🏆 ការប្រកួត UEFA Champions League (វគ្គ ១៦ ក្រុម) ជើងទី 2🏆
🏟 Arsenal 🏴VS🇩🇪 Bayer Leverkusen
📅 ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)
🏟 នៅកីឡដ្ឋាន៖ Emirates Stadium
⚽️ ម្ចាស់ផ្ទះ Arsenal តឲ្យ Leverkusen ៖ (- ១.៥)
💥 ជំនួបជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ Champions League រវាងកាំភ្លើងធំ Arsenal និង Bayer Leverkusen លេងនៅម៉ោង ៣ រំលងអធ្រាត្រ ។ កាលពីជើងទីមួយនៅអាល្លឺម៉ង់ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ១-១ យ៉ាងជក់ចិត្តបំផុត ។ យប់នេះ គ្មានពាក្យថាស្មើទៀតឡើយ គឺត្រូវតែមានម្នាក់ធ្លាក់ និងម្នាក់ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ! តើលោក Mikel Arteta អាចប្រើប្រាស់អត្ថប្រយោជន៍ក្នុងផ្ទះដើម្បីបំបាក់ក្រុម ‘ស្ដេចស្មើ’ Leverkusen បានទេ ?
📝 មកមើលក្រុមកាំភ្លើងធំ Arsenal យប់នេះពួកគេមានទំនុកចិត្តខ្ពស់បំផុត ព្រោះទើបតែលត់ Everton ២-០ ក្នុងលីគ និងដាច់លើកំពូលតារាង Premier League ដល់ទៅ ៩ ពិន្ទុ។ អ្វីដែលកាន់តែអស្ចារ្យ គឺកំណត់ត្រាក្នុងផ្ទះនៅអឺរ៉ុបរបស់ Arsenal គឺសាហាវខ្លាំងណាស់ ដោយចាញ់តែ ១ ប្រកួតប៉ុណ្ណោះ ក្នុង ២២ ប្រកួតចុងក្រោយនៅ Emirates ។ យប់នេះ បើទោះជាមានការសង្ស័យលើសុខភាពរបស់ Martin Ødegaard និង Jurrien Timber ក៏ពិតមែន ប៉ុន្តែតំបន់ប្រយុទ្ធរបស់ Arsenal កំពុងតែឡើងកូដខ្លាំង ជាពិសេស Victor Gyökeres ដែលជាម៉ាស៊ីនរកគ្រាប់បាល់ និង Noni Madueke ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ។ កុំភ្លេចណា៎ Gabriel Martinelli កំពុងមានហុងស៊ុយខ្លាំងក្នុង UCL ដោយស៊ុតបាន ៦ គ្រាប់ហើយរដូវកាលនេះ ។
📝 សម្រាប់ក្រុមភ្ញៀវ Bayer Leverkusen របស់លោក Kasper Hjulmand វិញ ពួកគេកំពុងជាប់ឈ្មោះជា ‘ស្ដេចស្មើ’ ដោយ ៦ ប្រកួតចុងក្រោយ គឺស្មើដល់ទៅ ៥ ដង! ទោះបីជាពួកគេពិបាកចាញ់មែន (ចាញ់តែ ១ ក្នុង ១៤ ប្រកួត) ប៉ុន្តែទម្រង់លេងក្រៅដីរបស់ Leverkusen ហាក់ដូចជារាងទន់បន្តិច ដោយឈ្នះតែ ៤ ដងប៉ុណ្ណោះក្នុង ១០ ប្រកួតចុងក្រោយ ។ អ្វីដែលជាក្តីសង្ឃឹមរបស់ Leverkusen គឺការត្រលប់មកវិញរបស់ខ្សែការពារស្លាបឆ្នើម Alejandro Grimaldo ពីការព្យួរកាត ដែលគេជាអ្នកបង្កើតឱកាសបានច្រើនជាងគេក្នុង UCL រដូវកាលនេះ (២៦ លើក)។ ប៉ុន្តែបញ្ហាធំរបស់ពួកគេគឺ ‘វិបត្តិរបួស’ ដែលអវត្តមានកីឡាករសំខាន់ៗជាច្រើនដូចជា Alex García និង Martin Terrier ដែលអាចនឹងធ្វើឱ្យតំបន់កណ្តាលរបស់ពួកគេចុះខ្សោយ ។
⏰ យប់នេះ Arsenal នឹងប្រើប្រព័ន្ធ ៤-២-៣-១ ដើម្បីសង្កត់យកគ្រាប់បាល់តាំងពីដើមទី ។ ការយល់ចិត្តគ្នារវាង Declan Rice និង Martin Zubimendi នៅតំបន់កណ្តាល នឹងក្លាយជាគន្លឹះក្នុងការកាត់ផ្តាច់ការវាយបករបស់ Leverkusen ។ ចំណែក Leverkusen នឹងប្រើទម្រង់ ៣-៤-២-១ ដើម្បីបិទឱ្យជិត និងឆក់ឱកាសប្រើល្បឿនរបស់ Patrik Schick ។ ស្ថិតិបង្ហាញថា Arsenal តែងតែឡើងទៅវគ្គបន្តដល់ទៅ ១៧ ដង ក្នុងចំណោម ២០ ដង ប្រសិនបើពួកគេមិនចាញ់ក្នុងជើងទីមួយនៅក្រៅដី ។ ជាមួយនឹងថាមពលអ្នកគាំទ្រនៅ Emirates និងភាពមុតស្រួចរបស់ Gyökeres Admin ជឿថា Arsenal មានប្រៀបជាងក្នុងការប្រកួតនេះ ។
💥 ផ្ដល់តម្រុយ និង ការទស្សន៍ទាយពី Goal Khmer 💥
ផ្អែកលើទិន្នន័យ និងភាពខ្លាំងក្នុងផ្ទះរបស់ម្ចាស់ផ្ទះ Admin សូមផ្តល់តម្រុយសម្រាប់យប់នេះដូចខាងក្រោម៖
✅ តម្រុយទី ១៖ ល្អបំផុតយក Arsenal (- ១.៥)
ហេតុផល៖ Arsenal លេងក្នុងផ្ទះនៅអឺរ៉ុបគឺរឹងមាំខ្លាំងណាស់ (ឈ្នះ ១៣ ក្នុង ១៦ ប្រកួត UCL ក្រោមការដឹកនាំរបស់ Arteta) ។ ឯ Leverkusen មកអង់គ្លេសលើកនេះ បាត់បង់កីឡាករសំខាន់ៗច្រើនដោយសាររបួស។
✅ តម្រុយទី ២៖ លេង Over ២.៥ ( គ្រាប់ច្រើន )
ហេតុផល៖ Arsenal ស៊ុតក្នុងផ្ទះជាមធ្យម ៣ គ្រាប់ក្នុងមួយប្រកួត UCL រដូវកាលនេះ ។ ទោះ Leverkusen ការពារល្អ តែសម្ពាធនៅ Emirates នឹងធ្វើឱ្យពួកគេមានកំហុស ។
⚽️ លទ្ធផលព្យាករណ៍៖ Arsenal ( ៣-១ ) Bayer Leverkusen ។







