ខ្សែប្រយុទ្ធ Erling Haaland បានជូនដំណឹងជាផ្លូវការដល់ Manchester City គាត់អាចនឹងចាកចេញនៅឆ្នាំ 2027

Erling Haaland

💥 ព័ត៌មានក្ដៅគគុកបំផុតមួយដែលកំពុងធ្វើឱ្យពិភពបាល់ទាត់អឺរ៉ុប ជាពិសេសអ្នកគាំទ្រក្រុមមេឃខៀវ Manchester City មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង! យោងតាមសេចក្តីរាយការណ៍ចុងក្រោយ កំពូលម៉ាស៊ីនរកគ្រាប់បាល់សញ្ជាតិន័រវេស Erling Haaland បានបង្ហើបពីគម្រោងអនាគតរបស់ខ្លួនប្រាប់ទៅកាន់ថ្នាក់ដឹកនាំក្លឹបរួចរាល់ហើយ! តើគាត់ពិតជានឹងវេចបង្វេចចាកចេញពីកីឡដ្ឋាន Etihad មែនឬ?

📝 បងប្អូនដឹងទេថា តាំងពីផ្លាស់មកកាន់ក្របខ័ណ្ឌ Premier League កីឡាករ Erling Haaland បានបំបែកកំណត់ត្រារាប់មិនអស់ និងជួយឱ្យ Man City ឈ្នះពានរង្វាន់ជាច្រើន។ ប៉ុន្តែ យោងតាមរបាយការណ៍ថ្មីៗនេះ តារាឆ្នើមវ័យ ២៥ ឆ្នាំរូបនេះ បានជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់របស់ Manchester City រួចហើយថា គាត់ទំនងជានឹងចាកចេញពីក្លឹប នៅរដូវក្តៅឆ្នាំ ២០២៧! ការប្រកាសប្រាប់មុនបែបនេះ គឺដើម្បីទុកពេលវេលាឱ្យក្លឹបត្រៀមខ្លួនរកអ្នកជំនួសកន្លែងរបស់គាត់បានទាន់ពេលវេលា។ នេះជាទង្វើដ៏មានវិជ្ជាជីវៈ ប៉ុន្តែវាក៏ជាដំណឹងដ៏សោកសៅសម្រាប់ហ្វេនៗមេឃខៀវផងដែរ ។

📝 ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រ Man City កុំទាន់ភ័យស្លន់ស្លោអី! របាយការណ៍ដដែលបានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ មិនមានបំណងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះទេ! ពោលគឺរដូវកាល ២០២៥-២០២៦ នេះ គាត់នឹងនៅបន្តវាយលុកយកពានរង្វាន់ឱ្យ Man City ដដែល។ ការចាកចេញនៅមានផ្លូវឆ្ងាយទៀត គឺទាល់តែជាងមួយឆ្នាំកន្លះទៀតឯណោះ។ ដូច្នេះ ហ្វេនៗនៅតែមានឱកាសបានឃើញទម្រង់លេងដ៏កាចសាហាវរបស់ ‘មនុស្សយន្ត’ រូបនេះនៅលើទីលានផ្ទាល់ភ្នែកបន្តទៀត ។ សំណួរដ៏ធំបំផុតនៅពេលនេះគឺ៖ បើចាកចេញនៅឆ្នាំ ២០២៧ មែន តើ Haaland នឹងទៅណា? គ្រប់គ្នាប្រាកដជាសម្លឹងមើលទៅលីគកំពូលអេស្ប៉ាញ La Liga ជាមិនខាន។ ក្លឹបយក្សដូចជាអធិរាជស Real Madrid ឬអ្នកមានបុណ្យ Barcelona តែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធចង់បានរូបគាត់ទៅរួមក្រុមជាយូរមកហើយ ។ ការប្រកាសពីពេលចាកចេញនេះ អាចជាសញ្ញាឱ្យក្លឹបធំៗទាំងនោះរៀបចំកញ្ចប់ថវិកាដ៏ធំសម្បើមដើម្បីចាំទទួលស្វាគមន៍គាត់!”

👉 ចុះបងប្អូន យល់យ៉ាងណាដែរចំពោះសេចក្តីរាយការណ៍មួយនេះ? តើបងប្អូនគិតថា Haaland គួរតែនៅ Man City រហូតដល់ចូលនិវត្តន៍ ឬក៏គួរតែស្វែងរកបទពិសោធន៍ថ្មីនៅអេស្ប៉ាញក្នុងឆ្នាំ ២០២៧ ?

Last Post