🏆 បទវិភាគមុនការប្រកួត (Match Preview): North London Derby 🏆
ក្របខ័ណ្ឌ Premier League អង់គ្លេស រដូវកាល ២០២៥/២០២៦ (សប្តាហ៍ទី ២៧)
🏟 Tottenham Hotspur vs Arsenal
📅 ថ្ងៃអាទិត្យ ទី ២2 ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ ពេលវេលា: ម៉ោង ១១:៣០ យប់
🏟 កីឡដ្ឋាន: Tottenham Hotspur Stadium
⚽️ ហាងឆេង: Arsenal ត ១ គ្រាប់ (ទឹកលុយ 1.03)
🎯 ស្ថានភាព និងភាពត្រៀមខ្លួនរបស់ក្រុមទាំងពីរ
មាន់ខ្នាយមាស Tottenham Hotspur
ក្រុមម្ចាស់ផ្ទះនឹងនៅតែមិនមានវត្តមានរបស់ខ្សែការពារ Cristian Romero ដែលជាប់បម្រាម ៣ ប្រកួតទៀត។ បន្ថែមពីនេះ ក្រុមដែលដឹកនាំដោយគ្រូថ្មី កំពុងជួបវិបត្តិរបួសកីឡាករយ៉ាងធ្ងន់ធ្ងរ ដោយនឹងអវត្តមានកីឡាករសំខាន់ៗដូចជា Rodrigo Bentancur, Lucas Bergvall, Ben Davies, Destiny Udogie, Kevin Danso, Mohammed Kudus, James Maddison និង Dejan Kulusevski។ ចំណែកឯ Wilson Odobert ដែលរបួសជង្គង់ធ្ងន់ធ្ងរពេលប៉ះ Newcastle គឺត្រូវបិទរដូវកាលតែម្តង។
ទោះជាយ៉ាងណា ក្រុមមានដំណឹងល្អខ្លះៗដែរ ដោយ Pedro Porro និង Richarlison អាចនឹងជាសះស្បើយទាន់ពេលដើម្បីជួយក្រុម។ នេះជារឿងសំខាន់សម្រាប់គ្រូបង្វឹកថ្មីលោក Igor Tudor ដែលត្រូវបានគេរំពឹងថានឹងដឹកនាំប្រកួតដំបូងដោយប្រើប្រព័ន្ធការពារ ៣ នាក់។
កាំភ្លើងធំ Arsenal
Arsenal មានសង្ឃឹមខ្ពស់ក្នុងការទទួលបាន Kai Havertz និង Martin Odegaard ត្រឡប់មកជួយក្រុមវិញក្នុងប្រកួតដ៏សំខាន់នេះ។ ជាពិសេសប្រធានក្រុម Odegaard ទំនងជានឹងចូលលេងជម្រើសដំបូងជំនួស Noni Madueke ភ្លាមៗ ដែលនឹងធ្វើឱ្យ Bukayo Saka ត្រឡប់ទៅលេងនៅស្លាបស្តាំដូចដើម។ ខណៈដែល Leandro Trossard កំពុងប្រជែងតំណែងជម្រើសដំបូងនៅស្លាបឆ្វេង។ នៅតំបន់ការពារឆ្វេង Riccardo Calafiori ត្រូវប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ Piero Hincapie ដែលបង្ហាញទម្រង់លេងយ៉ាងល្អក្នុងប្រកួតទល់នឹង Wolves។
ស្ថិតិគួរឱ្យចាប់អារម្មណ៍ (Key Betting Insights)
🔸Arsenal ឈ្នះ: ទោះបីជាលេងក្រៅដី និងជាជំនួប Derby ក៏ដោយ ប៉ុន្តែ Arsenal មានស្ថិតិល្អជាងដាច់។ Tottenham កំពុងជួបវិបត្តិខ្វះកីឡាករជិត ១០ នាក់ ដែលធ្វើឱ្យគុណភាពក្រុមធ្លាក់ចុះខ្លាំង។
🔸គ្រាប់បាល់ច្រើន (Over 2.5 Goals): នេះជាជំនួបនៃសេចក្តីថ្លៃថ្នូរដែលតែងតែវាយសម្រុកគ្នាទៅវិញទៅមក។ Spurs ក្រោមការដឹកនាំរបស់គ្រូថ្មី នឹងព្យាយាមរកគ្រាប់បាល់ដើម្បីអ្នកគាំទ្រ ខណៈតំបន់ប្រយុទ្ធរបស់ Arsenal ពេញជើងល្អ ដែលធ្វើឱ្យងាយនឹងមានគ្រាប់បាល់ច្រើន។
🔸ក្រុមទាំងពីររកគ្រាប់បាល់បាន (BTTS – Yes): Spurs តែងតែមានកម្លាំងចិត្តប្រយុទ្ធពេលលេងក្នុងផ្ទះ ហើយគួរតែអាចរកចន្លោះស៊ុតបញ្ចូលទីក្រុមភ្ញៀវដែលទើបតែបាក់ស្មារតីពីប្រកួតមុន។ ប៉ុន្តែដោយសារតំបន់ការពារ Spurs ខ្វះកីឡាករច្រើន ពួកគេពិបាកនឹងទប់ទល់តំបន់ប្រយុទ្ធដ៏មុតស្រួចរបស់ Arsenal ណាស់។
🔸Arsenal រកគ្រាប់បាល់មុន: ក្រុមភ្ញៀវមានភាពរឹងមាំជាង និងត្រូវការរកគ្រាប់បាល់ឱ្យបានលឿនដើម្បីក្ដាប់ស្ថានការណ៍ និងស្តារទំនុកចិត្តក្នុងការប្រជែងពាន។ ស្ថិតិមកលេងនៅទីនេះនាពេលថ្មីៗ ពួកគេតែងតែចាប់ផ្តើមបានល្អ។
ទស្សន៍ទាយលទ្ធផល: Tottenham 1-2 Arsenal







