ។ Lille គ្មានជម្រើសក្រៅពីសម្រុកដើម្បីយកគ្រាប់បាល់តាមស្មើឡើយ ។ នេះគឺជាអ្វីដែល Unai Emery ចង់បានបំផុត Villa នឹងរង់ចាំការពារឱ្យហ្មត់ចត់ ហើយប្រើល្បឿនរបស់ Watkins និង Sancho ដើម្បីវាយបកផ្តាច់សង្ឃឹមភ្ញៀវតែម្ដង ។

💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១ ៖ យកម្ចាស់ផ្ទះ Aston Villa ត ( -០.៧៥ )
_ ហេតុផល៖ Villa លេងក្នុងផ្ទះនៅអឺរ៉ុបខ្លាំងណាស់ ហើយការនាំមុខ ១ គ្រាប់ នឹងធ្វើឱ្យពួកគេលេងដោយភាពខ្លាំង ។ Lille សម្រុកខ្លាំងនឹងបន្សល់ទុកចន្លោះប្រហោងឱ្យ Watkins ស៊ុតចូលមិនខាន។
✅ តម្រុយទី ២៖ លេងគ្រាប់បាល់ (Over ២.៥)
_ ហេតុផល ៖ ម្ខាងត្រូវតែសម្រុកយកគ្រាប់បាល់ ម្ខាងទៀតពូកែវាយបក ។ ម្យ៉ាងទៀត Olivier Giroud ក៏កំពុងស្វែងរកគ្រាប់បាល់បញ្ចូលទីដែរ ។ ជំនួបនេះនឹងមានគ្រាប់បាល់ទាំងសងខាង ។

⚽️ លទ្ធផលព្យាករណ៍៖ Aston Villa ៣-១ Lille ។