ខ្សែបម្រើ Federico Valverde ស៊ុតបាន Hat-trick បំបាក់ក្រុមមេខៀវ Man City ៣-០

Federico Valverde

📝 ការប្រកួតពានរង្វាន់ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី 1 បានបញ្ចប់ទៅដោយភាពរញ្ជួយបំផុត! ក្រុមមេឃខៀវ Manchester City កំពុងតែមាន ‘ភ្នំមួយដែលត្រូវឡើង’ ប្រសិនបើពួកគេចង់ឡើងទៅវគ្គបន្ត បន្ទាប់ពីការត្រូវអធិរាជស Real Madrid លត់យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០! ទោះបីជាគ្មានវត្តមានកំពូលខ្សែប្រយុទ្ធ Kylian Mbappe ដោយសាររបួសក៏ដោយ ក៏ Real Madrid បង្ហាញឱ្យពិភពលោកឃើញថា Bernabéu គឺជាដែនដីវេទមន្តដែលគ្មានអ្នកណាអាចមកលេងសើចបានឡើយ!”

📝 រឿងដែលមិនគួរឱ្យជឿបានកើតឡើង! ប្រធានក្រុម Real Madrid លោក Federico Valverde បានប្រើប្រាស់ពេលវេលាតែ ២២ នាទី ប៉ុណ្ណោះក្នុងតង់ទីមួយ ដើម្បីសម្រេចទី Hat-trick ដ៏អស្ចារ្យបំផុត។ គ្រាប់បាល់ដំបូងបានកើតឡើងនៅនាទីទី ២០ ពីការទាត់បាល់ចេញពីអ្នកចាំទី Thibaut Courtois ដែលបានបង្កកំហុសដល់ Nico O’Reilly របស់ City ហើយ Valverde បានឆ្លៀតឱកាសវ៉ាដាច់ Gianluigi Donnarumma រួចស៊ុតបញ្ចូលទីយ៉ាងងាយ។ ៧ នាទីក្រោយមក គាត់បានបន្ថែមគ្រាប់ទី ២ យ៉ាងស្អាតដោយជើងឆ្វេង ក្រោយទទួលបានការបញ្ជូនបាល់ពី Vinicius Junior។ ប៉ុន្តែគ្រាប់បាល់ទី ៣ គឺជាគ្រាប់បាល់ដ៏ល្អបំផុត ខណៈដែលគាត់បានទទួលបាល់ពី Brahim Diaz រួចលើកបាល់ពីលើ Marc Guehi យ៉ាងប៉ិនប្រសប់ ហើយស៊ុតបញ្ចូលទីពីចម្ងាយជិត ដែលធ្វើឱ្យ Bernabéu ផ្ទុះដោយការហ៊ោរកញ្ជ្រៀវ!”

📝 ចូលដល់តង់ទីពីរ Real Madrid ស្ទើរតែនាំមុខ ៤-០ ទៅហើយ នៅពេលដែល Vinicius Junior ត្រូវបាន Donnarumma ធ្វើឱ្យដួលក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែអ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះបានជួយសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្រនោះវិញបានសម្រេច។ ក្រៅពីការវាយសម្រុក ការការពាររបស់ Real Madrid ក៏អស្ចារ្យមិនធម្មតាដែរ។ កីឡាករវ័យក្មេង Thiago Pitarch ដែលជាកីឡាករអេស្ប៉ាញវ័យក្មេងបំផុតដែលបានចាប់ផ្ដើមឱ្យ Madrid ក្នុងវគ្គជម្រុញ UCL បានបង្កកំហុសខ្លះៗ ប៉ុន្តែត្រូវបាន Thibaut Courtois កែតម្រូវ និងជួយសង្គ្រោះបាល់យ៉ាងឆ្លាតវៃ។ ជ័យជម្នះនេះធ្វើឱ្យក្រុមរបស់លោក Pep Guardiola ត្រូវខិតខំលុបចោលការចាញ់ដ៏ធំនេះ ប្រសិនបើពួកគេចង់ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ!”

📝 បងប្អូនជ្រាបទេថា ជ័យជម្នះថ្ងៃពុធនេះបានធ្វើឱ្យ Valverde ក្លាយជាកីឡាករទី ២ ក្នុងប្រវត្តិសាស្ត្រ Champions League ដែលអាចរកបាន Hat-trick ក្នុងតង់ទីមួយទល់នឹងក្រុមអង់គ្លេស បន្ទាប់ពី Lionel Messi ធ្លាប់ធ្វើបានកាលពីឆ្នាំ ២០១០ ទល់នឹង Arsenal។ គ្រាប់បាល់ទាំង ៣ របស់គាត់បានមកពីការប៉ុនប៉ងស៊ុតតែ ៣ លើកប៉ុណ្ណោះ ពោលគឺ ១០០% តែម្ដង! ក្រៅពីស៊ុតបញ្ចូលទី Valverde ក៏បានដឹកនាំក្រុមក្នុងការបណ្ដើរបាល់ ៧ លើក ការប្រជែងបាល់ ១៧ លើក និងឈ្នះការប្រជែងដល់ទៅ ១១ លើក ដែលជាការបង្ហាញសមត្ថភាពដ៏អស្ចារ្យបំផុតចេញពីស្លាបស្ដាំ!”

📣 តើបងប្អូនយល់យ៉ាងណាដែរចំពោះទម្រង់លេងកម្រិតអាទិទេពរបស់ Federico Valverde យប់មិញ? តើ Man City អាច Comeback បានដែរឬទេនៅជើងទីពីរ ?

Last Post