🏆 វិភាគការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ 🏆
🏟 AS Roma VS Bologna
📅 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Stadio Olimpico
⚽️ ម្ចាស់ផ្ទះ Roma តឲ្យ Bologna ៖ ( -០.៥ )
⚔️ សមរភូមិឈាមជ័រអ៊ីតាលីរវាង AS Roma ត្រូវប៉ះ Bologna ក្នុងរាត្រីនេះនៅកីឡដ្ឋាន Stadio Olimpico ក្នុងពានរង្វាន់ Europa League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ២ ។ ក្រោយស្មើគ្នា ១-១ យ៉ាងតានតឹងក្នុងជើងទីមួយ យប់នេះគឺជាការសម្រេចវាសនាថា តើ ‘ចចកក្រុងរ៉ូម’ AS Roma ឬ ‘សុនកប្រផេះ’ Bologna ដែលនឹងត្រូវឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ? តើបទពិសោធន៍របស់លោក Gian Piero Gasperini អាចជួយឱ្យ Roma ឆ្លងផុតវិបត្តិនេះបានទេ ?
📝 ក្រុមម្ចាស់ផ្ទះ AS Roma ពួកគេសឹងតែហិនហោចទៅហើយកាលពីជើងទីមួយ ប្រសិនបើគ្មានគ្រាប់បាល់តាមស្មើរបស់ Lorenzo Pellegrini ទេ ។ បច្ចុប្បន្ន ស្ថានភាពក្នុងលីគ Serie A របស់ Roma គឺកំពុងដុនដាបខ្លាំង ក្រោយចាញ់ក្រុមចំណូលថ្មី Como ២-១ កាលពីថ្មីៗនេះ ។ ឥឡូវនេះ Europa League គឺជាក្តីសង្ឃឹមតែមួយគត់ដើម្បីសង្គ្រោះមោទនភាព និងដណ្តើមកៅអី Champions League រដូវកាលក្រោយ ។ ដំណឹងល្អបំផុតគឺការត្រលប់មកវិញនៃកំពែងការពារ Gianluca Mancini និង Evan Ndicka ដែលនឹងធ្វើឱ្យតំបន់ការពារ Roma រឹងមាំជាងមុន។ ប៉ុន្តែ… បងប្អូនអើយ! Roma យប់នេះខ្វះអធិរាជស៊ុត Paulo Dybala និង Artem Dovbyk ដោយសាររបួស ។ ក្តីសង្ឃឹមទាំងស្រុងក្នុងការរកគ្រាប់បាល់ គឺពឹងផ្អែកលើល្បឿន និងភាពមុតស្រួចរបស់ Donyell Malen តែម្នាក់គត់ ។
📝 ងាកមកមើលក្រុមភ្ញៀវ Bologna របស់លោក Vincenzo Italiano វិញម្តង។ ពួកគេកំពុងហោះហើរយ៉ាងខ្ពស់នៅអឺរ៉ុប ជាមួយនឹងកំណត់ត្រាមិនចាញ់ ១០ ប្រកួតជាប់ៗគ្នា! អ្វីដែលគួរឱ្យខ្លាចគឺ Bologna ពូកែខាងមកលង Roma ដល់ផ្ទះណាស់ ដោយឈ្នះ ២ ក្នុងចំណោម ៣ ប្រកួតចុងក្រោយនៅ Stadio Olimpico ។ ទោះបីជាយប់នេះអវត្តមានអ្នកចាំទីដៃទី ១ Skorupski និងខ្សែការពារ Miranda ក៏ពិតមែន ប៉ុន្តែតំបន់ប្រយុទ្ធដែលមាន Federico Bernardeschi និង Thijs Dallinga គឺកំពុងមានទំនុកចិត្តខ្លាំងមែនទែន។ ប្រព័ន្ធលេងរបស់លោក Italiano គឺរឹងមាំ និងមានវិន័យខ្ពស់ ដែលអាចធ្វើឱ្យម្ចាស់ផ្ទះវិលមុខបានយ៉ាងងាយ ។
👉 ចំណុចកាត់សេចក្តី៖ យប់នេះ វានឹងក្លាយជាការតតាំងគ្នារវាង ‘បទពិសោធន៍’ របស់ Gasperini និង ‘សន្ទុះ’ របស់ Vincenzo Italiano ។ ជាមួយនឹងលទ្ធផល ១-១ ក្រុមទាំងពីរនឹងលេងដោយប្រុងប្រយ័ត្នបំផុត ។ Roma ត្រូវការឈ្នះដើម្បីស្តារមុខមាត់ ឯ Bologna ក៏ចង់បង្កើតប្រវត្តិសាស្ត្រ។ ការត្រលប់មកវិញរបស់ Mancini នឹងជួយឱ្យ Roma ហ៊ានសម្រុកជាងមុន ចំណែក Bologna នឹងចាំឆក់ឱកាសវាយបកតាមរយៈ ខ្សែបម្រើស្លាប Bernardeschi ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
✅ តម្រុយទី ១ ៖ យកម្ចាស់ផ្ទះ AS Roma ត ( -០.៥ )
_ ហេតុផល៖ ទោះខ្វះ Dybala មែន តែ Roma តែការត្រលប់មកវិញរបស់ Mancini និង Ndicka នឹងធ្វើឱ្យតំបន់ការពាររឹងមាំ ដើម្បីទុកឱកាសឱ្យ Malen បញ្ចប់ទី ។
✅ តម្រុយទី ២ ៖ លេង Over 2.5
_ ហេតុផល៖ នេះគឺជាជំនួបកាត់សេចក្តីរវាងក្រុមអ៊ីតាលីដូចគ្នា យុទ្ធសាស្ត្រប្រយុទ្ធនឹងត្រូវបានប្រើប្រាស់យ៉ាងម៉ឺងម៉ាត់ ។ គ្រាប់បាល់នឹងមានច្រើន ។
⚽️ លទ្ធផលព្យាករណ៍៖ AS Roma ២-១ Bologna ។






